លួចម៉ូតូ គេមានបាបកម្ម ជិះធ្លាក់ស្ពាន ត្រូវសមត្ថកិច្ចចាប់ បាន


កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ ដែលធ្វើ សកម្មភាព លួចម៉ូតូ ត្រូវបានសមត្ថកិច្ច ចាប់បាន ខណៈជនសង្ស័យ ជិះម៉ូតូធ្លាក់ ស្ពាន ប៉ុមប៉ា ស្ថិតនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បន្ទាប់ពីជនសង្ស័យ បានលួចម៉ូតូ របស់បុគ្គលិកបម្រើការងារ នៅមជ្ឈមណ្ឌលសុខភាព សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ២ រសៀលថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១២ ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ឈឿន សុវណ្ណារិទ្ធ អាយុ២៧ ឆ្នាំ រស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង ។ រីឯជនរងគ្រោះមានឈ្មោះ សាំង សុខា ភេទស្រី អាយុ៣៨ ឆ្នាំ រស់នៅ ភូមិខ្សាម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ សេចក្តីរាយការណ៍ បានបន្តថា នៅវេលាម៉ោង កើតហេតុ ជនរងគ្រោះ បានបាត់ម៉ូតូ ម៉ាក់សង់ស៊េរី ២០០២ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១អា ២២៧២ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានដឹងថា បាត់ម៉ូតូ ក៏បានប្តឹង សមត្ថកិច្ច លុះវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចបាន ប្រទះ ឃើញជនសង្ស័យ ដែលជិះ ម៉ូតូធ្លាក់ស្ពាន ប៉ុមប៉ា ទើបចាប់តែម្តង។ ពិតជាបាបកម្មមែន លួចម៉ូតូគេ ស្រាប់តែជិះធ្លាក់ស្ពាន ត្រូវសមត្ថកិច្ចចាប់បានតែម្តង៕ source
Photo by DAP-NEWS
Photo by DAP-NEWS



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.