Vespa ជាឈ្មោះម៉ូតូ ដែលមិត្តយុវវ័យ នៅសម័យទសវត្សរ៍៨០ធ្លាប់ឮ និងមានឃើញបើកបរនៅលើដងផ្លូវទាំងឡាយក្នុង ទីក្រុងភ្នំពេញ។ ក្រោយពេលបាត់ឈ្មោះ មួយរយៈពេលនេះ Vespa ម៉ូដែលថ្មីៗ ប្រកបដោយភាពឡូយឆាយ រួមជាមួយការបំពាក់បច្ចេកវិទ្យា កាន់តែទំនើបៗ បានបង្ហាញវត្តមានសាជាថ្មី ដើម្បីរំលឹកអនុស្សាវរីយ៍ចាស់ និងចូលរួមប្រជែងទីផ្សារម៉ូតូក្នុងប្រទេសកម្ពុជា។

មានលក់នៅក្រុមហ៊ុន Neshuraqu (Cambodia) Co.,LTD
VESPA LX-125ie ម៉ូដែលថ្មីនេះគឺជាផលិតផលចេញពីរោងចក្រ PIAGGIO របស់ប្រទេសអ៊ីតាលីដែលត្រូវបានគេរចនាឡើងយ៉ាងស្រស់ស្អាត អាចបំពេញតាមតម្រូវចិត្តរបស់យុវវ័យសម័យថ្មីដែលនិយមម៉ូតូលេខអូតូ។ VESPA LX-125ie ជាប្រភេទម៉ូតូអូតូ ប្រើប៊ិច ស៊ីឡាំង ១២៤សង់ទីម៉ែត្រគូប និងកម្លាំង១២៥សេសេ ច្រាន ៤ តង់ដែលផ្ដល់សន្ទុះបើកបរបានលឿន។
តួខ្លួនផលិតឡើងដោយដែកថែបយ៉ាងរឹងមាំ រីឯចង្កៀងមុខត្រូវគេរចនាឡើងរាងមូលស្រោបដោយកញ្ចក់ព័ទ្ធស៊ុមដោយដែកក្រូមេ និងមានអំពូលភ្លើងពីរគ្រាប់ជាមួយចានគ្រីស្តាល់។ ចំណែកប្រអប់ដាក់សម្ភារៈគឺធំទូលាយអាចផ្ទុកសម្ភារៈតូចធំបានតាមតម្រូវការ ជាពិសេសអាចផ្ទុកមួកសុវត្ថិភាពបានថែមទៀតផង។ កុងទ័រត្រូវគេបំពាក់មកជាមួយបច្ចេកវិទ្យាថ្មីអាចឲ្យគេដឹងពីកំហុសឆ្គងកើតឡើងចំពោះគ្រឿងម៉ាស៊ីន និងមានភ្ជាប់នាឡិកាប្រាប់ពេលវេលាដ៏ទំនើបផងដែរ។
VESPA LX-125ie ប្រព័ន្ធសោប្រើ Chip និងប្រើលេខកូដដែលនេះអាចបង្កើនទំនុកចិត្តពីរឿងចោរកម្ម ឬការបាត់បង់ដោយប្រការណាមួយ។ វាក៏ត្រូវបានផលិតឡើងស្របតាមស្តង់ដា Euro 3 ដែលអាចជួយកាត់បន្ថយជាតិផ្សែងពុលការពារបរិស្ថានបានផងដែរ។
VESPA LX-125ie មានច្រើនពណ៌ច្រើនជម្រើស។ សម្រាប់តម្លៃវិញម៉ូដែលនេះគឺ ៣១៥០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង៕









យ៉ាងម៉េចដែរតម្លៃនេះ សមជាមួយរូបរាងនិងប្រសិទ្ធភាពរបស់វាដែរឬទេ!
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.