ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តស្វិស Volvo ឆ្នាំ២០១១ កើនឡើងជាប់កំណត់ត្រាខ្ពស់ដល់៣១០,៣ពាន់លានស្វិសក្រូន័រ(៤៦ពាន់លានដុល្លារ) កើនឡើង១៧,២ភាគរយធៀបជាមួយឆ្នាំ២០១០ នេះបើតាមរបាយការណ៍ពន្ធប្រចាំឆ្នាំក្រុមហ៊ុននាថ្ងៃសុក្រ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនVolvo បន្ទាប់ពី ពន្ធឆ្នាំមុនកើនឡើងដល់១៨,១ពាន់លានស្វិសក្រូន័រ កើនឡើង៦១,៦ភាគរយ ធៀបឆ្នាំ២០១០។
ក្នុងត្រីមាសទី៤ ឆ្នាំ២០១១ ប្រាក់ចំណូលក្រុមហ៊ុនកើនឡើង១៨ភាគរយឬ៨៦,៥ពាន់ស្វិសក្រូន័រ គឺខ្ពស់ជាងអ្នកវិភាគដែលបានព្យាករណ៍នាពេលថ្មីៗ។ ស្របពេលជាមួយគ្នានោះប្រាក់ចំណូលបន្ទាប់ពីបង់ពន្ធក្នុងត្រីមាសទី៤ មានចំនួន៤,៨ពាន់លានស្វិសក្រូន័រ កើនឡើង៤០,៥ភាគរយ ធៀបឆ្នាំ២០១០ក្នុងពេលតែមួយ។ CEO ក្រុមហ៊ុនVolvo លោកOlof Persson គូសបញ្ជាក់កំណើននៃប្រាក់ចំណូលគឹ ទាក់ទងនឹងការរថយន្តដឹកទំនិញ ។
គាត់និយាយថា រថយន្តដឹកទំនិញនៅទូទាំងពិភពលោកលក់ចេញកើនឡើង២១ភាគរយ ក្នុងត្រីមាសទី៤ នាឆ្នាំ២០១១ ហើយម៉ាករថយន្តដឹកទំនិញVolvo បានកើនឡើងក្នុងទីផ្សារអឺរ៉ុបចំនួន២៦ភាគរយ។ ទោះជាយ៉ាងណា ចាប់ពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន ក៏មានការធ្លាក់ចុះនូវតម្រូវការរថយន្តដឹកទំនិញក្នុងទ្វីបអឺរ៉ុប។ ជាមួយភាពមិនច្បាស់ លាស់ក្នុងសេដ្ឋកិច្ចអឺរ៉ុប វាពិតជាលំបាកក្នុងការព្យាករណ៍ពីតម្រូវការរថយន្តដឹកទំនិញក្នុងឆ្នាំ២០១២ ។
លោក Persson និយាយថា អតិថិជនត្រូវការជំនួយរថយន្តចាស់ជាមួយរថយន្តថ្មីសន្លាង ហើយច្បាប់រឹតបណ្តឹងស្តង់ដាបំពុលបរិស្ថាននិងចូលជាធរមាននៅឆ្នាំ២០១៤ តែទោះជាយ៉ាងណា កំណើតសម្រាប់ឆ្នាំ២០១២នឹងមានដូចគ្នា៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.