ថ្ងៃអង្គារម្សិលមិញនេះគេហទំព័ររុស្សី hi-tech.mail.ruបានបង្ហាញរូបខ្លះរបស់ Tablet Huawei MediaPad 10 FHDពាសពេញពិភពអ៊ីនធឺណិត បន្ទាប់ពី Tablet ស៊េរីថ្មីប្រើប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich (ICS) មួយនេះបានប្រកាសដោយលោកនាយកក្រុមហ៊ុន Huaweiថាអាចប្រកួតប្រជែងជាមួយ iPad ស៊េរីក្រោយ (iPad3) របស់ក្រុមហ៊ុន Apple កាលពីពេលថ្មីៗនេះ។

យោងតាមគេហទំព័ររុស្សីខាងលើបានកត់សម្គាល់ថា tablet ស៊េរីថ្មីនេះនឹងភ្ជាប់មកជាមួយអេក្រង់ភ្លឺច្បាស់ជាមួយ resolution 1920×1200px។ រូបរាងខាងក្រៅមើលទៅដូច Samsung Galaxy Tab 10.1, កម្រាស់ស្ដើង, ទម្ងន់ប្រហាក់ប្រហែល iPad 2 និង Galaxy Tab 10.1, កាមេរ៉ាក្រោយទំហំ 8 megapixel, ប្រើប្រព័ន្ធ 3G, មានរន្ធ microSD card, ប្រើប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich (Android 4.0), តែមិនទាន់ច្បាស់ថានឹងប្រើ CPU ប្រភេទណានៅឡើយទេ។







ប្រភពខាងលើមិនបានប្រាប់ពីកាលបរិច្ឆេទចេញលក់នោះទេ តែបញ្ជាក់ថាមានតម្លៃប្រហែល ៦៧០ដុល្លារអាមេរិក (20,000 Russian Rubles)៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.