Touch Mouse M600 រឹត​តែ​ពិសេស!

Posted on
  • Friday, February 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ថ្មី​ៗ​នេះ​ក្រុមហ៊ុន Logitech បាន​បង្ហាញ Mouse មួយ​ប្រភេទ​ថ្មី​ដែល​មាន​ឈ្មោះ​ថា Touch Mouse M600 ជា​មួយ​នឹង​ផ្ទៃ​ខាង​លើ touch គ្មាន button អាច រំកិល ចាប់​ទាញ និង ចុច​ពី​លើ​ដោយ​ប្រើ​ម្រាម​ដៃ​បាន​យ៉ាង​រលូន។
    M600 មិន​ត្រឹម​តែ​មាន​រាង​ស្អាត​និង​មាន​ការ​រចនា​ទាន់​សម័យ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ស្រួល​ចាប់​កាន់​​ដោយ​ប្រើ​ដៃ​ស្ដាំ ឬ​ឆ្វេង​ក៏បាន ព្រោះ​អ្នក​ប្រើប្រាស់​អាច​ប្ដូរ right-click និង left-click buttons បាន​ដោយ​ប្រើ​កម្មវិធី Logitech SetPoint ដែល​មាន​ស្រាប់។
    Touch Mouse ដដែល​នេះ​ប្រើ​បច្ចេកវិទ្យា​ឥត​ខ្សែ 2.4Ghz wireless technologu និង​ភ្ជាប់​មក​ជាមួយLogitech’s Unifying receiver ខ្នាត​តូច​ដែល​អាច​ត​ភ្ជាប់ device ឥត​ខ្សែ​ដូច​ជា mouse និង keyboardបាន​ម្ដង ៦ ជា​មួយ​កុំព្យូទ័រ។ M600 ដាក់​ថ្ម​តែ​មួយ​គ្រាប់​គត់​ប្រភេទ AA តែ​អាច​​ប្រើ​បាន​រហូត​ដល់​ទៅ ៣ខែ។
    សូម​បញ្ជាក់​ថា Touch Mouse M600 គ្រោង​ដាក់​លក់​ក្នុង​ខែ កុម្ភៈ នេះ​ក្នុង​តម្លៃ ៦៩,៩៩ដុល្លារ ឬ​អាច​កុម្ម៉ង់​ទិញ​មុន​តាម​រយៈ​គេហទំព័រ Amazon ក៏បាន។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.