ពេលនេះការប្រកាសលក់ iPhone នៅក្រុងប៉េកាំង ប្រទេសចិននេះត្រូវបានរំសាយចោលហើយដោយសារហ្វូងអតិថិជនបាននាំគ្នា គប់ពងមាន់សំដៅ និងស្រែកជេរប្រទិចក្រុមហ៊ុនយ៉ាងចាស់ដៃ បន្ទាប់ពីដល់ម៉ោង ដែលសន្យាបើកលក់ហើយ Apple Store បែរជាមិនទាន់អនុញ្ញាតិឲ្យពួកគេចូលទិញទៅវិញ។ នេះដោយយោងតាមការចេញផ្សាយរបស់គេហទំព័រ Mic Gadget។
យោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកចិនបានឲ្យដឹងថា អតិថិជនរាប់ពាន់នាក់ដែលភាគច្រើនជាអ្នកទិញលក់បន្តបានបំបែកខ្លួនជាក្រុមតូចៗដែលមានសមាជិកប្រមាណពី ៣០ ទៅ ៥០ នាក់ ដូចកងយោធាអញ្ចឹង ដើម្បីបង្កភាពចលាចលនេះ។
បន្ទាប់ពីមានជម្លោះកើតឡើងមិនបានប៉ុន្មាននាទីផង គេឃើញក្រុមប៉ូលិសការពារសន្តិសុខក្រុងប៉េកាំងមកដល់ធ្វើអន្តរាគមន៍ ក្រោយមកក្រុមហ៊ុន Apple ក៏បានប្រកាសលុបចោលការចេញលក់ iPhone 4S នៅ Apple store ប៉េកាំងតែម្ដង។
លទ្ធផលបែបនេះទៅហើយ តើខាងណាចំណេញ ខាងណាខាតទៅហ៎…៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.