ម៉ូសា ត្អូញត្អែរ​ ពីការលំបាក ក្នុងការទាញយក ប្រជាប្រិយភាព ពីមហាជន

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ៖ តារាចម្រៀងក្នុង ដំបូលប្រចាំផលិតកម្ម ដាយម៉ិន ញូស៊ិក (Diamond music) កញ្ញាម៉ូ សា (Mi Mosa) ដែកមាន ឈ្មោះពិតថា ហុង ស្រីមុំ បានមានឱកាសចូល ប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈកាលជិត៤ឆ្នាំ មកហើយ ដោយដំបូងឡើយនាង ច្រៀងក្នុង ផលិតកម្ម"ស្វាងតារា" ហើយសព្វថ្ងៃផលិតកម្មទាំងពីរនេះ បានសហការគ្នា និងបានចេញអាល់ប៊ុមថ្មីៗជាបន្តបន្ទាប់ ។ ទោះបីជាយ៉ាងណាសម្រាប់កញ្ញាម៉ូសា នាងបាន បញ្ចេញទេពកោសល្យ និងថតបានបទចម្រៀងជាច្រើនបទ រួមមានបទ៖ កុំចាំគេដឹងទើបយើងបែកគ្នា, កំដរអូន ចាំគេត្រឡប់, My Prince និងបទបែប មនោសញ្ចេតនាជាច្រើនទៀត ក្នុងនោះកុំចាំគេដឹងទើបយើងបែកគ្នា នឹងបទកំដរអូនចាំគេត្រឡប់ កំពុងពេញនិយមជាងគេក្នុងស្រទាប់យុវវ័យ។
    ជាមួយគ្នានេះឱកាសនៃការឡើងទៅកាន់ឆាកតន្ត្រី ប្រចាំស្ថានីយ៍ទូរទស្សន៍នានា ដូចជាស៊ីធីអិន បាយ័ន និងទូរទស្សន៍ប៉ុស្តិ៍លេខ៣ជាដើម ក៏មានវត្តមានជាហូរហែរ ។ ក៏ប៉ុន្តែវាមិនបានបំពេញនូវមហិច្ឆតា  ធ្វើឲ្យនាង ស្ងប់ចិត្តក្នុងការចាប់ទាញយកប្រជាប្រិយភាពពីសំណាក់មហាជននោះឡើយ ពោលគឺនាងនៅតែត្អូញត្អែរ ពីការពិបាកដើម្បីទាញយកភាពល្បីល្បាញ ព្រោះនាងគិតថា នៅតែមានឱកាសតិចតួច ក្នុងការបង្ហាញខ្លួន នៅលើឆាកតន្រ្តី និងឈុតខារ៉ាអូខេ។
    បុប្ផាមានដើមកំណើតមកពីទឹកដីខេត្តព្រះសីហនុ រូបនេះបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា" ខ្ញុំគិតថា ខ្ញុំមានអារម្មណ៍ពិបាកបន្តិចក្នុងការប្រមូលការគាំទ្រ ព្រោះខ្ញុំជាតារាថ្មីថ្មោង ណាមួយមិនសូវដែល បង្ហាញមុខនៅតាមឆាកតន្រី្តឲ្យញឹកញាប់នោះឡើយ។ ប៉ុន្តែខ្ញុំគិតថារហូតមកដល់សព្វថ្ងៃនេះខ្ញុំទទួលបានជោគ ជ័យ ប្រហែលជា៦០ភាគរយ ព្រោះមានយុវវ័យស្គាល់ខ្ញុំច្រើន "។
    ស្រីស្រស់រំដួលមាត់សមុទ្រដែលបានប្រឡូកសិល្បៈតាំងពីចុងឆ្នាំ២០០៩ រូបនេះនាងនៅតែមិនបានរាថយ ឬចុះចាញ់បាក់កម្លាំងចិត្តឈប់តស៊ូនោះទេ ពោលគឺនាងនៅតែបន្តខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ធ្វើយ៉ាង ណាឲ្យទសនិកជនស្គាល់នាងកាន់តែច្រើន មិនតែប៉ុណ្ណោះម៉ូសា មិនត្រឹមតែជាតារាចម្រៀងបែបយុវវ័យនោះទេ នាងក៏ជាពិធីការិនីនៃវិទ្យុ Cool FM 100.7 វិទ្យុយុវវ័យក្នុងកម្មវិធី"និយាយពីជនល្បីល្បាញ"  ដែលមានផ្សាយចាប់ ពីម៉ោង១០ដល់ម៉ោង១២ រៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រផងដែរ។ ម៉ូសា បន្តនិយាយថា "ក្រៅពីច្រៀង ខ្ញុំឆ្លៀតពេល ទំនេរធ្វើជាពិធីការិនីវិទ្យុ ដែលកម្មវិធីរបស់ខ្ញុំមានអ្នកគាំទ្រច្រើនគួរសម។ ចំណែកនៅឯផលិតកម្មឯណោះវិញ ពេលមានបទនិពន្ធថ្មីតម្រូវឲ្យខ្ញុំច្រៀង ទើបគេហៅឲ្យខ្ញុំទៅច្រៀង គ្រប់តារាទំាងអស់ គឺយើងមានបទស្មើៗគ្នា "។
    អ្វីដែលម៉ូសា បានអះអាងខាងលើអាចបញ្ជាក់បានខ្លះៗថា នាងពិតជាខ្វាយខ្វល់ចំពោះការដណ្តើម យកប្រជា ប្រិយភាពពីសំណាក់ទស្សនិកជន ខណៈដែលមានតារាចម្រៀង តារាសម្តែងពន្លកថ្មីដុះឡើងយ៉ាងព្រោងព្រាត និងនាំគ្នាប្រកូតប្រជែងយ៉ាងស្វិតស្វាញដណ្តើមឈ្មោះក្នុងទីផ្សារសិល្បៈ ទោះបីជាពួកគេត្រូវជួបប្រទះនូវរឿងរ៉ាវ អាស្រូវណាមួយមកលើខ្លួនក៏ដោយ។ ចុះចំណែក ម៉ូសាវិញ នាងមានយុទ្ធសាស្រ្តអ្វីខ្លះដើម្បី ទាញយកការគាំទ្រ ពីមហាជន? តើនាងហ៊ានប្រឈមមុខចំពោះពាក្យចរចាមអារាមអាស្រូវណាមួយដែលអាចបោកបក់ មកលើ រូបនាងពេលនាងល្បីបានកម្រិតណា?
    ស្រីស្រស់ម៉ូសា តារាចម្រៀងដែលនិយាយភាសាអង់គ្លេសបានល្អរូបនេះឆ្លើយយ៉ាងម៉ឹងម៉ាត់ថា " ខ្ញុំអត់ខ្លាចទេ ខ្ញុំស្គាល់ខ្លួនឯងច្បាស់ ខ្ញុំត្រូវតែរឹងប៉ឹង ខ្ញុំជឿជាក់ចំពោះខ្លួនឯងថា រឿងហ្នឹងមិនអាចកើតមានចំពោះខ្ញុំ ជាដាក់ ខាត"។ ប៉ុន្តែពេលមានសំណួរលើកឡើងពីបញ្ហាម្ចាស់បេះដូង តារាវ័យ២៤ឆ្នាំ ម៉ូសា ប្រាប់ថា "បើនិយាយទៅខ្ញុំ អត់ចង់កុហសខ្លូនឯង បើប្រាប់ថាអត់មានអ្នកស្រឡាញ់ក៏គេមិនជឿខ្ញុំដែរ។ ធម្មតាទេបង.....ខ្ញុំមានវ័យប៉ុណឹ្ណង ហើយ តែងតែមានអ្នកស្រឡាញ់ ប៉ុន្តែសំខាន់នៅត្រង់ថាខ្ញុំគិតពីបញ្ហានេះជាធំ ឬអត់ ព្រោះខ្ញុំកំពុងតែចាប់ អារម្មណ៍ខ្លាំងនិងខិតខំប្រឹងប្រែងយ៉ាងណាឲ្យការងារសិល្បៈសព្វថ្ងៃទទួលជោគជ័យខ្លាំងក្លាជាងនេះសិន។ ម្យ៉ាងទៀតនៅឆ្នាំក្រោយខ្ញុំកំពុងពិភាក្សាជាមួយមិត្តភក្តិ បើកកសិដ្ឋាន ចិញ្ចឹមជ្រូក និងចិញ្ចឹងមាន់ ដោយចូល ហ៊ុនគ្នា ហើយយើងនឹងដំណើរការវាឲ្យរលូនទៅមុខ ព្រោះជាបំណងប្រាថ្នារបស់ខ្ញុំ"។
    សូមបញ្ជាក់ផងដែរថា ម៉ូសា ដែលមានឈ្មោះពិតហុង ស្រីមុំ មានស្រុកកំណើតនៅក្រុងព្រះសីហនុ ប៉ុន្តែនាង មករស់នៅក្នុងទីក្រុងភ្នំពេញតាំងពីតូចមកម្ល៉េះ។ ម៉ូសា មានឳពុកឈ្មោះហុង ងី ធ្វើជាមេភូមិ និងម្តាយឈ្មោះ ហ៊ុន លក្ម្ស៊ី ជាមេផ្ទះដែលមានបងប្អូន៦នាក់ស្រី៣ ប្រុស៣ ចំណែកនាងជាកូនទី២ ។ ម៉ូសាបញ្ចប់ការសិក្សាត្រឹម ថ្នាក់បាក់ឌុបក្នុងឆ្នាំ២០០៨ នៃវិទ្យាល័យជាស៊ីមសន្ធរម៉ុក និងក៏មានបំណងបន្តការសិក្សាបន្ថែមទៀត ប្រសិនបើនាងមានពេលវេលាគ្រប់គ្រាន់៕​
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.com
    www.dap-news.comwww.dap-news.com
    www.dap-news.com
    ប្រភព៖ dap-news
    />



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.