ហោរាសាស្រ្តថៃ្ងអាទិត្យទី០៤ខែមិនាឆ្នំា២០១២

Posted on
 • Sunday, March 4, 2012
 • by
 • angco.co
 • in
 • Labels:

 • ជូត
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនោះលោកអ្នកមិនគួរសម្រេចចិត្តធ្វើការងារធំដុំនោះទេព្រោះ
  អាចបណ្ដាលអោយខូចការ បើមាននរណាមកបបួលរកស៊ីគួរណាកុំប្រថុយអោតសោះប្រយ័ត្ន
  ចាញ់បោកគេ។ ធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយគួរណាមានមនុស្សទៅជាមួយព្រោះអាចមានគ្រោះ
  ថ្នាក់។ ស្នេហាថ្ងៃនេះរកាំរកូសព្រោះសម្ដី មិនយល់គ្នាដូចនេះគួរណាស្ងៀមជាងស្រដី។
  ឆ្លូវ
  រាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានសមប្រកបធម្មតាមិនមានអ្ចីមិនល្អនោះទេតែប្រសិន
  បើមានមនុស្សស្បែកខ្មៅមកបបួលរកទទួលទានសូមកុំទាន់អាលសម្រេចចិត្តភ្លាមៗ។ ធ្វើដំណើរ
  ទីឆ្ងាយជិតគួរណាប្រយ័ត្នខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាធម្មតាល្អូកល្អើនពុំមានអ្វី
  គួរអោយបារម្ភនោះទេ។
  ខាល
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានកុំទាន់អាលសម្រេចកិច្ចការធំប្រយ័ត្ន
  បង់ការអត់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា ទីឆ្ងាយជិតគួរណាប្រយ័ត្នប្រយែងព្រោះ
  អាចមានមនុស្សនាំរឿង។ ស្នេហាដូចចានក្នុងរាវតែងតែប៉ះគ្នាតិចតួចតែកុំប្រកាន់គ្នាប្រយ័ត្នមាន
  រឿងធំដល់ដាច់គ្នា។
  ថោះ
  រាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានសមប្រកបទៅជាធម្មតាពុំមានអ្វីគួរអោយកត់
  សម្គាល់នោះទេ។ ការធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នបន្តិចពិសេសដំណើរផ្លួវឆ្ងាយ
  ខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាល្អូកល្អើនជាធម្មតាតែអាចមានរៀងរកាំរកូសបន្តិច
  បន្តួច។
  រោង
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានប្រកបជោកជ័យសមប្រកបលុយកាក់
  ហូរចូល។ ធ្វើដំណើរទៅណាមកណាមានគេនាំលាភសុវត្តិភាពគ្រប់ទិស។ ស្នេហាធម្មតា
  មិនមានអ្វីមិនល្អគួរអោយកត់សម្គាល់នោះទេមានតែផ្អែមល្ហែមមិនដាច់។
  ម្សាញ់
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានប្រកបជោកជ័យមាសប្រាក់ចូលគ្រប់
  ទិសទីជាពិសេសមានមនុស្សនាំលាភ។ ធ្វើដំណើរទៅណាមកណាជួបតែសុវត្តិភាពថ្ងៃនេះជា
  ថ្ងៃល្អសម្រាប់លោកអ្នកធ្វើដំណើរ។ ស្នេហាល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។
  មមី
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមានបញ្ហាច្រើនគួរណាកុំទាន់អាល
  សម្រេចចិត្តលើការងារធំ។ ធ្វើដំណើរទៅណាមកណាអាចជួបបញ្ហាធំ គួរណាតមការធ្វើដំណើរ
  ផ្លូវឆ្ងាយ។ ស្នេហាថ្ងៃនេះជួបតែក្ដីក្ដាំរកាំរកូសភាគច្រើនចេញពីមាត់ប្រុស គួរណាស្ងៀមជាងស្រដី។
  មមៃ
  រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលជាអតិបរមាមិនត្រឹម
  តែប៉ុណ្ណោះសម្រាប់អ្នកដែលគិតចង់បើកអាជីវកម្មថ្មីថ្ងៃនេះជាថ្ងៃមង្គលគួរណាសង្វាតព្រោះ
  ចំថ្ងៃល្អ។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយ។ ស្នេហាផ្អែមល្ហែមល្អូកល្អើនជាង
  សព្វមួយដង។
  វក
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានអាចមានបញ្ហាធំជាប្រាកដ បែបនេះ
  សូមកុំទាន់អាលសម្រេចចិត្តធ្វើលើការធំប្រយ័ត្នបង់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា
  សូមមេត្តាប្រយ័ត្នព្រោះអាចមានមនុស្សនាំបញ្ហា។ ស្នេហាគួរណាផ្អាកជួបប្រសើជាងជួបព្រោះ
  វេលានេះជាវេលាមិនល្អអាចនាំរឿងមិនល្អ។
  រកា
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានកុំទាន់អាលសម្រេចកិច្ចការធំប្រយ័ត្ន
  បង់ការអត់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា ទីឆ្ងាយជិតគួរណាប្រយ័ត្នប្រយែងព្រោះ
  អាចមានមនុស្សនាំរឿង
  ចរ
  រាសីថ្ងៃនេះល្អបង្គួរ។ ការងាររបររកទទួលទានមានម៉ូយចូលជាប្រចាំមិនមានអ្វីជាអាក្រក់គួរអោយ
  កត់សម្គាល់នោះទេ។ ការធ្វើដំណើរទៅមកឆ្ងាយជិតក៏មិនមានអ្វីខុសប្រកតីដែរ។ ស្នេហាវិលវល់
  ទៅមកធម្មតាមិនមានអ្វីដែលគួរអោយកត់សម្គាល់នោះទេ តែកុំលេងសម្ដីពេកប្រយ័ត្នមានបញ្ហា។
  កុរ
  រាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានមិនសូវជារកបានណាស់ណានោះទេ
  ថ្ងៃនេះវេលាមិនល្អកុំទាន់អាលសម្រេចការងារធំព្រោះអាចបង់ខាតប្រយោជន៍អត់អំពើ។ 
  ធ្វើដំណើរទៅណាមកណាអាចមានបញ្ហា។ ស្នេហាមិនសូវជាយល់ចិត្តគ្នាប្រសិនបើប្រុស
  គួរណាចេះលោងលោមតែកុំប្រើសម្ដីធ្ងន់ប្រយ័ត្នស្រីប្រកាន់ប្រុសប្រកែក។  0 comments:

  Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.