Jun Ji Hyun តក់ក្រហល់រៀបការ នៅដើមខែមេសា ព្រោះលេចឮថានាង មានផ្ទៃពោះពីរខែ រួចទៅហើយ

Posted on
  • Saturday, March 17, 2012
  • by
  • angco.co
  • in
  • Labels: ,

  • យោងតាមគេហទំព័រ សិង្ហបុរី “Channel News Asia” ចុះផ្សាយនៅ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១២ថា នាង ជុន ជី អ៊ីយ៉ុន “Jun Ji Hyun” តារាភាពយន្ដល្បី របស់កូរ៉េខាងត្បូង ចង់ប្រញាប់រៀបការ នៅដើមខែមេសា ឆ្នាំ ២០១២ខាងមុខ ព្រោះលេចឮថា នាងមានផ្ទៃពោះ២ខែ រួចមកហើយ ។
    ប្រភពព័ត៌មានបានឱ្យដឹងថា នាង ជុន ជី អ៊ីយ៉ុន នឹងរៀបការនៅ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១២ ជាមួយម្ចាស់ធនា គារម្នាក់ គឺលោក ឆយ ជុន ហ៊ីយុគ “Choi Jun Hyuk” និងជាចៅប្រុសរបស់ អ្នករចនាម៉ូដដ៏ល្បីល្បាញ នៅកូរ៉េ ខាងត្បូង លី យ៉ុង ហ៊ី “Lee Young Hee” ។
    ពិធីរៀបអាពាហ៍ពិពាហ៍នេះ នឹងរៀបចំឡើង នៅសណ្ឋាគារ ស៊ីលឡា “Shilla ” នៅក្រុងសេអ៊ូល ប្រទេសកូរ៉េ ខាងត្បូង ។
    ការសម្រេចចិត្ដរបស់នាង ជុន ត្រូវបានគេដឹងថា ដោយសារមាន ពាក្យចចាមអារាមលេចឮ ឡើងថា នាងមានផ្ទៃ ពោះចំនួនពីរខែ មកហើយ ទើបប្រញាប់ ប្រញាល់ រៀបចំពិធីរៀបការនេះឡើង ។ ប៉ុន្ដែអ្នកជំនិតនឹង តារារូប នេះបាន លើកឡើងថា ការតក់ក្រហល់ រៀបការយ៉ាងដូច្នេះ ព្រោះអាចផ្ដល់ ភាពងាយ ស្រួលដល់ ការចូលរួម ថតខ្សែភាពយន្ដ នៅបរទេសរបស់តារារូបនេះ ។
    ពាក់ព័ន្ធនឹងករណីនេះ អ្នកជំនិតរបស់នាង បានឆ្លើយបដិសេធទាំងស្រុងថា ពាក្យចចាមអារាម មួយនេះមិនពិត នោះ ទេហើយសូម បដិសេដធទាំង ស្រុងរាល់ការ លេចឮរឿងទាំងអស់នេះ ៕
    ប្រែសម្រួលៈ សុបញ្ញវ័ន្ដ
    ផ្តល់សិទ្ធដោយ ដើមអម្ពិល



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.