បុរសម្នាក់ បាន សម្លាប់ម្តាយក្មេក និង ក្មួយខាងប្រពន្ធ ដោយសារតែប្រពន្ធរបស់គាត់សុំ លែងលះនៅខេត្ត ខ្វាងចូវ ប្រទេសចិន ។ តាមការសារភាពរបស់ គាត់បានអោយដឹងថា ពួកគាត់បានរៀបការតាំងពី ចុងឆ្នាំ ២០០៤ ប៉ុន្តែប៉ុន្មានខែកន្លងមកនេះប្រពន្ធ របស់គាត់បានសុំគាត់លែងលះ ដោយសារការរស់នៅមិនចុះសំរុងនឹងគ្នា ហើយនៅពេលដែលគាត់បាន ទៅផ្ទះម្តាយក្មេករបស់គាត់ ត្រូវម្តាយក្មេក ស្តីបន្ទោសអោយយ៉ាងខ្លាំង ជាហេតុបណ្តាល អោយកើតមានគំនុំសងសឹក ។ លោកបានបន្តទៀតថា នៅថ្ងៃកើតហេតុលោកបាន ឡើងលើផ្ទះម្តាយក្មេករបស់លោក តាមដំបូលហើយ យកបំពង់ទីប ដែលវាយសំពងគាត់រហូតដល់ដាច់ខ្យល់ស្លាប់ ហើយបានចូលទៅខ្ទប់មុខ កូនក្មេងអាយុ ១ ឆ្នាំម្នាក់ទៀតដែលត្រូវជា កូនបងប្រុស របស់ប្រពន្ធគាត់។ គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះបានធ្លាប់គំរាម ប្រពន្ធរបស់គាត់ថា បើសិនជាលែងគ្នា គាត់នឹងសម្លាប់ មួយគ្រួសារ នេះចោលទាំងអស់ ហើយគាត់នឹងសម្លាប់ខ្លួនឯងតាមក្រោយ។ ប៉ុន្តែនៅពេលដែលប៉ូលិសចាប់គាត់ ឡើងលើឡាន គាត់បានរត់ចុះពីលើឡាន ដោយយំប្រាប់ថា គាត់ខ្លាចអ្នកនៅក្នុងគុកវាយ គាត់រហូតដល់ស្លាប់ទៅវិញ។
សិង្ហបុរីៈ យោងតាម គេហទំព័រសិង្ហបុរី “Channel News Asia” ចុះផ្សាយកាលពី រាត្រីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ថា មានអ្នកលួចបន្លំ ដកប្រាក់ចំនួន ២៣ពាន់ដុល្លារសាំងហ្គាពួរ ពីធនាគារ DBS ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១២ ធនាគារ DBS បានឱ្យដឹងថា ធនាគារទទួលបានសញ្ញាអំពីអតិថិជនដែលបានដកប្រាក់ ដោយមិនមានអាជ្ញា ប័ណ្ណត្រឹមត្រូវ តាមរយៈការដកប្រាក់ពីកាត អេធីអឹម ។
គួរបញ្ជាក់ថា ការលួចបន្លំដកប្រាក់ខាងលើនេះ គឺមានរហូតដល់១៧កន្លែងឯណោះ ។
ធនាគារមួយនេះបានបញ្ជាក់ថា នៅពេលរកឃើញច្បាស់អំពីអ្នកដែលបានបន្លំដកប្រាក់នេះទៀត នឹងចាត់វិធានការ ណ៍យ៉ាងតឹងរឹង២៤ម៉ោងលើ និងបន្ដតាមដានលើករណីទាំងអស់នេះ ៕


