ក្មេងស្រី អាយុ ៩ឆ្នាំ ត្រូវបុរសម្នាក់ លួងលោម រំលោភ មិនបានសម្រេច ម្តាយដឹង ប្តឹងនគរបាល ឲ្យចាប់ខ្លួន


បាត់ដំបងៈ ក្មេងស្រីអាយុ ៩ឆ្នាំ ត្រូវបុរសម្នាក់ លួងលោម ឲ្យមកមើលវីដេអូសិច រួចចាប់ចាប់រំលោភ តែមិនបានសម្រេច កាល ពី ឋរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នៅផ្ទះអ្នកជិតខាង ក្នុងភូមិ ពេលម្តាយដឹង ប្តឹងនគរបាល ឲ្យចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ នៅប៉ុស្តិ៍នគរបាលអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល រួចនាំយមកមក អធិការដ្ឋាន នគរបាលស្រុក ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប។
លោកវរសេនីយ៍ត្រី យឹម វិចិត្រ អធិការនគរបាល ស្រុកថ្មគោល បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន មាន ឈ្មោះ ចេក បាន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ដឹកម្រេចលក់ពីបាត់ដំបង ទៅផ្សារស្វាយ ខេត្តបន្ទាយមានជ័យ វិលល្ងាច និង មានទីលំនៅក្រុមទី១៧ ភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល។
តាមពាក្យបណ្តឹង ម្តាយជនរងគ្រោះ (ស្រង់សម្តីក្មេងរងគ្រោះ) បានរៀបរាប់ប្រាប់សមត្ថកិច្ច ក្នុងពាក្យបណ្តឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង១៥ រសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១២ ក្មេងស្រីរងគ្រោះ កំពុងដើរកាន់មែកដើមឫស្សីតូច អូស តាម ថ្នល់មុខផ្ទះជនសង្ស័យ។
ពេលនោះជនសង្ស័យ បានបកដៃ ហៅក្មេងស្រីរងគ្រោះ ឲ្យមកមើលវីដេអូសិច ក្នុងទូរស័ព្ទដៃ មួយ សន្ទុះក្រោយមក ក៏មានអារម្មណ៍ ចង់រួមភេទ ជាមួយក្មេងរងគ្រោះ ហើយក៏បានលួងលោមក្មេង ឲ្យស្រាតខោ រួចប្រដាប់ភេទ ខ្លួនទៅញល់ប្រដាប់ភេទក្មេង តែមិនបានស៊ីជម្រៅទេ ភ្លាមៗនោះក្មេងរងគ្រោះ បានស្រែក ជនសង្ស័យភ័យ ខ្លាចគេដឹង ក៏ឲ្យ ជនរងគ្រោះ ត្រឡប់ទៅផ្ទះវិញ។
លុះស្អែកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ក្មេងរងគ្រោះ បានប្រាប់ម្តាយ ដឹងរឿងរាវនោះ។ ពេល ម្តាយបានដឹងហើយ ក៏បានទៅ ប្តឹង នគរបាលប៉ុស្តិ៍ ឃុំអូរតាគី នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃដដែល ឲ្យជួយ អន្តរាគមន៍។ ក្រោយពីបានទទួល ពាក្យ បណ្តឹងហើយ កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយ កម្លាំងនគរបាលស្រុក ចុះធ្វើការឃាត់ខ្លួន ជនសង្ស័យ នាំយកមក អធិការនគរបាលស្រុក ធ្វើការសាកសួរ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ដោយលួងលោមនាង បម្រុងចាប់រំលោភក្មេងរងគ្រោះ ពិតប្រាកដ មែន ដោយសារតែ ខ្លួនឃើញឱកាសស្ងាត់ និងមានអារម្មណ៍ ក្រោយពីមើលវីដេអូសិចរួចផង។ ខ្លួនក៏បានហៅនាង ឲ្យចូលក្នុង ផ្ទះមួយកន្លែង ដែលគ្មានមនុស្សនៅ ហើយចង់រួមភេទជាមួយនាង តែដោយខ្លួនបានញល់ប្រដាប់នាង ហើយនាងឈឺ ក៏ស្រែក ហើយខ្លួនបានឲ្យនាង ត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី២៤ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក ម្តាយនាងបានហៅខ្លួន មកនគរបាល ប៉ុស្តិ៍អូរតាគី ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន កម្លាំងនគរបាលជំនាញ បានកសាងសំណុំរឿង ដោយចោទពីបទរំលោភ សេពសន្ធវៈ លើអនីតិជន បញ្ជូនខ្លួនជន សង្ស័យ ទៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់៕
Photo by DAP-NEWS
Read More..

ឃើញយាយ អាយុ ៦០ឆ្នាំ ដេកក្រោម ផ្ទះ ចូលចាប់រំលោភ ត្រូវមួយជើងអុកគូថ


បាត់ដំបងៈ កម្លាំងអាវុធហត្ថ ស្រុកមោងឬស្សី ធ្វើការឃាត់ខ្លួន បុរសម្នាក់ ពីបទ ប៉ុនប៉ងរំលោភ សេពសន្ថវៈយាយអាយុ ៦០ ឆ្នាំ កាលពីវេលាម៉ោង ២២ និង ៣០នាទី យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្ទះកើតហេតុ ស្ថិតក្នុងក្រុមទី២ ភូមិក្បាលមូស ឃុំមោង ស្រុកមោងឬស្សី រួចគេចខ្លួនបាត់ ។
លុះដល់វេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កម្លាំង អ.ហ ស្រុក ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន ខណៈ ជនសង្ស័យ បានធ្វើដំណើរមកផ្ទះវិញ រួច នាំយកមកសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្ត ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ចាត់ការតាមច្បាប់ ។
លោក ប៉ោ សុងឃាង មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកមោង បានឲ្យដឹងថា ជនសង្ស័យត្រូវ កម្លាំង អ.ហ ស្រុក ឃាត់ខ្លួន មានឈ្មោះ ទក ទិញ ហៅ វី ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើ ស្រែ មានប្រពន្ធឈ្មោះ ហ៊ីម ឡាន អាយុ ៣៤ឆ្នាំ មានកូន ៣នាក់ មានទីលំនៅភូមិក្បាលមូស ឃុំមោង ស្រុកមោងឬស្សី ។ ចំណែកជនរង គ្រោះ ឈ្មោះ ឆឺយ អ៊ន ហៅ យាយត្រប់ អាយុ ៦០ឆ្នាំ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិឃុំជាមួយគ្នាខាងលើ ។
តាមសំដីជនរងគ្រោះ បានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនថ្ងៃកើតហេតុ ម្ចាស់ផ្ទះដែលជាអ្នក ជិតខាងគ្នា បាននាំគ្នាទៅការបងប្អូន នៅខេត្តតាកែវ ដោយពឹងពាក់គាត់ ឲ្យមកដេកចាំផ្ទះឲ្យ ទម្រាំម្ចាស់ត្រឡប់មកវិញ ។ លុះយប់កើតហេតុ វេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ គាត់កំពុងដេកលង់លក់ នៅលើគ្រែ ក្រោមផ្ទះ ស្រាប់តែជនសង្ស័យ បានមក ពីផឹកស្រាស្រវឹង បានដើរចូលមកបើកមុងគាត់ ឡើងចាប់អោបក្រៀក និងយកដៃខ្ទប់មាត់គាត់ ហើយយក ជើងគាបទាញ សារុង សម្រាតចេញ តែត្រូវគាត់បានរើបម្រាស់ យកជើងធាក់ទៅលើ ជនសង្ស័យ ១ជើងអុកគូទ ហើយស្រែកឲ្យគេជួយផងៗ ខណៈនោះអ្នកភូមិដើរមកពីឆ្លុះ កង្កែប ជាច្រើននាក់ឆួលពិល មើលឃើញទើបស្គាល់ និងដឹងថា ជនសង្ស័យខាងលើ ។
ភ្លាមៗនោះ ជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ ស្អែកឡើងជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅទី បញ្ជាការ អ.ហ ស្រុក ឲ្យជួយអន្តរាគមន៍ ក្រោយពីបានទទួល ពាក្យបណ្តឹងហើយ កម្លាំង អ.ហស្រុក បានចុះធ្វើការស្រាវជ្រាវ និងចាំឃ្លាំមើល ឈានដល់ធ្វើការឃាត់ខ្លួនបាន ជន សង្ស័យនៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ខណៈ ជនសង្ស័យ បាន លបចូលផ្ទះ រួចនាំយកមកសាកសួរ ។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាមាន បំណងចង់ចាប់រំលោភ ជនរងគ្រោះពិតប្រាកដមែន ដោយសារតែខ្លួនដឹងថា ជនរងគ្រោះ ស្នាក់ នៅក្រោមផ្ទះម្នាក់ ឯង ក៏ឆ្លៀតឱកាសពេលខ្លួនស្រវឹងស្រាផង ហើយក៏ត្រូវយាយនោះធាក់ ១ ជើង និងស្រែកផ្អើលគេ ខ្លួនភ័យក៏រត់គេចខ្លួនបាត់ទៅ ។ លុះដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ខ្លួនត្រឡប់មកផ្ទះវិញ ក៏កម្លាំង អ.ហ ឃាត់ខ្លួនតែម្តង ។
លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ មេបញ្ជាការ អាវុធហត្ថខេត្ត បានបញ្ជាក់ថា ករណីប៉ុនប៉ង រំលោភសេពសន្ថវៈ ទោះជាមិនបានសម្រេចក៏ដោយ តែជនសង្ស័យ បានប្រព្រឹត្តអំពើខុសច្បាប់ ដែលមិនអាចអត់ឱនឲ្យបានឡើយ ។ ក្រោយបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ និងចម្លើយ សារភាពរបស់ជនសង្ស័យហើយ លោកបានបញ្ជាឲ្យលោក ឡាច ប្រុស នាយការិយាល័យ ស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕​ source
Photo by DAP-NEWS
Read More..

ល្បួងក្មេង ឱ្យបៀបប្រដាប់ភេទ បាន សម្រេច ១០ ដង បែកការណ៍ ឪពុក-ម្ដាយនាង ប្ដឹង ដាក់គុក


កណ្ដាល ៖ យុវជនម្នាក់ល្បួងក្មេងស្រី អាយុ ៩ ឆ្នាំ ឱ្យបៀមប្រដាប់ភេទរបស់ខ្លួន ឬ ហៅថា រួមភេទតាមមាត់ បានសម្រេចបំណង តណ្ហារបស់គេ ១០ដង ទើបធ្លាយ រឿង ឪពុក-ម្ដាយក្មេងស្រីរងគ្រោះ ប្ដឹងឱ្យនគរបាល ឃាត់ ខ្លួន ចាត់ការតាមផ្លូវច្បាប់ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ១០ នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅ ក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុក ស្អាង ខេត្ដកណ្ដាល ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស.ម អាយុ ៩ ឆ្នាំ ជាសិស្សបឋម សិក្សាព្រែកតាសៅ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ ។ ចំណែកឯជនសង្ស័យ មាន ឈ្មោះ អេង រដ្ឋា ហៅស្នា អាយុ ២៨ឆ្នាំមាន មុខរបរ ជាកម្មករលីសែង ស្នាក់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើជាមួយគ្នា ។
ប្រភពព័ត៌មានពីនគរបាលស្រុកស្អាងបានឱ្យដឹងថា កាលពីអំឡុងចុងឆ្នាំ ២០១១ ជន សង្ស័យបានល្បួងក្មេងស្រីរងគ្រោះរួមសង្វាក់ជាមួយខ្លួន ដោយបៀបប្រដាប់ភេទ កាល ពីដំបូងក្មេងស្រីរងគ្រោះមិនព្រមតាមការល្បួងរបស់ជនសង្ស័យនោះទេ តែដោយសារមាន ការគំរាមកំហែងពីជនសង្ស័យ ទើបក្មេងស្រី រងគ្រោះព្រមធ្វើតាមការ បង្គាប់របស់គេ បន្ទាប់ពីនាងបានធ្វើតាមគេរួចរាល់ហើយ ពេលត្រឡប់ទៅផ្ទះវិញ នាងមិន ហ៊ានប្រាប់ ឪពុក-ម្ដាយនាងទេ ពីព្រោះភ័យខ្លាច ។ ហើយ ពេលក្រោយៗ មក ជនសង្ស័យក៏ហៅនាង ឱ្យបៀមប្រដាប់ភេទខ្លួនបានសម្រេចជាបន្ដ បន្ទាប់ រហូតដល់ ១០ លើក ចុងក្រោយលើក ទី១០នេះឪពុក-ម្ដាយនាងរងគ្រោះ ដោយ ឃើញស្ថានភាពកូនរបស់ខ្លួន មានសភាព ហាក់បីដូចមិនសូវស្រួល ក៏បានជជីកចាក់ឫស ចាក់គល់ ទើបធ្លាយរឿងរ៉ាវ ដែលជនសង្ស័យ ធ្វើសកម្មភាពទៅលើកូនរបស់ ខ្លួន គាត់ក៏បានទៅដាក់ពាក្យបណ្ដឹង ដោយជននេះ មិនព្រមចូលខ្លួនមកបំភ្លឺ នៅចំពោះមុខតុលា ការទេ តុលាការសម្រេចចេញដីកានាំខ្លួន យក ទៅសាកសួររហូត ដល់ថ្ងៃកើតហេតុក៏ប្រទះ ឃើញជនសង្ស័យ ក៏ឃាត់ខ្លួនតែម្ដងទៅ។
លោក សេង សុជាតិ អធិការនគរ បាលស្រុកស្អាងបានឱ្យដឹងថា ការឃាត់ខ្លួនជន សង្ស័យគឺនគរបាលធ្វើទៅតាមដីការបស់តុលាការសាលាដំបូងខេត្ដកណ្ដាល ដោយ សារតែ ជននេះ គេចវេស មិនព្រមចូលខ្លួនទៅ បំភ្លឺនៅចំពោះមុខតុលាការ នូវបញ្ហារបស់ ឪពុក-ម្ដាយក្មេងស្រីរងគ្រោះប្ដឹងចោទ ប្រកាន់នោះទេ ដូច្នេះ ទើបលោក បញ្ជាឱ្យកម្លាំងរបស់លោកត្រូវតែខិតខំរុកមុខសញ្ញា នេះរហូតឃាត់ ខ្លួនបានបញ្ជូនទៅកាន់តុលាការ ។ ម្យ៉ាងវិញ ទៀតចំពោះបញ្ហារំលោភ សេពសន្ថវៈនេះ គឺជា បញ្ហាក្ដៅដែលយើង ត្រូវតែបំបាត់ជាដាច់ខាត ជាពិសេសនោះ គឺការរំលោភសេពសន្ថវៈទៅលើក្មេងស្រីតូចៗ ដូចជាជនរងគ្រោះនេះជាដើមដែលសង្គមស្អប់ ខ្ពើមបំផុត។
បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវ ច្បាប់៕
Read More..

បុរសម្នាក់ធ្វើ សកម្មភាព ចាប់រំលោភ ក្មេងស្រីពីរ នាក់ត្រូវម្ដាយមីង ក្មេងរងគ្រោះប្ដឹង ឱ្យនគរបាល ឃាត់ខ្លួន


ភ្នំពេញ ៖ បុរសជា អ្នកលក់ត្រីម្នាក់ ត្រូវម្ដាយមីងរបស់ ក្មេងស្រីរងគ្រោះ ប្ដឹងឱ្យនគរបាល ព្រហ្មទណ្ឌប៉ុស្ដិ៍ ចោមចៅ ឃាត់ខ្លួន បន្ទាប់ពីរូបគេ ធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីពីរនាក់រស់ នៅក្បែរគ្នា ម្នាក់មាន អាយុ១០ឆ្នាំ និងម្នាក់ទៀតមាន អាយុ៥ឆ្នាំ ដោយធ្វើសកម្មភាពថ្ងៃ ខុសគ្នា លុះរឿងរ៉ាវបែកធ្លាយទើបម្ដាយមីង ក្មេងរងគ្រោះប្ដឹងឱ្យនគរបាលឃាត់ខ្លួនចាត់ ការទៅតាមផ្លូវច្បាប់។ចំណែកឯជនសង្ស័យ បន្ទាប់ពីនគរបាល ឃាត់ខ្លួនយកមកសាកសួរមិន បានបដិសេធន៍រហូតដោយថា ខ្លួនគេមិនបាន ប្រព្រឹត្ដដូច ពាក្យម្ដាយមីង ក្មេងនិងក្មេងទាំងពីរ នេះថាទេ ហេតុការណ៍ឃាត់ខ្លួនកើតឡើង កាល ពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១២ ស្ថិតនៅផ្ទះជួល ភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ហួត ចាន់ធា ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាអ្នកលក់ត្រីនៅផ្សារកាណាឌីយ៉ា ស្នាក់នៅក្នុងភូមិ-សង្កាត់ កីតហេតុខាងលើ មាន ស្រុកកំណើតនៅភូមិពៃ ឃុំត្នោត ស្រុកបាទី ខេត្ដ តាកែវ ។ ជនរងគ្រោះក្មេងស្រីពីរនាក់ជាអ្នករស់ នៅបន្ទប់ជួលក្បែរគ្នា ម្នាក់អាយុ១០ឆ្នាំមាន ម្ដាយឪពុក និងម្នាក់ទៀតអាយុ៥ឆ្នាំរស់នៅជា មួយម្ដាយមីងក្នុងភូមិ-សង្កាត់កើតហេតុ ដោយ ម្ដាយបង្កើតរបស់ក្មេងស្រីរងគ្រោះបានចេញទៅ ធ្វើពលករនៅប្រទេសម៉ាឡេស៊ី ដោយទុកកូនស្រី ទាំងពីរនាក់ផ្ញើនៅជាមួយម្ដាយមីង ចំណែកឯ ឪពុកត្រូវបានចែកផ្លូវគ្នា។
ប្រភពព័ត៌មានបានបន្ដទៀតថា កាលពីអំឡុង  ដើមខែកុម្ភៈពេលថ្ងៃក្មេងស្រីទាំងពីរនាក់បានទៅ  រត់លេងជាកូនប្រុសរបស់ជនសង្ស័យនៅខាងមុខ ផ្ទះរបស់ជនសង្ស័យក្រោយមកក៏នាំគ្នាចូលលេង នៅក្នុងបន្ទប់ជួលរបស់ជនសង្ស័យ លុះឱកាសល្អ ជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភក្មេង ស្រីអាយុ១០ឆ្នាំរហូតបានសម្រេច លុះដល់ថ្ងៃទី៣ ខែដដែល វេលាម៉ោង១រសៀល ក្មេងស្រីទាំងពីរ ក៏បានរត់លេងជាមួយកូនរបស់ជនសង្ស័យ ហើយ នាំគ្នាចូលទៅលេងក្នុងបន្ទប់ជួលគេដដែល ស្រាប់ តែលេងសុកៗជនសង្ស័យបានដេញកូន របស់គេនឹងជនរងគ្រោះទី១ចេញមកខាងក្រៅ ផ្ទះ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពចាប់ រំលោភក្មេងស្រីរងគ្រោះទី២រហូតបានសម្រេច ម្នាក់ទៀត ។
ប្រភពព័ត៌មានបានបន្ដទៀតថា រឿងរ៉ាវនេះ បែកធ្លាយដោយសារជនក្មេងរងគ្រោះទី១មាន ការសង្ស័យពេលដែលជនសង្ស័យបានដេញខ្លួន និងកូនរបស់គេចេញមកខាងក្រៅដោយបន្សល់ ទុកតែមិត្ដភក្ដិរបស់គេម្នាក់តែប៉ុណ្ណោះ គេក៏បាន លបមើលតាមប្រហោងបង្អួចទើបឃើញសកម្ម ភាពចាប់រំលោភមិត្ដភក្ដិរបស់គេ ហើយគេក៏មិន បានប្រាប់ម្ដាយឪពុក ឬម្ដាយមីងជនរងគ្រោះ ភ្លាមនោះទេ រហូតដល់ពីបីថ្ងៃក្រោយទើបនិយាយ ប្រាប់ម្ដាយឪពុក និងម្ដាយមីងរបស់គេ ពេលនោះ ម្ដាយមីងក្មេងរងគ្រោះ បន្ទាប់ពីទទួលដំណឹងពីក្មេង ស្រីរងគ្រោះទី១ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ ចោមចៅឱ្យឃាត់ខ្លួន និងចាត់ការ ទៅតាមផ្លូវច្បាប់។ ចំណែកឯជនសង្ស័យបន្ទាប់ពីនគរបាលឃាត់ខ្លួន យកមកសាកសួរគឺគេបានបដិសេធន៍  ដោយរូបគេ មិនបានធ្វើទង្វើរបៀបនេះនោះទេ រីឯប្រពន្ធរបស់ ជនសង្ស័យក៏បាននិយាយថា ប្ដីរបស់គាត់រវល់ ណាស់ពីព្រោះគាត់ជាអ្នកលក់ត្រី ពេលចេញទៅ លក់ទៅទាំងអស់គ្នា ពេលនៅផ្ទះគឺនៅទាំងអស់ គ្នា ធ្វើម្ដេចចាប់រំលោភកូនរបស់គេបានទៅកើត។ តែទោះបីជាយ៉ាងណា ក៏នគរបាលឃាត់ខ្លួនជា បណ្ដោះអាសន្នដើម្បីស្វែងរកហេតុការពិត៕ source
Photo by DAP-NEWS
Read More..

តាអាយុ៨២ឆ្នាំ ពោះម៉ាយយូរ ជូរមាត់ចាប់រំលោភ នារីវិកលចរិត


កំពង់ចាមៈ បុរសពោះម៉ាយដែលមាន អាយុ៨២ឆ្នាំម្នាក់ កាមតណ្ហាដល់កម្រិត ដាច់ចិត្តចាប់រំលោភនារី វិកលចរិតរហូតបានសម្រេច កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១២ នៅចំណុចដីចំការ ស្ថិត ក្នុងភូមិទួលរកា ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្រោយពេលធ្វើសកម្មភាព រំលោភបានសម្រេចហើយ  ត្រូវក្រុមគ្រួសារ នារីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន បញ្ជូន ទៅរៀនធម៌នៅពន្ធនាគារ។
បុរសចំណាស់់ល្មោភកាមរំលោភនារីវិកលចរិតនេះ មានឈ្មោះ សាំង សាក់ អាយុ ៨២ឆ្នាំ រស់នៅភូមិគៀនជ្រៃក្នុង ឃុំគៀន ជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម រីឯនារីរងគ្រោះមានឈ្មោះ ហ.ហ ជាមនុស្សវិកលចរិតមានអាយុ៣០ឆ្នាំ។
អធិការរងនគរបាលស្រុកកំពង់សៀម លោក ចក់ សុខកៅ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ករណីខាងលើនេះ បើតាមសាក្សីពីកន្លែងកើតហេតុ បានប្រាប់ថា មុនពេលកើតហេតុមួយថ្ងៃ គេបានឃើញបុរសចំណាស់នោះចេះតែជិះកង់ក្រវែលនារីវិកលចរិតនោះជាញឹកញាប់ នៅកន្លែងដីចំការនោះ។  លុះដល់ព្រឹកថ្ងៃ កើតហេតុពេលនារីរងគ្រោះទៅចំណុចកើត ហេតុដូចខាងលើ គេឃើញបុរសចំណាស់ នោះជិះកង់ខ្វែលម្តងទៀត ដោយពេលនោះ បុរសចំណាស់រូបនេះ បានញ៉ាក់មុខដាក់នារីវិកលចរិត។ ពេលនោះ គេឃើញនារីរងគ្រោះបានដើរទៅជិត ហើយបុរសចំណាស់ក្រាស់ តណ្ហាដឹកដៃនាងចូលក្នុងព្រៃបាត់។
លោកអធិការរងបានឲ្យដឹងទៀតថា ក្រោយពីបានឃើញសកម្មភាពដែលគួរឲ្យសង្ស័យ ទើមមានគេទៅប្រាប់ម្តាយនារីរងគ្រោះ ទំរាំម្តាយនារីរងគ្រោះដើរ មកដល់អ្វីៗបានចប់សព្វគ្រប់អស់ទៅហើយ។ ក្រោយឃើញហេតុការណ៍ដ៏គួរឲ្យហួស ចិត្តម្តាយនារីរងគ្រោះបានប្តឹងទៅសម្ថកិច្ច មូលដ្ឋានឲ្យធ្វើការឃាត់ខ្លួនបុរសចំណាស់នោះតែម្តងទៅ។
លោកអធិការរងបានបន្តឲ្យដឹងទៀតថា ក្នុងការសាកសួរជនសង្ស័យបានសារភាពថា គាត់ពិតជាបានចាប់រំលោភនារីវិកលចរិត នោះបានសម្រេចម្តងពិតប្រាកដមែន ហើយ ប្រការដែលគាត់ធ្វើដូច្នោះ មកពីគាត់នៅ ពោះម៉ាយយូរ ហើយមានចំណង់ខ្លាំងមិន ដឹងទៅរកឯណា ក៏ចាប់នារីវិកលចរិតនោះ រំលោភរហូតបានសម្រេច។
បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្តោះ អាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ ចាមត្រៀមបញ្ជូនទៅសាលាដំបូង ដើម្បី ចាត់ការទៅតាមផ្លូវច្បាប់៕ source
Photo by DAP-NEWS
Read More..

ឃាត់ខ្លួនសិស្ស វិទ្យាល័យពោធិ៍សាត់ ប៉ុនប៉ងរំលោភ មិនបានសម្រេច


ពោធិ៍សាត់ៈ សិស្សស្ទាវម្នាក់ នៃវិទ្យាល័យពោធិ៍សាត់ រៀនសុខៗកម្រើកកាមតណ្ហាល្បួងសិស្សស្រីរៀន ជាមួយគ្នាប៉ងរំលោភក្នុងបន្ទប់រៀន តែមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួននាវេលាម៉ោង ១ និង៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១២។
មេប៉ុស្តិ៍នគរបាលផ្ទះព្រៃ លោកអនុសេនីយ៍ទោ ប៉ិច ស៊ីផាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅវេលាម៉ោង ១២ និង០០នាទីថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា សិស្សវិទ្យាល័យពោធិ៍សាត់ម្នាក់ ឈ្មោះ យឹម មករា រៀននៅថ្នាក់១១M អាយុ ១៧ឆ្នាំ លួងលោមសិស្សស្រីរៀនបន្ទប់ជាមួយគ្នាម្នាក់ អាយុ១៦ឆ្នាំ ទៅបន្ទប់រៀនជាន់លើ ថា ទៅយកប្រ៊ុយយ៉ុងចែកគ្នាមើល។ លុះពេលឡើងដល់ក្នុងបន្ទប់រៀនជាន់លើគ្មានសិស្សរៀន ឃើញឱកាសល្អក៏ធ្វើ សកម្មភាពចាប់រំលោភ តែត្រូវនារីរងគ្រោះប្រឹងរើបម្រាស់ ខ្វាចមុខរយះពីរកន្លែង រត់គេចពីក្រញាំ តណ្ហាសិស្សស្ទាវរូបនេះ រួចក៏ទៅប្តឹងនគរបាលឃាត់ខ្លួនតែម្តង។
 ក្រោយពេលចាប់ខ្លួនជនសង្ស័យជាសិស្សស្ទាវរូបនេះ ត្រូវបានយកទៅឃុំខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ source
Photo by DAP-NEWS
Read More..

ស្រឡាញ់ពេក ដាច់ចិត្តចាប់ រំលោភ ម្តាយគេទាន់ ប្តឹងចាប់ខ្លួន


បាត់ដំបងៈ អាវុធហត្ថស្រុកឯកភ្នំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្តឹង របស់ម្តាយ នារីរងគ្រោះ ដោយចោទពីបទរំលោភ សេពសន្ថវៈ ប្រព្រឹត្តកាលពីម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នៅចំណុចក្រោមដើមអម្ពិល ក្នុងភូមិរាជដូនកែវ ឃុំ ព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយកសាងសំណុំរឿង បញ្ជូន ទៅសាលា ដំបូង នៅល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២។
លោកញ៉ែម សាវី មេបញ្ជាការរងអាវុធហត្ថ ស្រុកឯកភ្នំបានឲ្យដឹងថាជនសង្ស័យមានឈ្មោះមឿង សួរភេទប្រុស អាយុ២៦ឆ្នាំមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង មកស៊ីឈ្នួល ច្រូតស្រូវឲ្យគេនៅជិតផ្ទះនារីរងគ្រោះ ។ ចំណែកនារីរងគ្រោះមានឈ្មោះធ ផ ល អាយុ២៤ឆ្នាំនៅភូមិ ឃុំខាងលើ។      នាងរងគ្រោះ បានបំភ្លឺប្រាប់ អាវុធហត្ថថា នាងនិងជនសង្ស័យ បានស្គាល់គ្នាជាងបីខែ និងធ្វើជាសង្សារ នឹងគ្នាពេលទៅ ស៊ីឈ្នួលច្រូតស្រូវ នៅឃុំម៉ក់ហឺន ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ថ្ងៃទី២៧ ខែមករា ឈ្មោះមឿង សួរ បានទូរស័ព្ទមកណាត់នាង ទៅជួបគ្នានៅក្រោមដើមអម្ពិល ក្រោយ ផ្ទះដើម្បី និយាយសាសងគ្នា រហូតដល់ម៉ោងជាង១រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២៨ ខែមករា ហើយជនសង្ស័យ បានចាប់បង្ខំនាងរួមភេទ លុះត្រាបានសម្រេច ទោះបីជា នាងរើបំរះ យ៉ាងណាក៍មិន ឈ្នះហើយត្រូវម្តាយនាង ដឹងក៍ប្តឹងអាវុធឲ្យចាប់ខ្លួន តែម្តង។
 លោកសក្តិ៣ ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ ខេត្តបាននិយាយថា ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់នាងរំលោភ សម្រេចចំនួនម្តងគត់ ដោយសារតែស្រឡាញ់ខ្លាំងពេក អត់ទ្រាំមិនបាន។ យោងតាមពាក្យបណ្តឹង របស់ ម្តាយនារីរងគ្រោះចម្លើយរបស់នារីរង គ្រោះនិងចម្លើយ សារភាពរបស់ជនសង្ស័យរួចមក លោកមេបញ្ជាការអាវុធហត្ថខេត្ត និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យសមត្ថកិច្ច ជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៣០ ខែមករាដើម្បីចាត់ការ តាមច្បាប់។ ប្រភព
Photo by DAP-NEWS
Read More..

បញ្ជូន​យុវជន​ម្នាក់​​ដែល​ក្រេបទឹក​ឃ្មុំ​លើ​​អនីតិជន​ទៅ​តុលាការ​


ខេត្ដបាត់ដំបង​ ៖ នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ដ​បាន​សម្រេច​បញ្ជូន​សំណុំរឿង​យុវជន​ម្នាក់​ទៅ​តុលាការ​ដោយសារ​យុវជន​រូប​នេះ​បាន​បង្កើត​ឱ្យ​មាន​សេចក្ដី​ស្នេហា​យ៉ាង​ជ្រាលជ្រៅ​ជាមួយនឹង​កុមារី​អាយុ​១៤​ឆ្នាំ​ម្នាក់​​រហូត​ឈាន​ដល់​ការ​រួម​ភេទ​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​ បើ​ទោះបីជា​យុវជន​រូប​នេះ​បដិសេធ​ថា​ គឺជា​ការ​ព្រមព្រៀង​ដោយ​ស្ម័គ្រចិត្ដ​យ៉ាងណា​ក៏​ដោយ​ ។​
សង្សារ​វ័យក្មេង​១​គូ​បាន​ស្រលាញ់​គ្នា​ស្និទ្ធស្នាល​តាំងពី​រដូវ​បុណ្យអុំទូក​ឆ្នាំ​២០១១​ ហើយ​មិន​ដែល​ធ្វើ​អ្វី​ឱ្យ​ហួស​ហេតុ​ទេ​ គ្រាន់តែ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ​ លុះដល់​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​១០​យប់​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ គូស្នេហ៍​១​គូ​នេះ​បាន​នាំ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ខេត្ដបន្ទាយមានជ័យ​ តែ​ត្រូវ​ម្ដាយ​ខាង​ប្រុស​បាន​ទៅ​លួងលោម​ កូនៗ​របស់​គាត់​ទាំង​២​នាក់​ឱ្យ​ត្រលប់​មក​ផ្ទះ​វិញ​ព្រមទាំង​ឱ្យ​មេ​ភូមិ​ស្លា​កែ​ត​ធ្វើ​សាក្សី​ ចំណែក​ម្ដាយ​ខាង​ស្រី​បន្ទាប់​ពី​មក​ទទួលយក​កូន​ត្រលប់​ទៅ​វិញ​រួច​បាន​ ប្ដឹង​សមត្ថកិច្ច​ហើយ​ត្រូវ​នគរបាល​ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួន​យុវជន​រូប​នោះ​នៅ​វេលា​ម៉ោង​៣​ រសៀល​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ឃុំ​ស្លា​កែ​ត​ ក្រុង​បាត់ដំបង​ ដើម្បី​ សាកសួរ​និង​បញ្ជូន​ខ្លួន​យុវជន​រូប​នេះ​ទៅ​ តុលាការ​នា​ព្រឹក​ថ្ងៃ​ ទី​២៦​ ខែមករា​ ឆ្នាំ​២០១២​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ។​
លោក​ឡេ​ តា​ល់​ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរ​ បាល​ខេត្ដបាត់ដំបង​បានឱ្យ​ដឹង​ថា​ យុវជន​ ជាប់ចោទ​មានឈ្មោះ​រិ​ទ្ធ​ បរិ​ញ្ញា​ អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​ ចំណែក​ភាគី​ខាង​ស្រី​ឈ្មោះរ​.​ស​.​ភ​.​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណ​ន់​ ។​
លោក​ឡេ​ តា​ល់​ បាន​បញ្ជាក់​ថា​ ដោយ​ផ្អែក​លើ​បណ្ដឹង​ពី​ម្ដាយ​នារី​រង​គ្រោះ​ ពី​ករណី​នាំ​កូន​របស់​គាត់​ចេញពីផ្ទះ​ និង​ពី​បទ​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០១២​ កម្លាំង​មាន​សមត្ថ​ កិច្ច​បាន​ទៅ​ឃាត់ខ្លួន​យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ ជា​បណ្ដោះអាសន្ន​ តាម​បញ្ជា​របស់​ លោក​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ដ​ ដើម្បី​សាកសួរ​និង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តាម​នីតិវិធី​ ។​
យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ បាន​និយាយ​ឱ្យ​ដឹង​ថា​ ខ្លួន​បាន​ស្គាល់​នារី​រង​គ្រោះ​ឈ្មោះ​ រ​.​ស​.​ភ​.​ មាន​រយៈពេល​ជិត​៤​ខែ​មក​ហើយ​គឺ​តាំងពី​មាន​ពិធីបុណ្យ​អុំទូក​នៅ​ខេត្ដបាត់ដំបង​ ក្នុង​ឆ្នាំ​២០១១​មក​ម្ល៉េះ​ ហើយ​ពួក​គេ​ទាំង​២​បាន​ព្រមព្រៀង​ដើរ​លេង​ជាមួយ​គ្នា​ដោយ​ស្ម័គ្រចិត្ដ​យ៉ាង​ ត្រសង​ដូច​គូស្នេហ៍​ដទៃ​ទៀត​ដែរ​ ប៉ុន្ដែ​ ពេល​នោះ​ពួក​គេ​បាន​ត្រឹមតែ​ឱប​ថើប​គ្នា​ប៉ុណ្ណោះ​ មិន​មាន​បញ្ហា​ស៊ីជម្រៅ​ផ្នែក​ ផ្លូវភេទ​នោះ​ទេ​ លុះ​មក​ដល់​ពេល​មាន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ ជិត​មក​ដល់​ពួក​ខ្លួន​ទាំង​២​នាក់​បាន​នាំ​ គ្នា​ទៅ​ដើរ​លេង​នៅ​ឯ​ខេត្ដ​បន្ទាយ​មាន​ជ័យ​។​ នៅ​ទីនោះ​វេលា​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១២​ ដោយសារ​យប់​កាន់តែ​ជ្រៅ​ ហើយ​ផ្លូវ​ ត្រឡប់​មក​វិញ​ឆ្ងាយ​ ពួក​ខ្លួន​បាន​សម្រេច​ ចិត្ដ​ជួល​បន្ទប់​ផ្ទះសំណាក់​ ដើម្បី​សម្រាក​ ១​យប់​ ហើយ​ក៏​បាន​ប្រលោម​ស្នេហ៍​ក្រេបទឹក​ឃ្មុំ​បាន​តែ​ម្ដង​គត់​ ដោយ​ក្ដី​ស្រលាញ់​គ្នា​ស្មោះ​ គឺ​គ្មាន​នរណា​បង្ខិត​បង្ខំ​នរណា​ទេ​ ។​ យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ បាន​ បញ្ជាក់​ទៀត​ថា​ រហូត​ដល់​ថ្ងៃ​ទី​២១​ ខែ​ មក​រា​ ម្ដាយ​របស់​ខ្លួន​បាន​ទៅ​រក​ឃើញ​ ខ្លួន​ទាំង​២​នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ ហើយ​ គាត់​បាន​និយាយ​លួងលោម​ឱ្យ​ខ្លួន​ទាំង​២​នាក់​ត្រឡប់​មក​ផ្ទះ​វិញ​ ដើម្បី​បំពេញ​ មុខមាត់​ឪពុក​ម្ដាយ​ទាំង​សងខាង​ ហើយ​គាត់​បាន​សន្យា​ថា​នឹង​រៀបចំ​ផ្សំផ្គុំ​ពួក​គេ​បាន​ដូច​បំណង​ ។​ ពេល​ត្រលប់​មក​ដល់​ ផ្ទះ​ម្ដាយ​របស់​ខ្លួន​បាន​ទៅ​រក​មេ​ភូមិ​ស្លា​កែ​ត​ ដើម្បី​ជួយ​ធ្វើ​ជា​សាក្សី​ និង​ហៅ​បងប្អូន​ខាង​ស្រី​ឱ្យមក​ទទួលយក​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​បាន​សន្យា​ថា​ នឹង​ជជែក​គ្នា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១២​ ។​ លុះដល់​ថ្ងៃ​ដែល​បាន​សន្យា​ជួប​គ្នា​ ស្រាប់តែ​ចាស់ៗ​មិន​បាន​មក​ជួបជុំ​គ្នា​ទេ​ ហើយ​ពិធី​នោះ​ត្រូវ​ អាក់​ខានទៅ​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ ស្រាប់តែ​មាន​កម្លាំង​នគរបាល​ មក​ចាប់​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ទើប​ខ្លួន​ដឹង​ថា​ម្ដាយ​របស់​នាងរ​.​ស​.​ភ​.​មិន​យល់​ ព្រម​ និង​បាន​ដាក់​ពាក្យ​ប្ដឹង​ចំពោះ​ខ្លួន​ ។​
លោក​ជេ​ត​ វណ្ណ​នី​ ស្នងការ​រង​នគរ​ បាល​ទទួល​បន្ទុក​នគរបាល​យុត្ដិធម៌​បាន​បញ្ជាក់​ថា​ គូស្នេហ៍​១​គូ​នេះ​ទោះជា​មាន​ក្ដី​ស្រលាញ់​គ្នា​ជ្រាលជ្រៅ​ ដោយ​ព្រម​ព្រៀង​យ៉ាងណា​ក៏​ដោយ​ ក៏​យុវជន​រិ​ទ្ធ​ បរិ​ញ្ញា​ ត្រូវ​តែ​ជាប់ចោទ​ ព្រោះ​នារី​រង​គ្រោះ​ស្ថិត​ជា​អនីតិជន​មិន​ទាន់​គ្រប់ការ​ដូច្នេះ​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី​ ៕
Read More..

សមត្ថកិច្ច​តាម​ប្រមាញ់​ជន​ចាប់រំលោភ​សេពសន្ថវៈ​ឆ្លង​ដែន​


ខេត្ដកោះកុង​ ៖ កាលពី​ថ្ងៃ​ទី​២៥​ ខែ​មក​រា​ ឆ្នាំ​២០១២​ កម្លាំង​ការិយាល័យ​កណ្ដាល​នគរបាល​យុត្ដិធម៌​ សហការ​ជា​មួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត​ និង​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ច្រក​ទ្វារ​អន្ដជាតិ​ចាំ​យាម​ បាន​ស៊ើបអង្កេត​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​៣​នាក់​ពី​បទ​រំលោភ​សេព​សន្ថវៈ​រួម​គ្នា​នៅ​ខេត្ដ​ត្រា​ត​ ប្រទេស​ថៃ​ ។​
ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ​ ១-​ប៉ិច​ ផាត​ ហៅ​ណាត​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​,​ ២-​ថាំង​ គោ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ខ្លាចរ​មាស​ ឃុំ​នារាយណ៍​ ស្រុក​ឈូក​ ខេត្ដកំពត​ និង​៣-​ឈ្មោះ​ហៃ​ អៃ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិក​អណ្ដើក​ ឃុំ​កំពង់​ប្រាសាទ​ ស្រុក​កំពង់ត្របែក​ ខេត្ដ​ព្រៃវែង​ ។​
ជនសង្ស័យ​ទាំង​៣​បាន​ទៅ​រកស៊ី​ក្នុង​ ខេត្ដ​ត្រា​ត​ ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ តាម​ប៉ុស្ដិ៍​ច្រក​ទ្វារ​អន្ដរជាតិ​ចាំ​យាម​ពី​បទ​លួច​ឆ្លង​ដែន​ខុសច្បាប់​ចូល​ប្រទេស​ថៃ​ ។​
ជនសង្ស័យ​ទាំង​៣​នាក់​ជា​មុខសញ្ញា​ ដែល​កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពត​ ស្វែងរក​ចាប់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ផ​.​ស​.​ ភេទ​ស្រី​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្បូវ​ ឃុំ​នារាយណ៍​ ស្រុក​ឈូក​ ខេត្ដកំពត​ បាន​ទៅ​រកស៊ី​ក្នុង​ ខេត្ដ​ត្រា​ត​ ប្រទេស​ថៃ​ ហើយ​ត្រូវ​បាន​ជន​សង្ស័យ​ទាំង​៣​នាក់​ខាងលើ​ និង​បក្សពួក​ម្នាក់​ទៀត​ ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​ កាលពី​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១២​កន្លង​ទៅ​នៅ​ប្រទេស​ថៃ​។​ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​របស់​ខ្លួន​ និង​បាន​ដាក់​ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច​នគរបាល​ខេត្ដកំពត​តែ​ម្ដង​ ។​
មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​នេះ​កម្លាំង​យើង​បាន​សហការ​ និង​ប្រ​គល់​ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពត​ចាត់ការ​តាម​នីតិវិធី​ ៕
Read More..

អាស្ទាវចាប់ ក្មេងស្រីអាយុ៥ឆ្នាំ រំលោភត្រូវ សមត្ថកិច្ចឃាត់ខ្លួន


ពោធិ៍សាត់ៈ យុវជនស្ទាវ កាមតណ្ហាក្រាស់ ចាប់ក្មេងស្រីអាយុ ៥ឆ្នាំ រំលោភកណ្តាលវាលស្រែ ត្រូវបានឪពុក-ម្តាយក្មេងស្រីប្តឹង សមត្ថកិច្ចចាប់ខ្លួនបញ្ជូន ចូលពន្ធនាគារ។
លោកវរៈសេនីយ៍ទោ ហៀង ស៊ីថា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ ថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១២ ជនសង្ស័យ ឈ្មោះ ហ៊ុន ហ៊ីម អាយុ ១៧ឆ្នាំ រស់នៅភូមិជ្រែ ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់ បានចាប់ក្មេងស្រីអាយុ ៥ឆ្នាំ រំលោភកណ្តាលវាលស្រែ។ តែចៃដន្យភ្លាមៗនោះ ឪពុក-ម្តាយក្មេងស្រីរងគ្រោះ ឃើញទាន់ ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្តងទៅ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបាន ប្រព្រឹត្តអំពើអនាចារលើក្មេងស្រី ប៉ុន្តែមិនបានសម្រេចនោះទេ។
លោកវរៈសេនីយ៍ទោ ហៀង ស៊ីថា បន្តថា ក្រោយពីសាកសួរ និងកសាងសំណុំរឿង រួចរាល់ហើយនោះ ជនសង្ស័យនឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២៕ប្រភព
Photo by DAP-NEWS
Read More..

ចៅក្រមខេត្ដកណ្ដាល សម្រេចឃុំខ្លួន បុរសជនជាតិបារាំង ប្រព្រឹត្ដអាស លើ កុមារ ៣នាក់


កណ្ដាល ៖ បន្ទាប់ពីសាកសួរ និងការ ឆ្លើយបំភ្លឺនានា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ នេះ ចៅក្រមស៊ើប សួរ សាលាដំបូង ខេត្ដកណ្ដាល លោក លឹម សុគន្ថា បានសម្រេចឃុំខ្លួន បុរសជនជាតិ បារាំង អាយុ ៥២ឆ្នាំ នៅចំពោះមុខមេធាវី និងអ្នកបកប្រែរបស់ខ្លួន ដាក់ពន្ធនាគារ ជា  បណ្ដោះអាសន្ន រង់ចាំថ្ងៃសវនាការ បន្ទាប់ ពីរកឃើញថា ជនសង្ស័យរូបនេះ បាន ប្រព្រឹត្ដអាស ទៅលើកុមារ ៣នាក់ ក្នុង ផ្ទះរបស់ខ្លួន ស្ថិតនៅឃុំឈើទាល ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
យោងតាមប្រភពព័ត៌មាន ពីសាលា ដំបូង ខេត្ដកណ្ដាល បានឱ្យដឹងថា បើទោះ បីជនសង្ស័យឈ្មោះ ហ្វីលីប អាយុ ៥២ឆ្នាំ មានមុខរបរ ជាអ្នកទេសចរនៅកម្ពុជា បាន ឆ្លើយបដិសេធថា មិនបានប្រព្រឹត្ដនូវទោស កំហុសទាំងនេះ ហើយថែមទាំងចោទក្រុម ក្មេងៗទាំងនោះថា លួចទ្រព្យសម្បត្ដិរបស់ លោកក្ដី ប៉ុន្ដែ យោងតាមការរៀបរាប់ និង វត្ថុតាងមួយចំនួន បានបង្ហាញថា ជន សង្ស័យរូបនេះ ពិតជាប្រព្រឹត្ដអាស លើ ក្រុមក្មេងៗទាំងនោះ តាមរយៈរួមភេទ តាមរន្ធគូថ និងបៀមលិង្គ ។
ប្រភពព័ត៌មាន បានបន្ដថា ក្មេងរង គ្រោះទាំង ៣នាក់នោះ មានអាយុ ១៣ឆ្នាំ, ១៦ឆ្នាំ និង១៧ឆ្នាំ ត្រូវបានជនសង្ស័យ ខាងលើនាំទៅលេងផ្ទះរបស់ខ្លួន ដែលស្ថិត នៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល រួចធ្វើសកម្មភាព រួមភេទតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះទាំង ៣នាក់ តាមរយៈអាណាព្យាបាលរបស់ខ្លួន ដែល បានដឹងរឿងទាំងនេះ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឃាត់ខ្លួនបុរស ជនជាតិបារាំងរូបនេះ ។
បន្ទាប់ពីមានការស្រាវជ្រាវ និងស៊ើប អង្កេត រួមទាំងវត្ថុតាងមួយចំនួន កម្លាំង នគរបាលនៃការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន ខេត្ដ កណ្ដាល ដឹកនាំដោយព្រះរាជអាជ្ញារងមួយ រូប បានចុះឡោមព័ទ្ធឆែកឆេរ និងឃាត់ ខ្លួនបុរសជនជាតិបារាំងនេះ ។ sourcehttp://www.dap-news.com/typography/the-news/35082-2012-01-19-11-05-38.html
យោងតាមមន្ដ្រី សាលាដំបូង ខេត្ដ កណ្ដាល បានឱ្យដឹងថា លោកចៅក្រម លឹម សុគន្ថា បានសម្រេចឃុំខ្លួន ជនសង្ស័យរូប នេះ ដោយយោងតាមមាត្រា ៤៣ នៃច្បាប់ ស្ដីពីការធ្វើអាជីវកម្ម និងការជួញដូរផ្លូវ ភេទ ហើយប្រសិនបើតុលាការ ពិតជារក ឃើញថា ជនសង្ស័យខាងលើ បានប្រព្រឹត្ដ ដូចអ្វីដែលបានចោទប្រកាន់នោះ ជនសង្ស័យ នឹងត្រូវជាប់ពន្ធនាគារ ពីចន្លោះ ១ឆ្នាំទៅ ៣ឆ្នាំ ។
រូបភាពនៃការចាប់ខ្លួន ជនបរទេស ជុំវិញ ការប្រព្រឹត្ដអាសលើកុមារ ខាងលើ នេះ គឺជាសារមួយព្រមានទៅកាន់ជន បរទេសទាំងឡាយផ្សេងទៀត ដែលអាច ធ្វើសកម្មភាពខុសច្បាប់ ក្នុងប្រទេសកម្ពុជា នេះ ៕
Read More..

រំលោភក្មេង ស្រីអាយុ ១១ឆ្នាំ ៦ខែក្រោយ ទើបវ៉ៃខ្នោះបាន


ខេត្តស្ទឹងត្រែង : បុរសល្មោភកាមម្នាក់ ជាប់ចោទពីបទរំលោភសេពសន្ថវៈ លើកុមារីជាអនី តិជនត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត ចាប់ខ្លួន ទៅតាមពាក្យបណ្តឹង របស់ម្តាយ កុមារីរងគ្រោះ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១ បញ្ជូនមកកាន់ស្នងការដ្ឋាន ធ្វើការសាកសួរ និង កសាងសំណុំ រឿងបញ្ជូន ទៅកាន់តុលាការខេត្តចាត់ការបន្ត ។
 ការចុះឃាត់ខ្លួន ជនសង្ស័យបានប្រព្រឹត្តទៅ នៅវេលាម៉ោង១០ ព្រឹកថ្ងៃ ទី១៨ ខែ មករា ឆ្នាំ ២០១២ នៅក្នុងក្រុងស្ទឹងត្រែង ខណៈជនសង្ស័យ កំពុងដើរនៅមុខមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
 លោកវរៈសេនីយ៏ត្រី ដួង ស៊ីវុត្ថា នាយការិយាល័យ នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា ករណីរំលោភសេពសន្ថវៈ នេះបានកើតឡើង តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ វេលាម៉ោង១០ព្រឹក មកម្ល៉េះ ដែលជនសង្ស័យបានប្រព្រឹត្ត លើកុមារីរងគ្រោះឈ្មោះឆ ស ណ អាយុ   ១១ឆ្នាំ មានទីលំនៅ ក្នុងភូមិ កាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។ បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ឈ្មោះវង្ស បញ្ញា ត្រូវជាម្តាយកុមារី រងគ្រោះចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១១នោះរួចមក កម្លាំងការិយាល័យជំនាញបាន ធ្វើការសហការគ្នា ជាមួយគ្រួសារជនរងគ្រោះ តាមស្វែង រកជនសង្ស័យ ដែលរត់គេច ខ្លួនបាត់នោះ តាំងពីថ្ងៃកើតហេតុ រហូតមក។
 លោកដួង ស៊ីវុត្ថា បានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់នឹងថ្ងៃចាប់ខ្លួននេះ មានរយះពេល៦ខែហើយ ទើបកម្លាំងជំនាញ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ឈ្មោះស៊ិន សាម៉ុន អាយុ២៥ឆ្នាំនេះបានក្រោមការសហការ ជាមួយក្រុមគ្រួសារ កុមារីរងគ្រោះ។
ក្រោយការឃាត់ខ្លួន ក្នុងករណីរំលោភ សេពសន្ថវៈខាងលើ ជនសង្ស័យស៊ិន សាម៉ុន បាន ឆ្លើយសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីឆ ស ណ នោះទៅបង្ខំ ចាប់រំលោភសេព សន្ថវៈនៅក្នុងព្រៃ នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១១ នៅចំណុចផ្លូវចូលទៅអូរឈើទាល ក្នុងភូមិកាំងដីស សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង យ៉ាងពិតបា្រកដមែន។ខណៈខ្លួនកំពុងជិះម៉ូតូតាមផ្លូវ ក៏ បានជួបកុមារីនោះកំពុងដើរ នៅតាម ផ្លូវក្នុងព្រៃស្ងាត់តែម្នាក់ឯង ។ ដោយមានចំណង់រួមភេទខ្លួនក៏បានលួងលោមកុមារីនោះឲ្យជូន ទៅរកផ្លូវចូលទៅអូរឈើទាល លុះមកដល់ទីស្ងាត់ឃើញឧិកាសល្អ ខ្លួនក៏បាន ឈប់ម៉ូតូហើយបង្ខំចាប់ រំលោភរហូតបានសំរេច ។ ក្រោយពេលរំលោភហើយខ្លួនក៏បានឌុបកុមារីនោះមកទម្លាក់ចោលនៅពាក់ កណ្តាល ផ្លូវមកផ្ទះនាង ឯខ្លួន(ជនសង្ស័យ)បានរត់គេចមករស់នៅក្នុងក្រុងតាំងពីពេលនោះមក ព្រោះ គិតថា គ្មាននរណាដឹងនិងស្គាល់ខ្លួនឡើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ស្ទឹងត្រែង ចាត់ ការបន្តទៅតាមផ្លូវច្បាប់៕   
Photo by DAP-NEWS
Read More..

តា​ចាស់​អាយុ​៧៩​ឆ្នាំ​ល្បួង​អនីតិជន​រំលោភ​២​លើក​ ត្រូវ​ម្តាយ​នាង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​


​ភ្នំពេញ​៖​ តា​ចាស់​អាយុ​៧៩​ឆ្នាំ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ដោយ​ជាប់​សង្ស័យ​ពី​ បទ​រំលោភ​ក្មេង​ស្រី​អនីតិជន​ចំនួន​២​លើក​ តាម​ពាក្យបណ្តឹង​ដែល​ធ្វើ​ឡើង​ដោយ​ម្តាយ​កុមារី​រង​គ្រោះ​។​
​ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០១២​ ស្ថិត​នៅ​ក​នែ្ល​ង​ដុត​ ខ្មោច​វត្ត​ទួល​អស់លោក​ សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។​ តាម​ប្រភព​ពី​នគរ​ បាល​បាន​ឲ្យ​ដឹង​ថា​ តា​ចាស់​ជាប់​សង្ស័យ​ឈ្មោះ​ អ៊ុ​ន​ សួង​ រស់នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ខណ្ឌ​ឫស្សី​ កែវ​ រាជធានី​ភ្នំពេញ​ត្រូវ​ម្តាយ​កុមារី​រង​គ្រោះ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​រំលោភ​ផ្លូវភេទ​។​
​តាម​ពាក្យបណ្តឹង​បាន​សរសេរ​ថា​ កាលពី​ថៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១២​ តា​ចាស់​ អ៊ុ​ន​ សួង​ បាន​ប្រើ​នាង​ ខ​.​ស​.​វ​.​ន​.​ អាយុ​១២​ឆ្នាំ​ឲ្យ​ដក​រោមក្លៀក​ ។​ បន្ទាប់​មក​ ជនសង្ស័យ​បាន​ឲ្យ​លុយ​២​ពាន់​រៀល​ ហើយ​ប្រើ​ នាង​ឲ្យ​ស្រាតសំពត់​ចេញ​ រួច​ចាស់​ព្រើល​រូប​នេះ​បាន​យក​ប្រដាប់​ភេទ​របស់​ខ្លួន​ទៅ​ញល់ៗ​លើ​ប្រដាប់​ ភេទ​កុមារី​រង​គ្រោះ​ ។​ លុះ​នៅ​ថ្ងៃ​ទី​១៦​ ខែ​ ឆ្នាំ​ដដែល​ តា​ចាស់​រូប​នេះ​បាន​ល្បួង​កុមារី​រង​គ្រោះ​ដោយ​ ឲ្យ​លុយ​២​ពាន់​រៀល​ទៀត​ ហើយ​ហៅ​នាង​ទៅ​ក្បែរ​កន្លែង​ដុត​ខ្មោច​ ស្ថិត​នៅ​ក្នុង​វត្ត​ទួល​អស់លោក​ រួច​ធ្វើ​សកម្មភាព​ដូច​លើក​មុន​ ក៏​ត្រូវ​បែក​ការណ៍​តែ​ម្តង​ ៕
Read More..