ប្រើ​​ជីវិត​​​បែប​​សាមញ្ញ​ជាមួយ Aniston​ម៉េច​ដែរ?

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • សំឡេង​សត្វ​ចាប​យំ​គ្រលួច​តាម​បង្អួច ​សំឡេង​ស្លឹក​ឈើ​បក់​រវិចៗ ​​គួប​ផ្សំ​នឹង​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ ​និង​សភាព​ស្ងប់ស្ងាត់​មិន​​មាន​អ្នក​រំខាន​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នា​​​សហសម័យ​​នេះ​​​ចង់​គេច​ចេញ​​ជីវភាព​​ទីក្រុង​ដ៏​មមា​ញឹក ​សំឡេង​រថយន្ត​ដ៏​​​កង​រំពង​ និង​ការងារ​ដ៏​គួរ​ឲ្យ​តប់ប្រមល់។ ​ក្រៅ​ពី​ឱកាស​ការងារ​ ការ​អប់រំ​កម្រិត​ខ្ពស់ ​និង​ភាព​ស៊ីវីល័យ ​​ការ​រស់​នៅ​ជីវិត​សាមញ្ញ​បែប​ជនបទ​បាន​​​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន។
    នាង​ ​Jenifer Aniston តារា​ភាពយន្ត​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​ហូលីវូដ​វ័យ​ ៤៣​ឆ្នាំ
    បរិស្ថាន​ជុំវិញ​​ដ៏​ស្រស់​ត្រកាល​បែប​ធម្មជាតិ​ ​រួម​ជាមួយ​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​ ញ៉ាំង​ឲ្យ​ការ​រស់នៅ​ជីវិត​បែប​សាមញ្ញ​​ប្រៀប​បាន​ទៅ​នឹង​ការ​លំហែ​អារម្មណ៍​គ្រប់​ពេល​វេលា។ ​​បន្ថែម​ពី​នេះ ​អាហារ​ដែល​ត្រូវ​បាន​ដាំដុះ​ដោយ​ធម្មជាតិ​ ជួយ​ឲ្យ​សុខភាព​លោក​អ្នក​មាន​ភាព​ប្រសើរ​ពុំ​សូវ​មាន​ជំងឺ​តម្កាក់​មក​បៀតបៀន​ឡើយ។ ​នៅ​ពេល​ដែល​សុខភាព​ផ្លូវកាយ​ប្រសើរ​ហើយ ​សុខភាព​ផ្លូវ​ចិត្តក៏​នឹង​ប្រសើរ​ដូចគ្នា​ ព្រោះ​លោក​អ្នក​​បាន​សម្រាក​ខួរ​ក្បាល​ពី​ការងារ​ដ៏​សែន​មហាញឺក និង​ភាព​តាន​តឹង​ក្នុង​អារម្មណ៍។
    ទន្ទឹម​គ្នា​នេះ​ បើ​ក្រឡេក​មើល​បញ្ហា​សន្តិសុខ​សុវត្ថិភាព ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ជាង​នៅ​ទីក្រុង។ មនុស្ស​រស់​នៅ​ទី​ជនបទ​ច្រើន​មាន​ភាព​រួសរាយ​រាក់ទាក់​ ​ការ​យក​ចិត្ត​ទុកដាក់ ​ជាមួយ​ញាតិ​មិត្ត​ជិតខាង ​ហើយ​ការ​ចំណាយ​ក៏​មិន​ថ្លៃ​ដែរ។
    តើ​ប្រិយមិត្ត​យល់​យ៉ាងណា​នឹង​ការ​ចំណាយ​ជីវិត​បែប​សាមញ្ញ​បែប​នេះ? ​តើ​ចង់​រស់​នៅ​ជីវិត​បែប​នេះ​ដែរ​ឬ​ទេ?​ នាង​ ​Jenifer Aniston តារា​ភាពយន្ត​ដ៏​ល្បីល្បាញ​ក្នុង​ពិភព​ហូលីវូដ​ បាន​គេច​ចេញ​ពី​ជីវិត​ដ៏​គួរ​ឲ្យ​ធុញ​ថប់​​បែប​ទីក្រុង​មក​រស់​នៅ​ក្នុង​ជីវភាព​ធម្មតា​ជាមួយ​នឹង​អ្នក​ភូមិ​មួយ​កន្លែង​​ដែលមនុស្ស​ម្នាក់​ៗ​ សំលឹង​មើល​ពិភពលោក​តាម​របៀប​ប្លែកៗ​ពី​គ្នា។ ​តើ​ការ​បោះបង់​លុយកាក់ ​ផ្ទះ​ស្កឹមស្កៃ ​និង​សំលៀកបំពាក់​ល្អៗ​ ធ្វើ​ឲ្យ​ជីវិត​ Aniston ​ប្រសើរ​ ឬ​កាន់​តែ​អួរអាប់​ជាង​មុន? ​តើ​ជីវិត​បែប​ធម្មតា​​នឹង​ផ្ដល់​​សុភមង្គល​ដល់​នាង​ឬ​យ៉ាង​ណា? ជួប​ជាមួយ ​Jenifer Aniston ​​តារាស្រី​ដ៏​ស្រស់​ស្អាត​ប្រកប​ដោយ​ទេពកោសល្យ ​និង​បក​ស្រាយ​រាល់​ចម្ងល់​ខាង​លើ​ក្នុង​រឿង Wanderlust ដែល​នឹង​ចាក់​បញ្ចាំង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នៅ​រោងភាពយន្ត​ The Cineplex។
    សូម​រីករាយ​នឹង​​រូបភាព​មួយ​ចំនួន​ក្នុង​រឿង​ Wanderlust!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.