តម្រួតថៃ វាយព្រះសង្ឃខ្មែរ យក ទ្រព្យសម្បត្ដិ និងដោះស្បង់ចីវរ ឱ្យស្លៀក ខោខ្លី និងអាវយឺត

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • បន្ទាយមានជ័យ ៖ ព្រះសង្ឃខ្មែរ ២អង្គ ដែលបួសបានពី ៣វស្សា ទៅ៥វស្សា ហើយ គង់នៅវត្ដមួយ ក្នុងខេត្ដកំពត ត្រូវបានតម្រួតថៃ ៤-៥នាក់ ចាប់ដាក់រថយន្ដ យកទៅ វាយដំ ឡើងទ្រោមព្រះកាយ ហើយយកទ្រព្យសម្បត្ដិ រួមមាន លុយ និងទូរស័ព្ទដៃ ព្រមទាំងដោះ ស្បង់ចីវរ ឱ្យស្លៀកតែខោខ្លី និងអាវយឺត ខណៈដែលព្រះសង្ឃទាំង២អង្គ កំពុងចាំ រថយន្ដក្រុង ក្នុងខេត្ដច័ន្ទបុរី ឈមនឹងខេត្ដ ប៉ៃលិន របស់ប្រទេសកម្ពុជា ។
    ដំណឹងដ៏គួរឱ្យឈឺចាប់ ពីសំណាក់មហា ជនខ្មែរទូទៅ ពីទង្វើដ៏ឃោរឃៅរបស់តម្រួត ថៃក្នុងខេត្ដច័ន្ទបុរីខាងលើនេះ បានកើតឡើង តាំងពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១២ មកម្ល៉េះ បន្ទាប់ ពីព្រះអង្គ បាននិមន្ដទៅកាន់ខេត្ដច័ន្ទបុរីតាម ច្រកព្រំដែន ខេត្ដប៉ៃលិន តាំងពីថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០១២ ហើយមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ ។
    ព្រះអង្គដែលបច្ចុប្បន្នបាននិមន្ដមកដល់ ប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែត បានមានសង្ឃដីកាមកកាន់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលឱ្យដឹងថា ព្រះ អង្គមានលិខិតឆ្លងដែនចូលប្រទេសថៃត្រឹម ត្រូវ ប៉ុន្ដែ នៅពេលអង្គុយចាំរថយន្ដក្រុងក្នុង ខេត្ដច័ន្ទបុរី ពេលនោះ មានតម្រួតថៃមួយ រថយន្ដមានគ្នា ៤-៥នាក់ បានមកប្រាប់ព្រះ អង្គឱ្យឡើងរថយន្ដទៅវត្ដ។ព្រះអង្គបានមាន សង្ឃដីកាទៀតថា ពេលដែលព្រះអង្គឡើង រថយន្ដទៅជាមួយតម្រួតថៃទាំងនោះ ស្រាប់ តែពួកគេយកទៅវាយដំយ៉ាងធ្ងន់ធ្ងរ ហើយ យកទ្រព្យសម្បត្ដិ រួមមាន លុយកាក់ និង ទូរស័ព្ទដៃជាដើម ព្រមទាំងដោះស្បង់ចីវរ ចេញឱ្យស្លៀកតែខោខ្លី និងអាវយឺតប៉ុណ្ណោះ។
    បើយោងតាមព្រះសង្ឃខាងលើ តម្រួត ថៃធ្វើដូច្នេះ ដោយចោទថា ព្រះអង្គមិនមាន លិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្ដែ ធាតុពិតព្រះ អង្គមានលិខិតដែលចេញដោយអាជ្ញាធរ កម្ពុជា យ៉ាងច្បាស់ ។ តម្រួតថៃបានសួរព្រះ អង្គថា តើខាងណាអ្នកចេញលិខិតឆ្លងដែន ឱ្យ ពេលនោះព្រះអង្គឆ្លើយថា គឺអាជ្ញាធរ កម្ពុជា ប៉ុន្ដែ ពួកគេមិនជឿ នៅតែប្រព្រឹត្ដ ទង្វើដ៏ព្រៃផ្សៃនេះថែមទៀត ។
    យោងតាមអាជ្ញាធរ ក្រុងប៉ោយប៉ែត ដែលបាន និងកំពុងជួយអន្ដរាគមន៍ដាក់ពាក្យ បណ្ដឹងបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលឱ្យដឹងថា ព្រះសង្ឃទី១ មានព្រះនាម សែម រ៉ាន់ ព្រះជន្ម ២៩វស្សា មានស្រុក កំណើត នៅភូមិត្រញំង ឃុំដំណាក់ឈើក្រម ស្រុកដងទង់ ខេត្ដកំពត ហើយគង់នៅវត្ដ បាននាវ និងបួស បានចំនួន ៣វស្សា ។ ព្រះ សង្ឃទី២ ព្រះនាម ស្រាល សុភា ព្រះជន្ម ៤៦វស្សា មានស្រុកកំណើតនៅភូមិបន្ទាយ ខាងកើត ឃុំដងទង់ ស្រុកដងទង់ ខេត្ដកំពត គង់នៅវត្ដអង្គម៉ាក់ប្រាង្គ និងបួសបាន ៥ វស្សា ។
    យោងតាមអាជ្ញាធរ ក្រុងប៉ោយប៉ែតបាន ឱ្យដឹងទៀតថា ក្រោយពីមានអំពើដ៏ព្រៃផ្សៃ របស់តម្រួតថៃ ក្នុងខេត្ដច័ន្ទបុរីខាងលើនេះ ព្រះអង្គបាននិមន្ដទាំងការឈឺចាប់ មកផ្សារ រុងក្លឿ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ហើយក៏មានសង្ឃដីកាទៅ កាន់ក្រុមអាជីវករខ្មែរនៅទីនោះ ។ បន្ទាប់ មកអាជីវករខ្មែរ ដែលប្រកបមុខរបរលក់ ដូរ នៅក្នុងផ្សាររុងក្លឿ មានការអាណិតអា សូរយ៉ាងពន់ពេក ក៏នាំគ្នាឱ្យលុយដើម្បីជិះ រថយន្ដបន្ដឆ្លងដែនចូលប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ។ ពេល មកដល់ទឹកដីក្រុងប៉ោយប៉ែត ព្រះអង្គបាន ជូនដំណឹងនេះ ទៅកាន់អាជ្ញាធរ និងសមត្ថ កិច្ចក្រុងប៉ោយប៉ែត ដើម្បីជួយរកយុត្ដិធម៌។
    សមត្ថកិច្ចក្រុងប៉ោយប៉ែត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដ៏ឈឺចាប់ខាងលើ នេះ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បាន និង កំពុងជួយអន្ដរាគមន៍ ដាក់ពាក្យបណ្ដឹង រួមទាំងទាក់ទងទៅខាងភាគីថៃ ពីសកម្ម ភាពរបស់តម្រួតថៃ ដែលវាយធ្វើបាបព្រះ សង្ឃខ្មែរនេះ ។
    គេសង្ឃឹមថា ថ្នាក់ដឹកនាំខេត្ដច័ន្ទបុរីនឹង ជួយរកយុត្ដិធម៌ជូនដល់ព្រះសង្ឃខ្មែរ ដែល ទទួលរងការវាយដំយ៉ាងធ្ងន់ធ្ងរ ពីសំណាក់ តម្រួតថៃ ក្នុងខេត្ដច័ន្ទបុរី ខណៈដែលព្រះ សង្ឃទាំង ២អង្គ មានលិខិតឆ្លងដែនត្រឹម ត្រូវ ដែលបញ្ជាក់ពីអាជ្ញាធរកម្ពុជាយ៉ាង ច្បាស់លាស់នោះ ។
    ជារួមថ្នាក់ដឹកនាំកម្ពុជា-ថៃ និងតាម រយៈក្រសួង ស្ថាប័ន នៃប្រទេសទាំងពីរតែង តែជួបពិភាក្សាគ្នា ដើម្បីបង្កើនចំណងមិត្ដ ភាព និងកិច្ចសហប្រតិបត្ដិការកាន់តែប្រសើរ ឡើង ជាពិសេសការយកចិត្ដទុកដាក់ពីសំ ណាក់រដ្ឋាភិបាលទាំងពីរ ទៅកាន់ពលករ ដែលកំពុងធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្ដែ ជារឿយៗពលករខ្មែរដែលកំពុងបម្រើ ការងារ នៅក្នុងប្រទេសថៃជាច្រើននាក់តែង តែទទួលរងការធ្វើបាប វាយដំយ៉ាងធ្ងន់ធ្ងរ ខណៈដែលអាជ្ញាធរកម្ពុជា មិនបានប្រព្រឹត្ដ នូវសកម្មភាពដ៏ឃោរឃៅនេះ ចំពោះប្រជា ពលរដ្ឋថៃ ដែលបានស្នាក់នៅ និងកំពុងធ្វើ ការនៅកម្ពុជា ៕
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    source: dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.