រូបភាព សារស្នេហា របស់នារីស្អាតស្រស់ប្រឹមប្រិយ កំពុងល្បីក្នុង Internet

Posted on
  • Thursday, March 1, 2012
  • by
  • angco.co
  • in
  • Labels: ,

  • យោងតាមប្រភពព័ត៌មាន ឆៃណាបឹស  ចេញផ្សាយថ្ងៃ្ ០១ ខែកុម្ភះ ២០១២ កញ្ញា Zhang Xinyu បានបង្ហាញក្តីស្រលាញ់ដ៏ ធំធេងរបស់កញ្ញា ទៅកាន់សង្សាររបស់គាត់ ដោយបញ្ចូលរូបថត កញ្ញា ដែលបានធ្វើដំណើរទៅ ៧០ ប្រទេស ក្នុងរយៈពេលកន្លះឆ្នាំ ទៅក្នុងបណ្តាញសង្គមដែលគេពេញនិយមនៅចិន Renren។ ដែលក្នុងរូបថតទាំងអស់នោះ កញ្ញាបានលើក សញ្ញា Kong Dezhen  ជាឈ្មោះសង្សារ របស់កញ្ញា។
    គណនី បណ្តាញសង្គម របស់កញ្ញា បានអោយដឹងថា កញ្ញាជាអ្នកក្រុង Beijing ហើយកំពុងស្នាក់នៅប្រទេសបារាំង។ នាងបានសរសេរជាសារថា “A birthday present I collected in a half year. I brought ‘I Love You’ to each place I have been to. In fact, long distance love is also a little romantic.” បកប្រែថា "ជាកាដូខួបកំណើតដែលអូនបានប្រមូលវា អស់រយៈពេល កន្លះឆ្នាំ អូនចង់បញ្ជូនសារទៅបងថា "អូនស្រលាញ់បង" នៅគ្រប់ទីកន្លែងដែលអូនធ្លាប់ទៅ។ ការពិតទៅ ស្នេហាពីចំងាយក៏អាច រ៉ូម៉ង់ទិច បានដែរ។"
    កញ្ញាបានអោយដឹងថា មិត្តភ័ក្ររបស់គាត់ បានជួយគាត់ធ្វើកាដូបង្ហាញក្តីស្រលាញ់ ដ៏ឆ្នៃប្រឌិតនេះ ហើយជួយសរសេរ អូនស្រលាញ់បង ជាច្រើនភាសា លើក្រដាសនោះ។
    អ្នកប្រើប្រាស់ប្រព័ន្ធ Internet ជាច្រើនបាន ចាប់អារម្មណ៍នឹង ការបង្ហាញស្នេហានេះ ហើយអ្នកខ្លះក៏បានច្រណែន ថាម្តេចក៏ លោក Kong Dezhen បានសង្សារឡួយ ហើយគេស្រលាញ់ខ្លាំងទៀត។
    គួរអោយច្រណែនមែន!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.