WiFi ពិត​ជា​បណ្ដាល​ឲ្យ​បុរស​គ្មាន​កូន​មែន​ឬ?

Posted on
  • Wednesday, February 22, 2012
  • by
  • angco.co
  • in
  • Labels:

  • មតិ​ជា​ច្រើន​បាន​ចោទ​សួរ​ថា ​តើ​បណ្ដាញ​ទំនាក់ទំនង​ឥត​ខ្សែ​ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​មនុស្ស​គ្រប់ៗ​រូប​អាច​Access អ៊ីនធឺណិត​បាន​(WiFi) អាច​បណ្ដាល​​ឲ្យ​បុរស​អត់​កូន​? ប៉ុន្តែ​ក៏​នៅ​មាន​បុរស​ដែល​ប្រើប្រាស់​​Internet តាមរយៈ​WiFi មួយ​ចំនួន​នៅ​តែ​ចាប់​អារម្មណ៍ រ​ផ្ដោត​ខ្លាំង​លើ​បញ្ហា​នេះ​នៅ​ឡើយ ខណៈ​ដែល​​មនុស្ស​មួយ​ចំនួន​ធំ​គិត​គូរ​ពី​បញ្ហា​នេះ។
    កញ្ញា ឆឹង សុធារ័ត្ន និស្សិត​ឆ្នាំ​ទី ៣ មុខ​ជំនាញ​គណនេយ្យ ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា បង្ហាញ​ពី​ការ​យល់​ឃើញ​របស់​គេ​ថា “ខ្ញុំ​ប្រើ​WiFi ញឹក​ញាប់​ដែរ ​ ជា​ពិសេស​តាម​ទូរស័ព្ទ ប៉ុន្តែ​មិន​ដឹង​ថា ប៉ះពាល់​ឬ​អត់​ទេ”។ និស្សិត​រូប​នេះ​បញ្ជាក់​បន្ថែម​ថា កញ្ញា​ធ្លាប់​ឮ​ព័ត៌មាន​ផ្សាយ​ដែរ ប៉ុន្តែ​កាល​នោះ​ព័ត៌មាន​ហ្នឹង​បញ្ជាក់​​ថា ប្រើ​WiFi ហើយ ដាក់​លើ​ភ្លៅ​ទៀត​ទើប​ប៉ះពាល់។ បើ​WiFi ប៉ះពាល់​បែប​នេះ​មែន មនុស្ស​ច្រើន​ណាស់ មិន​ត្រឹម​តែ​ខ្មែរ​ទេ ប្រាកដ​ជា​ជួប​បញ្ហា​​បង្ក​កំណើត​ជា​មិន​ខាន។
    បុគ្គលិក​កំពុង​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរស័ព្ទ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ សង្វាត បាន​លើក​ឡើង​ដូច្នេះ​ថា លោក​​មិន​ហ៊ាន​អះអាង​ថា​ចម្លើយ​លោក​​ត្រូវ​មួយ​រយ​ភាគ​រយ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​ចែក​រំឡែក​ចំណេះដឹង​​ដែល​ខ្លួន​មាន​ថា រលក​សញ្ញា​ឌីជីថល​អាយុជីវិត​អាច​ប៉ះពាល់​ដល់​កោសិកា​ និង​ចុះ​ខ្សោយ​ថាមពល​អ្នក​ប្រើ​ ប៉ុន្តែ​ត្រង់​ថា​ប៉ះពាល់​ដល់​Spam រហូត​អត់​កូន​នោះ​លោក​មិន​ហ៊ាន​អះអាង​ទេ។ “ប្រើ​ប្រហែល​ ៣ទៅ ៤ ម៉ោង​ដែរ​ក្នុង​មួយ​អាទិត្យ…​ប៉ះពាល់​ក៏​មិន​​ធ្វើ​ម៉េច​ដែរ នៅ​តែ​ប្រើ​ដដែល​ហ្នឹង ព្រោះ​យើង​មិន​មែន​ជា​មេធំ មាន​ជម្រើស​ច្រើន​ឯណា”។​ មន្ត្រី​រូប​នេះ​បន្ថែម។
    ជួប​សម្ភាសន៍​ជាមួយ​មន្ត្រី​​របស់​ISP មួយ​​បាន​ឆ្លើយ​តប​ថា បើ​ទោះ​លទ្ធផល​ស្រាវជ្រាវ​របស់​បរទេស​បញ្ជាក់​ថា បុរសៗ​ទទួល​គុណវិបត្តិ​ពី​ការ​ប្រើប្រាស់​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​មិន​ហ៊ាន​អះអាង​ដែរ ព្រោះ​ឈរ​លើ​មូលដ្ឋាន មិន​មែន​ជា​អ្នក​ជំនាញ។
    យោង​តាម​របាយការណ៍​សិក្សា​ថ្មី​មួយ ​បង្ហាញ​ថា រលក​សញ្ញា WiFi ពី ​កុំព្យូទ័រ​របស់​អ្នក អាច​ប៉ះ​ពាល់​ដល់​មេ​ជីវិត​របស់​អ្នក​ប្រើប្រាស់​បាន។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​យក​ទឹកកាម​បុរស ២៩នាក់ មក​ធ្វើ​ការ​ពិសោធន៍​ដោយ​យក​ទឹកកាម​ទាំង​នោះ​ទៅ​ដាក់​នៅ​ក្រោម​រលក​សញ្ញា WiFi ដែល​ត​ភ្ជាប់​ទៅ​នឹង​កុំព្យូទ័រ។ បន្ទាប់​ពី​តាម​ដាន រយៈ​ពេល ៤ម៉ោង គេ​សង្កេត​ឃើញ​ថា មួយ​ភាគ​បួន​នៃ​មេ​ជីវិត លែង​ធ្វើ​ចលនា ហើយ ៩​ភាគ​រយ​ផ្សេង​ទៀត​បាន​បង្ហាញ​ថា រង​ការ​បំ​ផ្លាញ DNA។
    នេះ​មិន​មែន​ជា​ការ​សិក្សា​លើក​ដំបូង​ទេ ដែល​មាន​ការ​សិក្សា​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​កុំព្យូទ័រ​នេះ។ ការ​សិក្សា​មួយ​ផ្សេង​ទៀត ដោយ​សាកល​វិទ្យា​ល័យNew York សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា កម្ដៅ​កុំព្យូទ័រ​អាច​កើន​ឡើង​ដល់ ៤០ អង្សា​សេ ដែល​អាច​បណ្ដាល​​ឲ្យ​កម្ដៅ​នៅ​ក្នុង​អង្គជាត​បុរស​កើន​ដល់​ជិត ១៩​អង្សា​សេ។
    ហើយ​តើ​ការ​កើន​ឡើង​នេះ​ប៉ះ​ពាល់​យ៉ាង​ណា​ដល់​អ្នក? បើ​យោង​តាម​ការ​សិក្សា​របស់ European Fertility បាន​បង្ហាញ​ថា ការ​កើន​ឡើង​កម្ដៅ​ត្រឹម ០,៥ អង្សារ​សេ ក្នុង​អង្គជាត​អាច​កាត់​បន្ថយ​ចំនួន​មេ​ជីវិត​រហូត​ដល់​ជិត ៤០%។ ចុះ​ទម្រាំ​ដល់ ១៨​អង្សា​សេ វិញ​នោះ​តើ​បំផ្លាញ​ប៉ុណ្ណា?
    តើ​ចាំ​ទេ​ថា ក្នុង​មួយ​ថ្ងៃ​មិត្ត​ទាំង​អស់​គ្នា​ប្រើ​WiFi ប៉ុន្មាន​ម៉ោង? បើ​មិន​បាន​ប្រើ​សោះ តើ​នៅ​កន្លែង​ធ្វើ​ការ​មាន​WiFi ​ប្រើ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.