ចាប់បានជនបរទេសដែលលាក់ថ្នាំញៀនក្នុងពោះ ៦ នាក់នៅអាកាសយានដ្ឋានអន្តរជាតិ Kuala lumpur


បើតាមសារព៌មាន SEPANG បានអោយដឹងថាជនជាតិ បរទេស៦នាក់ដែលក្នុង នោះមាន២នាក់
ជាជនជាតិ Nigerian និងម្នាក់ជាជនជាតិ Iranian ដែលរកឃើញថាមាន គ្រឿងញឿនជាប់ខ្លួន
និង៣នាក់ទៀតដែលកំពុង ឋិតនៅស្ថានភាពជាជន សង្ស័យដែលខាងសមត្ថកិច្ច ពុំបានប្រាប់
អត្តសញ្ញាណត្រូវបានឃាត ខ្លួនក្រោយពេលដែលពួក គេព្យាយាមឆ្លងកាល់ អាកាសយានដ្ឋាន
អន្តរជាតិ Kuala Lumpur ជាមួយនឹងថ្នាំញៀនជាប់ក្នុងក្រពះ។ លោក Datuk Zainul ជំនួយការ
ប្រធានអាកាសយានដ្ឋានបានប្រាប់អោយដឹងថាជនជាតិ Nigerian ២នាក់និងជនជាតិ Iranian 
ម្នាក់ទាំង៣នាក់លាក់ថ្នាំញៀនប្រភេទ Syabu ចំនួនសរុប ២.៥គីឡូក្រាមដែលមានតម្លៃប្រមាណ
២៦១០៦៣​ដុល្លាអាមេរិក។

ថ្នាំទាំងនោះត្រូវបានគេខ្ចប់ក្នុងស្រោមអនាម័យប៉ុនមេដៃហើយលាក់ទុកក្នុងក្រពះ។ ការយក
ចេញនូវថ្នាំញៀនទាំងនេះប្រើពេលអស់ប្រមាណជា៦ម៉ោងក្នុងម្នាក់ ហើយនៅមានជនសង្ស័យ
៣នាក់ផ្សេងទៀតដែលពុំទាន់បានពិនត្យច្បាស់លាស់ឋិតនៅក្នុងស្ថានភាពឃាត់ខ្លួនទុកជា
បណ្ដោះអាសន្ន។

បើរាប់ពិខែមករាមកអាកាសយានដ្ឋាននេះចាប់បានជនដែលប្រើល្បិចផ្សេងៗក្នុងការលាក់
ថ្នាំញៀនមក១១នាក់ហើយ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ youthealth
Read More..

ជនសង្ស័យ ពាក់ព័ន្ធ ចែកចាយ ថ្នាំញៀនម្នាក់ ត្រូវកម្លាំង នគរបាល ព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន


ខេត្តកំពតៈ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការខេត្តកំពត បានឃាត់ខ្លួន បុរសម្នាក់ពាក់ព័ន្ធ ករណីចែកចាយថ្នាំញៀន ដែលជនល្មើសនេះ បានប្រព្រឹត្តបទល្មើស ធ្វើសកម្មភាព ចែកចាយគ្រឿងញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ កន្លងមកនៅចំណុចផ្ទះរបស់ខ្លួន ខាងកើតពហុកីឡាដ្ឋានខេត្តកំពត ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។
ការចុះចាប់ខ្លួនជនល្មើស ប្រព្រឹត្តឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ខាងក្រោយ រោងចក្រទឹកកក តា ឃៀងចាស់ ស្ថិតក្នុងភូមិទ្វីរខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
នគរបាលបានឲ្យដឹងថា ជនល្មើសចែកចាយគ្រឿងញៀន មានឈ្មោះ ហ៊ី លីកូ ហៅកូ ភេទបុ្រស អាយុ២៣ឆ្នាំ មុខរបរមិនពិត ប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួល កន្លែងចាប់ខ្លួនខាងលើ ។
នគរបាលដដែលបន្តទៀតថា ជនល្មើសនេះ ត្រូវបានកម្លាំងនគរបាលក្រុងកំពត ចាប់ខ្លួនបញ្ជូន ទៅឲ្យនគរបាល ព្រហ្មទណ្ឌខេត្ត តាមដីការលេខ១០០ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ របស់ចៅក្រមឈ្មោះ រស់ ពិសិដ្ឋ តម្រូវឲ្យចាប់ខ្លួន ដែលជនល្មើស បានប្រព្រឹត្តបទល្មើស ចែកចាយថ្នាំញៀន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ នៅខាងកើតតារាង បាល់ ខេត្តកំពត ក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កាលនោះ សមត្ថកិច្ចអនុវត្តជាក់ស្តែង ហើយចាប់បានតែ ឪពុករបស់ជនល្មើស ដែលមិនមែនជាមុខសញ្ញា រីឯជនល្មើសឈ្មោះ ហ៊ី លីកូ ហៅកូ នេះបានរត់គេចខ្លួន បាត់តាំងពីថ្ងៃអនុវត្តនោះមក ។
ទើបនៅថ្ងៃ ម្សិលមិញនេះ សមត្ថកិច្ចឈាន ទៅធ្វើការឃាត់ខ្លួន ហើយបច្ចុប្បន្នកសាង សំណុំ រឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
Photo by DAP-NEWS
Read More..

នគរបាល ចុះបង្រ្កាប ជនសង្ស័យ ចែកចាយ ថ្នាំញៀនម្នាក់ និងម៉ាទឹកកក មួយចំនួន


បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ធ្វើការចុះបង្រ្កាប ជាក់ស្តែង ចាប់បានជនសង្ស័យ រកស៊ីចែកចាយថ្នាំញៀនម្នាក់ និងរឹបអូសបានថ្នាំ ញៀន ប្រភេទម៉ាទឹកកក២កញ្ចប់ធំនិង៤កញ្ចប់តូចស្មើនឹង ១.៩ក្រាម (គិតទាំងថ្នាំនិងសំបក) និងសម្ភារៈមួយចំនួន កាល ពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុង ក្រុមទី៩ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ នាំយកមកសាកសួរ រួចកសាង សំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាការខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់ ។
លោកវរសេនីយ៌ទោ ចៅ សូវង្ស នាយការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជន សង្ស័យដែលកម្លាំងនគរបាល ឃាត់ខ្លួនបាន មានឈ្មោះ ឆាយ កុសល ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ក្រុមទី៩ ភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុង បាត់ដំបង ។
លោកវរសេនីយ៌ទោ ចៅ សូវង្ស បន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យ កម្លាំងសមត្ថកិច្ចបាន ផ្តល់ព័ត៌មានថា មានករណីចែកចាយថ្នាំញៀន នៅចំណុចខាងលើ។ លោកបានបញ្ជា កម្លាំង មួយក្រុម ឲ្យចុះទៅធ្វើការឃាត់ខ្លួន ជនសង្ស័យបាន កាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក រួចឈានទៅធ្វើការ ឆែកឆេរផ្ទះ ជនសង្ស័យ រកឃើញវត្ថុតាង ថ្នាំញៀន ប្រភេទម៉ាទឹកកក ២ កញ្ចប់ធំ និង៤កញ្ចប់តូច ស្មើនឹង ១.៩ ក្រាម ដែលជនសង្ស័យ បានលាក់ទុកក្រោមខ្នើយ លើ ពូកគ្រែដេក និងសម្ភារៈ ជក់មួយចំនួនទៀត ។ នាំយកមកការិយាល័យជំនាញធ្វើការសាកសួរ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្លាប់រកស៊ី ចែកចាយថ្នាំញៀននេះ បានរយៈ ពេលជាងកន្លះឆ្នាំមកហើយ ខ្លួនជាអ្នកលក់ថ្នាំ ឲ្យគេ គ្រាន់បានកម្រៃខ្លះ យក មកចិញ្ចឹម ប្រពន្ធ និងម្យ៉ាងទៀត ខ្លួនគ្មានលុយឲ្យប្រពន្ធឆ្លងទន្លេ ព្រោះនាងមានផ្ទៃពោះជាង ៨ ខែហើយ ។ លុះដល់ថ្ងៃទី០៩ ខែកុម្ភៈ នេះ ស្រាប់តែឃើញមាន នគរបាល មកចាប់ឃាត់ខ្លួន នាំយកមកស្នង ការខេត្តតែម្តង។
បច្ចុប្បន្ន មន្រ្តីជំនាញ កំពុងធ្វើការសាកសួរចម្លើយ និងកសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាង ទៅតុលាកាខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕​ប្រភព
Photo by DAP-NEWS
Read More..

ឃាត់ខ្លួនស្រ្តីម្នាក់ ពីបទចែកចាយ និងសេព គ្រឿងញៀន


ពោធិ៍សាត់ៈ ស្រ្តីម្នាក់ត្រូវកម្លាំងនគរបាលស្រុកក្រគរ ឃាត់ខ្លួនពីបទចែកចាយ និងសេពគ្រឿងញៀន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ ដើម្បីចាត់ការបន្តតាមនីតិវិធី។
យោងតាមនាយការិយាល័យនគរបាលប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២ កម្លាំងនគរបាលស្រុកក្រគរ បានឃាត់ខ្លួនស្រ្តីម្នាក់ ឈ្មោះ វ៉ន ភា អាយុ ២៩ ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅក្នុងស្រុកគ្រគរ ពីបទចែកចាយ និងសេពគ្រឿងញៀន។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានឆែករកឃើញវត្ថុតាមជាថ្នាំញៀន ប្រភេទម៉ាទឹកកកមួយកញ្ចប់ ដែលជនសង្ស័យលាក់ទុកក្នុងទូរស័ព្ទអាយហ្វូន។
បន្ទាប់ពីសាកសួរ និងទទួលបានចម្លើយសារភាព ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងនគរបាល រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕ source
Photo by DAP-NEWS
Read More..

ខណ្ឌដូនពេញ បញ្ជូនជន សង្ស័យ ចែកចាយថ្នាំញៀន ពីរនាក់ ទៅតុលាការ


ភ្នំពេញ ៖ ជនសង្ស័យ ជួញដូរថ្នាំញៀន ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌដូនពេញចាប់បញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីឃាត់ខ្លួន ដកហូត វត្ថុតាងថ្នាំញៀន និងជញ្ជីងថ្លឹង  ។
ជនសង្ស័យពីរនាក់ ដែលត្រូវកម្លាំង នគរបាល ខណ្ឌដូនពេញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នោះទី១. ឈ្មោះជូ ចាន់នីតដា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ទី២.ឈ្មោះ ម៉ៅ លាងភេទស្រី អាយុ៥១ឆ្នាំស្នាក់នៅសង្កាត់ទន្លេ បាសាក់ខណ្ឌចំការមន ត្រូវ បាននគរបាល ដកហូតវត្ថុតាងថ្នាំញៀន ចំនួន១២កពា្ចប់ ជញ្ជីង ថ្លឹងមួយ និងលុយ ១៦ម៉ឺនរៀល។
មន្រ្តីនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង១៧ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជូ ចាន់នីតដា នៅចំណុចផ្លូវ លេខ១៥៤កែង៨១ ក្នុងសង្កាត់ផ្សារ ថ្មី២ ខណ្ឌដូនពេញ ពេលនោះដកហូតបានម៉ាទឹកកកចំនួន២ កពា្ចប់តូច បន្ទាប់មក កំលាំងបានស្រាវជ្រាវចាប់មេខ្លោងម្នាក់ទៀត នៅចំណុចប្លុកប៊ូឌិញ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានដកហូតម៉ាទឹកកក ចំនួន១០កពា្ចប់និង ជញ្ជីងថ្លឹង១ លុយចំនួន១៦ម៉ឺនរៀល ។
នគរបាលបាននិយាយថា ជនសង្ស័យទាំងពីរនាក់និងវត្ថុតាង ត្រូវបានបញ្ជូន ទៅកាន់ សាលា ដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕ source
Photo by DAP-NEWS
Read More..

ថ្នាំញៀន​១​កញ្ចប់​ត្រូវប៉ូលិស​ចាប់​បាន​នៅ​ពេល​ជន​ល្មើស​ផ្ញើ​តាម​រថយន្តតាក់ស៊ី


កញ្ចប់ថ្នាំញៀនរាជធានីភ្នំពេញ ៖ ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១​កញ្ចប់​តូច​មាន​តម្លៃ​ជា​ច្រើន​ពាន់​ដុល្លារ​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​នៅ​ចំណត​​រថយន្ដ​ផ្សារ​ថ្មី ខណៈ​ជន​ប្រុង​ផ្ញើ​តាម​រថយន្ដ​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហនុ​កាលពី​​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​៣១​ មករា​ ២០១២ ត្រង់ចំណត​រថយន្ដ​ផ្សារ​ថ្មី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។
ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​កម្មករ​ហៅ​ភ្ញៀវ​សំរាប់​ដាក់​តាក់ស៊ី​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​​ដែល​ជា​ជន​សង្ស័យ​អាយុ​ប្រមាណ​២៣​ឆ្នាំ​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥​យក​កញ្ចប់​របៀប​ជា​កា​រដូ​តូច​មក​ឱ្យ ដោយ​ផ្ញើ​កញ្ចប់​នេះ​តាម​រយៈ​រថយន្ដ​តាក់ស៊ី​ទៅ​ខេត្ដព្រះ​សីហ​នុ ហើយ​​​ជនសង្ស័យ​នោះ​បាន​កត់​លេខ​ទូរស័ព្ទ​ និង​ឱ្យនាម​ប័ណ្ណ​សំរាប់​ទាក់ទង​នៅ​ពេល​យក​ការ​ដូ​នេះ​ទៅ​ដល់ខេត្ដ​ព្រះ​សីហ​នុ​។
ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ ​ដោយ​សង្ស័យ​កម្ម​ករ​ហៅភ្ញៀវ​ខាងលើបាន​យក​កញ្ចប់​ការដូ​តូច​នេះ​ទៅ​ប្រគល់​ឱ្យ​ប៉ូលិសហើយ​ឆែក​ឆេរ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូចនៅ​ក្នុង​កូន​ថូផ្កា​តូច ​ខ្ចប់​ជា​ការ​ដូ​យ៉ាង​ស្អាត ដោយ​មើល​ទៅ​មិន​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​ទេ​។​នេះ​ជា​ករណី​ទី២​ហើយ​ កាលពី​ចុងខែ​ធ្នូ សមត្ថកិច្ច​បាន​ចាប់​​ថ្នាំ​ញៀន​របៀប​​ប្រើ​ល្បិច​ផ្ញើ​​ដូចរបៀប​​ខាងលើ​នេះ៕ ប្រភព
Read More..

បុរសពីរនាក់ រត់ម៉ូតូឌុបរក លុយចាយមិនគ្រប់ ឆ្លៀតចែកចាយ ថ្នាំញៀនត្រូវសមត្ថកិច្ច ឃាត់ខ្លួន


បន្ទាយមានជ័យ៖ បុរសពីរនាក់រត់ម៉ូតូឌុបរកលុយ ចាយមិនគ្រប់ទៅលួចចែកចាយគ្រឿងញៀនបន្ថែម ត្រូវកម្លាំងនគរបាលឃាត់ខ្លួន។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅវេលាម៉ោង ៣ និង១៥នាទីរសៀល ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១២ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញ ដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំង នគរបាលក្រុងប៉ោយប៉ែត បានចុះឡោមព័ទ្ធកន្លែងចែកចាយ និងសេពគ្រឿងញៀន ក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់-ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនបុរសរត់ម៉ូតូឌុបពីរនាក់ ដែលតែងតែធ្វើសកម្មភាព ចែកចាយថ្នាំញៀន។
ប្រធានការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោក ធិន ស៊ិនដេត បានប្រាប់ឲ្យដឹងថា បន្ទាប់ពីកម្លាំង របស់លោក បានតាមដាន និងស៊ើបអង្កេតអស់ជាច្រើនថ្ងៃ ទើបនៅរសៀលថ្ងៃនេះ ឈានដល់ការ ឃាត់ខ្លួនជនសង្ស័យចែកចាយថ្នាំញៀនពីរនាក់ ១. ឈ្មោះ ប្រុស ភា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅស្រុកអូររាំងឳ ខេត្តកំពង់ចាម និងម្នាក់ទៀត ឈ្មោះ ឈុន ធី អាយុ ២៤ឆ្នាំ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យទាំង ពីរនាក់នេះ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅបណ្តោះអាសន្នក្នុងបន្ទប់ផ្ទះជួលខាងលើ។
នៅក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានរឹបអូសបាន ថ្នាំញៀនខេទឹកកកមួយថង់ ដែលមានតម្លៃ៣ពាន់បាត។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើនេះ ត្រូវបានយកទៅ ឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត៕​ ប្រភព
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ចាប់​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​នៅ​ពេល​រាត្រី​បញ្ជូន​ទៅ​តុលាការ​


ខេត្ត​កំពង់ចាម​ ៖​ មុខសញ្ញា​ចែកចាយ​ថ្នាំ​ ញៀន​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ត្រូវ​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ខេត្ដកំពង់ចាម​ធ្វើការ​បង្ក្រាប​ចាប់ខ្លួន​ជាក់​ ស្ដែង​ក្នុង​ខណៈ​ដែល​ជនសង្ស័យ​រូប​នេះ​កំពុង​ ធ្វើការ​ប្រគល់​ថ្នាំ​ញៀន​ ។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​ ២០១២​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៧​មុខ​ អតីត​សាលា​បឋម​សិក្សា​វាលវង់​ក្រុង​ កំពង់ចាម​ ។​
​លោក​វរសេនីយ៍ត្រី​ សោម​ រស់​ នាយ​ ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ មុន​កើត​ ហេតុ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​ មូលដ្ឋាន​ថា​ មានការ​ចែកចាយ​ និង​ប្រើ​ ប្រាស់​គ្រឿងញៀន​នៅ​ម្ដុំ​ ស្ពាន​គី​ហ្សូ​ណា​ រៀង​រាល់​យប់​ ។​
​ក្រោយ​ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ពី​លោក​ឧត្ដម​ សេនីយ៍​ត្រី​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរ​ បាល​ខេត្ដកំពង់ចាម​ និង​លោក​ព្រះរាជ​ អាជ្ញា​អម​សាលាដំបូង​ខេត្ដកំពង់ចាម​ធ្វើការ​ញុះញង់​ឱ្យ​មានការ​លក់​-​ទិញ​ថ្នាំ​ញៀន​ ដោយ​ប្រើ​ភ្នាក់ងារ​យក​លុយ​១៨​ម៉ឺន​រៀល​ទិញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ហើយ​ណាត់​ ប្រគល់​ថ្នាំ​នៅ​ចំំ​ណុ​ច​មុខ​អតីត​សាលា​ បឋម​សិក្សា​វាលវង់​ ។​
​នគរបាល​បាន​បន្ដ​ទៀត​ថា​ សមត្ថកិច្ច​ បាន​ឃ្លាំមើល​ចាប់តាំងពី​ម៉ោង​២០​ និង​ ៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១២​ រហូត​ដល់​ម៉ោង​២២​ថ្ងៃ​ដដែល​ ទើប​ឃើញ​ ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មក​យប់​ នៅ​មុខ​សាលា​បឋម​សិក្សា​វាលវង់​ ធ្វើ​ ការ​ប្រគល់​ថ្នាំ​ឱ្យ​កម្លាំង​របស់​សមត្ថកិច្ច​។​ ពេល​ទទួល​ថ្នាំ​ភ្លាម​សមត្ថកិច្ច​បាន​ចេញ​ ប្រតិបត្ដិការ​ចាប់​ជនសង្ស័យ​ម្នាក់​មាន​ ឈ្មោះ​ សាន​ ធន​ ហៅ​ លុន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ទី​៣​ សង្កាត់​ វាលវង់​ ក្រុង​កំពង់ចាម​ ដែល​ស្នាក់​នៅ​ផ្ទះ​ជួល​ ។​
​នៅ​ពេល​នោះ​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​មួយ​កញ្ចប់​ និង​ប្រាក់​១៨​ម៉ឺន​រៀល​យក​មក​ធ្វើតេស្ដ​ ។​
​នគរបាល​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ ឈ្មោះ​ សាន​ ធន​  និង​ថ្នាំ​ញៀន​ត្រូវ​បាន​ រៀបចំ​ជា​សំណុំ​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ ឯ​បក្ខពួក​២​នាក់​ទៀត​ ដែល​ជិះ​ម៉ូតូ​រត់​ គេច​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ ៕ប្រភព
​
Read More..

នគរបាលស្រុកស្អាង បង្ក្រាបអ្នកប្រើប្រាស់ គ្រឿងញៀនបាន ជាបន្ដបន្ទាប់


ខេត្ដកណ្ដាល ៖ នគរបាលស្រុកស្អាង ចាប់ផ្ដើមបញ្ចេញសកម្មភាព ដ៏ក្ដៅគគុកចំពោះអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន ជាបន្ដបន្ទាប់ ជាក់ស្ដែងនៅ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នគរបាល ចុះបង្ក្រាបទីតាំងមួយកន្លែងចាប់បានពីរនាក់ ម្នាក់ជាប្រើប្រាស់ និងម្នាក់ទៀតជាអ្នកផ្ដល់ទីតាំងឱ្យប្រើដល់យប់ថ្ងៃខែ ដដែល ដេញតាមប្រមាញ់មួយកន្លែងទៀត ចាប់បានម្នាក់ទៀត និង២នាក់រត់គេចខ្លួនរួច ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្ថិតនៅក្នុងរោងចំការតាម៉ុក ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានពីនគរបាល ស្រុកស្អាងបានឱ្យដឹងថា ជនរងសង្ស័យមានឈ្មោះ ង៉ូ វ៉ាន់ស៊ី ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាកសិករត្រូវនគរបាលឃាត់ខ្លួន ម្នាក់ទៀតមានឈ្មោះ ឡូញ ជានិត ភេទប្រុសអាយុ២៩ឆ្នាំ មានមុខរបរកសិករ រត់គេចខ្លួន និងម្នាក់ទៀតឈ្មោះ ឆាយ ឆ្លូត ភេទ ប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ជាកសិករ រត់គេចខ្លួនបាត់ អ្នកទាំងបីរស់នៅក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួនថង់ ប្លាស្ទិក ជាកញ្ចប់ម៉ាទឹកកកប្រើប្រាស់រួម១ និងឧបករណ៍សម្រាប់ធ្វើ សកម្មភាពពេលជក់មួយចំនួនទៀត ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ង៉ូ វ៉ាន់ស៊ី បានទៅទិញម៉ាទឹកកកពីស្ដ្រីម្នាក់ ដោយមិនស្គាល់អត្ដសញ្ញាណនោះទេ នៅម្ដុំវត្ដឈូកលាប ក្នុងតម្លៃ ៣៥.០០០រៀល រួចហើយក៏នាំគ្នាគេទាំងបីនាក់ ទៅជក់នៅម្ដុំរោងចំការតាម៉ុក ដោយក្រុមនេះ ជាមុខសញ្ញាប្រើប្រាស់តាំងពីយូរណាស់មក ហើយ នគរបាលប៉ុស្ដិ៍ស្វាយប្រទាល ក៏បានតាមដានឃើញសកម្មភាពជាក់ស្ដែង ក៏ឡោមព័ទ្ធចាប់បានម្នាក់ រីឯពីរនាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមច្បាប់ ៕ប្រភព
Photo by DAP-NEWS
Read More..

អាវុធហត្ថស្រុកកំរៀង បង្រ្កាបឃាត់ខ្លួន ស្រ្តីមា្នក់ និងថ្នាំញៀន ចំនួន២០១គ្រាប់


បាត់ដំបង៖ កម្លាំងអាវុធហត្ថស្រុកកំរៀង ចុះបង្រ្កាប និងឃាត់ខ្លួនស្រ្តីមា្នក់ ហើយរឹបអូសបានវត្ថុតាង ថ្នាំញៀនចំនួន២០១គ្រាប់ កាលពីវេលាម៉ោង១៦ រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នៅចំណុចភូមិ-ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង រួចនាំយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅទីបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ និងធ្វើការបញ្ជូនបន្តទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៣០ ខែមករានេះ ដើម្បីចាត់ការតាមច្បាប់ ។
លោក មុយ សាលិត មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យត្រូវកម្លាំង អ.ហ ស្រុកកំរៀងឃាត់ខ្លួន មានឈ្មោះ ទឹម ម៉ៅ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ-ឃុំតាគ្រៃ ស្រុកកំរៀង ។      
លោក មុយ សាលិត បានបន្តថា មុនពេលឃាត់ខ្លួន ជនសង្ស័យកម្លាំងសមត្ថកិច្ច បានធ្វើការស៊ើបអង្កេតជាច្រើនថ្ងៃ ទើបដឹងព័ត៌មានច្បាស់ថា ផ្ទះជនសង្ស័យពិតជា កន្លែងចែកចាយថ្នាំញៀន ពិតប្រាកដមែន។ ក្រោយមកលោកបានសុំយោបល់ ពីលោកព្រះរាជអាជ្ញា ដើម្បីដឹកនាំកម្លាំងចូលឆែកឆេរក្នុងផ្ទះតែម្តងហើយរកឃើញថ្នាំញៀន ដែលជនសង្ស័យយកទៅលាក់ទុក ក្នុងស្បែកជើងកវែង រុំថង់បិទជិត ហើយដាក់ក្រោមផ្ទះចោល ដើម្បីបញ្ឆោតភ្នែកសមត្ថកិច្ច។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ច បាននាំទាំងមនុស្ស និងវត្ថុតាងយកមកទីបញ្ជាការដ្ឋាន អ.ហ ស្រុក ធ្វើការសាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបាន មកទីបញ្ជាការដ្ឋាន អ.ហ ខេត្ត ដើម្បីចាត់ការបន្ត ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាធ្លាប់បានរកស៊ីជួញដូរ ចែកចាយថ្នាំញៀននេះ តាំងពីមុនខែច្រូត ក្នុងអំឡុងខែតុលា ឆ្នាំ២០១១ មកម្ល៉េះ ដោយខ្លួន បានទិញពីគេមិនស្គាល់អត្តសញ្ញាណ ក្នុង១គ្រាប់ តម្លៃ១៦.០០០រៀល លក់ចេញវិញតម្លៃ២០.០០០រៀល ទិញចូលម្តងៗ ពី១០០ទៅ៣០០គ្រាប់ ពេលលក់អស់ទើប គេយកមកប្រគល់ឲ្យទៀតហើយទូទាត់លុយតាមក្រោយ។ លុះដល់ថ្ងៃចុងក្រោយវេលាម៉ោង ប្រហែល៤ល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្រាប់តែឃើញមាន កម្លាំងអាវុធហត្ថស្រុក ចុះមកធ្វើការឆែកឆេរ និងឃាត់ខ្លួននាំយកមកសាកសួតែម្តង។       
លោក សូឌី នាយការិយាល័យស្រាជ្រាវ បទល្មើសគ្រឿងញៀន នៃអាវុធហត្ថខេត្ត បានឲ្យដឹងថា ករណីជនសង្ស័យរកស៊ីជួញដូរ ថ្នាំញៀននេះ គឺមុខរបរខុសច្បាប់ ដែលច្បាប់បានហាមឃាត់។ ក្រោយពីបានធ្វើការសាកសួរបន្ថែមហើយ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងដែលរឹបអូសបាន ទៅតុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ប្រភព
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ឃាត់ខ្លួនប្រុស-ស្រី ៤នាក់ សម្ងំសេពគ្រឿងញៀន ក្នុងសណ្ឋាគារ

កំពង់ចាមៈ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យមាន នារី២នាក់ និងបុរស២នាក់ សម្ងំសេពគ្រឿងញៀន និងរឹបអូស បានវុត្ថុតាងមួយចំនួន កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១២ នៅក្នុងបន្ទប់លេខ៣១២ នៃសណ្ឋាគារ៧មករា ខេត្តកំពង់ចាម។
លោក សោម រស់ ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា លោកឧត្តមសេនីយ៍ត្រីស្នងការ បានទទួលព័ត៌មានពីម្ចាស់សណ្ឋាគារ៧មករាថា មានមនុស្សមួយក្រុមបានជួលបន្ទប់ចំនួន៣ ហើយមានការចេញចូលខុសប្លែកពីធម្មតា។ បន្ទាប់ពីទទួលព័ត៌មាន ពីម្ចាស់សណ្ឋាគារ ទើបលោកស្នងការ បានចាត់កម្លាំងនគរបាលជំនាញឲ្យចុះស៊ើបអង្កេតជាបន្ទាន់។
លោក សោម រស់ បានបន្តទៀតថា ការឃ្លាំមើលរបស់សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន រហូតដល់ម៉ោង១ នឹង៤០នាទីរសៀលថ្ងៃទី២៣ ទើបសមត្ថកិច្ចបានសម្រុកចូលក្នុងបន្ទប់៣១២ ហើយពេលនោះ មានជនសង្ស័យម្នាក់ បានរត់បុក និងប្រតាយប្រតប់សមត្ថកិច្ចរត់ចេញបាត់ ដោយពេលនោះជនសង្ស័យរូបនោះ បានបោះចោលថ្នាំញៀននៅក្រៅបន្ទប់។
ក្នុងពេលជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានបន្តចូលក្នុងបន្ទប់ និងឃាត់ខ្លួនប្រុស-ស្រី៤នាក់ ដែលកំពុង សម្ងំសេពគ្រឿងញៀន។ ជនសង្ស័យដែលបានឃាត់ខ្លួនមាន ១. ឈ្មោះ ឆាយ អ៊ី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម, ទី២. ឈ្មោះ សុខ ស៊ាងហាច ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៣. ឈ្មោះ កែវ ធារ៉ា ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម, ទី៤. ឈ្មោះ លី ស្រីនី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
លោក សោម រស់ បានបន្តទៀតថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច បានឆែកឆេររកឃើញមានវត្ថុតាងថ្នាំញៀន ក្រាមពណ៌ស ចំនួន១៧កញ្ចប់តូច និង១កញ្ចប់ធំ ជញ្ជីងអេឡិចត្រូនិចមួយគ្រឿង និងឧបករណ៍ជក់គ្រឿងញៀន ថង់សម្រាប់វិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនការិយាល័យកណ្តាល នគរបាលយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើ បានជោគជ័យ ដោយមានការសហការពីម្ចាស់សណ្ឋាគារ៧មករា បានរាយការណ៍ មកសមត្ថកិច្ចនគរបាលបានទាន់ពេលវេលា ។
លោកស្នងការរង បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់ទាំងអស់ នៅក្នុងខេត្តកំពង់ចាម សូមមេត្តារាយការណ៍មកសមត្ថកិច្ចឲ្យបានទាន់ពេលវេលា បើសិនជាមានករណីសង្ស័យថា មានការប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួល៕ ប្រភព
Photo by DAP-NEWS
Photo by DAP-NEWS
Read More..