កាន់តែ​ប្រណីត កាន់តែ​ទំនើប និង​សកម្ម​នោះ គឺ Samsung Galaxy Tab 7,0 Plus

Posted on
  • Monday, February 27, 2012
  • by
  • angco.co
  • in
  • Labels:

  • ​រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Samsung Electronics បាន​ណែនាំ​នូវ​សមិទ្ធផល​ថ្មីសន្លាង​មួយទៀត​គឺ Samsung Galaxy Tab 7.0 Plus ដែល​មាន​រាង​តូច​ល្មមកម្រាស់​ត្រឹមតែ​9.96មី​ល្លី​ម៉ែត្រ ទម្ងន់៣៤៥ក្រាម និង​អេ​ក្រង់​ទំហំ៧អីុញ មាន​អានុភាព​ខ្លាំងល្បឿន​លឿន ថាមពល​លើស​លប់ផលិត​ឡើង​ដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើ​ប្រាស់​ដែល​ចង់បាន​ភាព​សកម្ម និង​ស្វាហាប់​។
    ការ​រចនា​ដោយ​ផ្ចិតផ្ចង់​នៃ​សោ​ភ័​ណភាព ​ខាង​​ក្រៅ និង​អភិវឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​ខាង​ក្នុង​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​អាចបំពេញការងារ និង​ការ​កម្សាន្ដ​បាន​ដោយ​គ្មាន​ដែន​កំណត់​ ។ Samsung Galaxy Tab 7.0 Plus ​ប្រតិបត្ដិការ​ដោយ​ CPU 1.2  GHz dualcore អាច​ដំណើរ ការ​កម្មវិធី​៧​បាន​ក្នុង​ពេល​តែ​មួយ​ ។ បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្ដិការ Google Android Honeycomb និង Network HSPA+ (HSDPA 21Mbps/HSUPA 5.76Mbps) ដែល​អាចធ្វើ​ឱ្យ​ល្បឿន​ទាញ​យក (download) លឿន​ជាងគេ​រហូត​ដល់​ទៅ៣ដង​ ។
    លើស​ពី​នេះ​ទៀត ការ​បង្រួម​ចូល​គ្នា​នៃច្រក​ត​ភ្ជាប់​ប្រ​ព័ន្ធ WiFi ពីរ​បញ្ចូល​តែ​មួយ​ធ្វើ​ឱ្យGalaxy Tab 7.0 Plus មាន​សេវា​អ៊ីនធើ​រណេ​ត​ខ្លាំងដែល​មាន​លទ្ធភាព​ប​ញ្ជួ​ន​ទិន្នន័យ​បាន​លឿន​លើសគេ​រហូត​ដល់​ទៅ​ពីរ​ដង ​។ អេ​ក្រង់​ទំហំ7.0អ៊ីញ​បំពាក់​ដោយ WSVGA PLS រួម​ជាមួយ Divx និង Multi codec ​អាច​ដំណើរការ​គ្រប់​ប្រព័ន្ធ​ប្រតិបត្ដិការ​ដោយ​គ្មាន​ភាព​រអាក់រអួល ​។
     Social Hub, Reader Hub, Music Hub ត្រូវ​បាន​ត​ភ្ជាប់​គ្នា​ដែល​អតិថិជន​អាច​ទាញ​យក​បញ្ជី​ឈ្មោះប្រតិទិនសារ​ជា​អក្សរ បណ្ដាញ​សង្គម មើលសៀវភៅ e-book និង​អាន​ព័ត៌មាន​បាន​ក្នុង​ពេល​តែ​មួយ ហើយ​អាច​ស្ដាប់​ចម្រៀងរហូត​ដល់​ទៅ១៣លាន​បទ​ ។ លក្ខណៈពិសេស​មួយ​ទៀត ​របស់ Galaxy Tab 7.0 Plus នោះ​គឺ​លោក​អ្នក​អាច​ហៅ និង​ទទួល​ទូរស័ព្ទដោយ​សំឡេង និង​វី​ដេ​អូ​បាន​ ។ លើស​ពី​នេះ​​ទៀត​អតិ ថិជន​អាច​បង្កើត​សណ្ឋាន​លើ​អេ​ក្រង់​ដោយ​ខ្លួន ឯង​យ៉ាង​ងាយបំផុត​តាម​រយៈ Live Panel​។
    រាល់​ផលិតផល Samsung ទាំងអស់​សុទ្ធ សឹងតែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ទូ​ទាំង​ពិភព លោក តួយ៉ាង​ទូរស័ព្ទ​ដៃ Samsung Galaxy SII ក្រោយ​ពី​បាន​សម្ពោធ​ចេញ​លក់​ ទើបតែ​មាន​រយៈពេល​១០​ខែ​ប៉ុណ្ណោះ ម៉ូ​ដែល​នេះ លក់​ដាច់អស់​ចំនួន២០លាន​គ្រឿង​ ។ យើង​មាន​សុទិដ្ឋិនិយម​ថា Galaxy Tab 7.0 Plus នឹង​ទទួល​បាន​នូវ​ភាព​ពេញ​និយម​ដូច Samsung Galaxy SII ដែរ ដូច្នេះ​សូម​រួសរាន់​ឡើង​ដើម្បី ក្លាយជា​ម្ចាស់ Galaxy Tab 7.0 Plus ឥឡូវ​នេះ​ព្រោះ​មាន​លក់​នៅ​គ្រប់​ទិស​ទីក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ហើយ ដើម្បី​ទទួលយក​នូវ​ភាព​សម្បូរ​បែប​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​របស់​ពិភព​លោក​ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.