យ៉ុង ច័ន្ទកណ្ណិកា បង្ហាញមុខគូស្នេហ៍

Posted on
  • Sunday, March 4, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ តារាស្រី ដែលបោះជំហាន ចូលប្រឡូកក្នុង វិថីសិល្បៈ តាំងពីកុមារភាព កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ដែលកន្លងមកធ្លាប់ បានលើកឡើងថា នាងមិនទាន់ចង់បង្ហាញ វត្តមានគូស្នេហ៍ឲ្យ មហាជនស្គាល់នោះ ស្រាប់តែប៉ុន្មានថ្ងៃចុងក្រោយ នេះនាងបានបង្ហោះរូបភាព ស្និទ្ធស្នាលជាមួយបុរសវ័យក្មេង មួយរូបដែល នាងប្រាប់ថាជា Honey របស់នាងនោះ បានធ្វើឲ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា បុរសម្នាក់នោះពិត ជាគូកំណាន់ចិត្ត របស់តារារាងតូចច្រឡឹងរូបនេះមែនឬក៏យ៉ាងណា?
    នាពេលកន្លងមក កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ធ្លាប់បានបង្ហើបបែបលាក់លៀមម្តងរួមមកហើយថា រូបនាងមានម្ចាស់ បេះដួងរួចហើយ គ្រាន់តែពេលនេះនាងមិនចង់រៀបការឬក៏រៀបរាប់ លំអិត ពីអត្តសញ្ញាណបុរសជាគូស្នេហ៍ទេ ដោយនាងលើកឡើងថា ពេលនេះកំពុងតែមើលចិត្តគ្នា ទៅវិញទៅមកឲ្យច្បាស់សិន ទើបប្រកាសប្រាប់ សាធារណៈនៃវត្តមាន របស់បុរសជាគូអនាគតរបស់នាង។
    ប៉ុន្តែមិនបានប៉ុន្មានផង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ក៏បានបង្ហាញមុខបុរសវ័យក្មេងម្នាក់ដែលមាន វ័យស្របាលៗ នាង និងមានភាពសិទ្ធស្នាលជាមួយគ្នាបែប លក្ខណៈជាគូស្នេហ៍នៅក្នុងគេហទំព័រហ្វេសបុករបស់នាង ដោយ នៅក្នុងរូបភាពនោះគឺមានបង្ហាញពីទំនាក់ទំនងរបស់ពួកគេទាំងពីរក្នុងការបង្កើតអនុស្សាវរីយ៍ជាមួយគ្នា ដូចជាការទៅដើរលេងជាមួយគ្នា ស្ទើរតែគ្រប់ទី កន្លែង។
    តារាចម្រៀងរាងតូចច្រឡឹង ដែលធ្វើឲ្យទស្សនិកជនជាច្រើនស្គាល់នាងតាមរយៈបទ “វាចាស្រីឡង់សេ” ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងដើម្បីឲ្យកញ្ញា យ៉ុង ច័ន្ទកណ្ណិកា បកស្រាយពីរឿងនេះបានទេ ដោយសារតែទូរស័ព្ទទៅនាងមិនចូល៕
    ផ្តល់សិទ្ធដោយ ដើមអម្ពិល



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.