រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបានបង្ហាញមុខជនសង្ស័យចំនួន៥នាក់ពាក់ព័ន្ធចែកចាយជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ។
ជនសង្ស័យទី១-ឈ្មោះយាន សុភ័ក្ត្រ ហៅវីរៈ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះសង់ថ្មីផ្លូវលំភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវជាជាងទង ។ ២-ឈ្មោះគឹម សុថារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៧F ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ៣-ឈ្មោះតាំង គឹមហ៊ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ ៤-ឈ្មោះវ៉ុន ធី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៧០ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និង៥-ឈ្មោះប៉ោ ប៊ុនទ្រី ភេទ ប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៤៥ ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាមួយការឃាត់ខ្លួនយុវជនសង្ស័យទាំង៥នាក់នេះ សមត្ថកិច្ចបានដកហូត អាវុធខ្លីម៉ាកបេរ៉េតាស្តូប ១ដើម ម៉ាទឹកកក១កញ្ចប់ធំ ស្មើ៣កញ្ចប់តូច ឈើគ្រញូង២៤ដុំមានតូចធំ ស្លាកលេខម៉ូតូ១ ភ្នំពេញ 1BA 2445 គ្រឿងអលង្ការមួយចំនួន ម៉ូតូ៣គ្រឿង ម៉ាកយ៉ាម៉ាហា XT ១គ្រឿង ម៉ាក SL ១គ្រឿង និងម៉ាកវ៉េវ១គ្រឿង ។ ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ឯកសណ្ឋានយោធា១កំប្លេ ប្រាក់ដុល្លារនិងប្រាក់រៀលមួយចំនួនទៀត ។
លោកវរសេនីយ៍ត្រីផែង វណ្ណៈ អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីអះអាងថា នេះជាករណីបង្ក្រាបក្រុមចែកចាយជួញដូរគ្រឿងញៀន មានអាវុធហើយលោកបញ្ជាក់ថា មិនមែនជាមុខសញ្ញាប្លន់នោះទេ នេះបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ។ ទោះជាយ៉ាងណា ពូកគេត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី៤ កុម្ភៈ ២០១២ នៅផ្ទះឈ្មោះយាន សុភ័ក្ត្រ ហៅវីរៈស្ថិតនៅភូមិទួលគោក សង្កាត់ទួលសង្កែ ដោយសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក និងខណ្ឌប្ញស្សីកែវ ដែលដំបូងសមត្ថកិច្ចបានកំណត់ជាមុខសញ្ញាប្លន់ប្រដាប់អាវុធ តែពេលសួរយកចម្លើយពិតក្រុមនេះមិនពាក់ព័ន្ធករណីប្លន់ទេ ។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយចោទប្រកាន់ពីបទចែកចាយ ជួញដូរគ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ៕ ប្រភព
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.