ស៊ឹម ថៃណា បង្ហាញ ក្បាច់រាំ​ ដ៏ស្រើបស្រាល ជាមួយបុរសក្មេង

Posted on
  • Saturday, March 17, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ភ្នំពេញៈ តារាចម្រៀងដែលនិយមលេងដើមទ្រូង កញ្ញា ស៊ឹម ថៃណា បានធ្វើឲ្យមហាជនមានការ ភ្ញាក់ផ្អើល បន្ទាប់ពីលេចធ្លាយវីដេអូឃ្លីប ដោយ ថៃណា បញ្ចេញក្បាច់រាំល្វត់ល្វន់ កាច់ និងរែងចង្កេះ បញ្ចេញក្បាច់ រាំគួរឲ្យញាក់សាច់ជាមួយបុរសវ័យក្មេងម្នាក់។
    នៅក្នុងវីដេអូឃ្លីប មានរយៈពេល ២ និង៤៥វិនាទី ដោយនៅក្នុងនោះ គេបានឃើញតារាចម្រៀងស្រី កញ្ញា ស៊ឹម ថៃណា បញ្ចេញក្បាច់រាំយ៉ាងរស់រវើក មើលទៅស្រើបស្រាល ជាមួយបុរសវ័យក្មេងម្នាក់ ដែលគេសង្ស័យថា កាយ វិការរាំនោះ ប្រហែលជានៅក្នុងកម្មវិធីជួបជុំមិត្តភក្តិជប់លៀង ហើយមើលទៅ ស៊ឹម ថៃណា ស្ថិតក្នុងស្ថានភាព ស្រវឹង ព្រោះក្រៅពីឃើញកញ្ញា ស៊ឹម ថៃណា នៅក្នុងវីដេអូនោះ គេក៏បានឃើញពិធីការិនី និងជាតារាសម្តែង ដែលជាមិត្តជិតសិទ្ធិរបស់កញ្ញា ថៃណា គឺកញ្ញា ហេង ម៉ារ៉ាឌី ទៀតផង។
    ប៉ុន្តែអី្វដែលធ្វើឲ្យមហាជនទូទៅមានការភ្ញាក់ផ្អើល និងធ្វើការរិះគន់នោះ គឺសកម្មភាពរាំរបស់ស្រីស្រស់ ថៃណា ដែលមើលទៅកាយវិការរាំរបស់នាងហាក់បីដូចជាមិនមែនជានារីខ្មែរទាល់តែសោះ ព្រោះថាការរាំនោះ គឺមានការ កៀកកើយឱបរឹតជាមួយបុរសវ័យក្មេង និងគ្រលែងចង្កេះយ៉ាងស្រាវស្រើប ដែលមើលទៅញាក់សាច់។
    ជុំវិញការលើកឡើងពីមហាជនអ្នកគាំទ្រដែលបានឃើញវីដេអូ ហើយបានលើកឡើងបែបនេះ បានធ្វើឲ្យកញ្ញា ស៊ឹម ថៃណា ចេញមុខបកស្រាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២ តាម ទូរស័ព្ទ ដោយនាងបដិសេធថា វីដេអូនោះមិនមែនជារូបរបស់នាងទេ មហាជនមានការយល់ច្រឡំមកលើនាង ហើយព្រោះនាងមិនដែលបានទៅចូលរួមជប់លៀងហើយលើងរាំដូចក្នុងវីដេអូនោះទេ។
    កញ្ញា ស៊ឹមថៃណា និយាយថា ”ខ្ញុំមិនដឹងជាត្រូវបកស្រាយយ៉ាងម៉េចដែរ ចំពោះវីដេអូឃ្លីបហ្នឹង ព្រោះខ្លួនខ្ញុំផ្ទាល់ មិនទាន់បានមើលវីដេអូហ្នឹងផង ហើយខ្ញុំក៏មិនដែលបានទៅចូលរួមកម្មវិធីជប់លៀង ឬ ក៏កម្មវិធីកម្សាន្តអីដែរ ក្រោយពីខ្ញុំបញ្ចប់ការងារ គឺខ្ញុំតែងតែទៅផ្ទះ គ្មានពេលណាទៅរាំលេងនោះតាមក្លឹបទេ”។
    តារាចម្រៀងដែលធ្លាប់តែលេចឮព័ត៌មានថា ស្រលាញ់ភេទដូចគ្នារូបនេះ បានបន្ថែមទៀតថា តាមការពិតទៅ មានទស្សនាវដ្តីក៏ដូចជាកាសែតបានទូរស័ព្ទមកសួរនាងពីរឿងហ្នឹងដែរ ហើយជារឿយៗនាងតែងតែបដិសេធ ព្រោះថានាងអត់ទាន់បានឃើញវីដេអូនោះ អីចឹងបានជានាងមិនដឹងថាត្រូវបកស្រាយបែបណាដល់មហាជន។
    ទាក់ទិនទៅនឹងការបកស្រាយរបស់ កញ្ញា ស៊ឹម ថៃណា ថានារីដែលបញ្ចេញ ក្បាច់រាំបែបយ៉េៗរូបនោះមិនមែនជា រូបនាងក៏ដោយ ប៉ុន្តែនៅក្នុងវីដេអូបានបង្ហាញមុខរបស់កញ្ញាថៃណា យ៉ាងច្បាស់ហើយបើនិយាយពីកាយវិការរាំ ក្នុងវីដេអូនោះវិញ ត្រូវបានទស្សនិកជនធ្វើការរិះគន់យ៉ាងខ្លាំងថា ជាគំរូមិនល្អសម្រាប់យុវវ័យជំនាន់ក្រោយ ព្រោះ ជាធម្មតាយុវវ័យតែងតែយកគំរូតាមតារា តែមានតារាមួយចំនួនមិនបានបង្ហាញគំរូល្អៗ សម្រាប់ក្មេងជំនាន់ក្រោយ ទេ បែរជាបង្ហាញគំរូអាក្រក់ដល់ក្មេងទៅវិញ ដូចជាការស្លៀកពាក់, តុបតែងខ្លួន ហើយជាពិសេសនោះ គឺការរាំ ច្រៀងនេះតែម្តង៕
    សូមចុចដើម្បីមើលវិដេអូ
    ដោយៈ ហួន ស្រីលីន
    ផ្តល់សិទ្ធដោយ ដើមអម្ពិល



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.