Kodak លក់ Online Galleryឲ្យShutterfly

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុមហ៊ុន Eastman Kodak ដែល​បាន​​ដាក់​ពាក្យ​សុំ​ការ​ការពារ​ក្ស័យធន​កាល​ពី​ខែ​មករា​កន្លង​ទៅ​ថ្មីៗ​នេះ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា ​ខ្លួន​យល់​ព្រម​លក់​ជំនួញ​សេវាកម្ម​រូបថត​Online Gallery ឲ្យ​ក្រុមហ៊ុន Shutterfly ក្នុង​តម្លៃ ២៣,៨លាន​ដុល្លារ​អាមេរិក​ហើយ។ នេះ​ដោយ​យោង​តាម​គេហទំព័រ bangkokpost ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ព្រឹកមិញ​នេះ។
    Kodakបាន​ឲ្យ​ដឹង​ថា​គណនេយ្យ Kodak Gallery និង​រូបភាព​នៅ​ប្រទេស​កាណាដា​និង​សហរដ្ឋអាមេរិក​ទាំង​អស់​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ Shutterfly ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​អាច​រក្សា​ទុក​ និង​ចែករំលែក​រូបភាព​របស់​ខ្លួន​នៅ​លើ​អ៊ីនធឺណិត​បាន។ ចំណែក​អ្នក​ប្រើប្រាស់​ទាំងឡាយ​ណា​ដែល​មិន​ចង់​ឲ្យ​រូប​របស់​ពួក​គេ​ផ្ទេរ​ចូល​ទៅ  Shutterfly នោះ​ពួក​គេ​អាច​ទាញ​យក​រូប​ទាំង​នោះ​ដោយ​ឥត​គិត​ថ្លៃ​ទុក​ក្នុង​កុំព្យូទ័រ ឬDVD បាន។
    យោង​តាម​ក្រុមហ៊ុន Kodak បាន​ឲ្យ​ដឹង​ថា​រហូត​មក​ទល់​ពេល​នេះ  Kodak Gallery មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​សរុប ៧៥​លាន​នាក់ ហើយ​ក្រុមហ៊ុន​នឹង​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​លក់​សេវាកម្ម​នេះ​ទៅ​តុលាការ​ការពារ​ការ​ក្ស័យធន​អាមេរិក​នៅ​ចុង​ខែ​មិនា​ខាង​មុខ​នេះ។
    គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ​មុន​ក្រុមហ៊ុន Eastman Kodak បាន​ប្រកាស​បញ្ឈប់​ការ​ផលិត​កាមេរ៉ា​ឌីជីថល​ដើម្បី​ផ្ដោត​ទៅ​លើ​ផលិតផល​បោះពុម្ព(printing products) វិញ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.