កម្ពុជាត្រូវការបន្លែនៅក្នុងមួយឆ្នាំ៥០០.០០០​ត​


លោកច័ន្ទសារុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងនៅក្នុងវេទិកា បន្លែកម្ពុជាថាទីផ្សារ បន្លែនៅកម្ពុជាមានប្រម៉ាណជា៥០០.000ត ជាមធ្យមនៅក្នុងមួយឆ្នាំ។
លោកបានឲ្យដឹងថាកម្ពុជាត្រូវការបន្លែប្រម៉ាណជា៤២០.000 តទៅ៤៩០.000 តនៅក្នុងនោះ កសិករកម្ពុជាទើបតែមានសមត្ថភាពផ្គត់ផ្គង់ទីផ្សារបានចំនួនប្រម៉ាណជា៣៧៦.៥០០តតែប៉ុណ្ណោះក្រៅពីនោះគឺនាំចូល។
លោកបានបន្តទៀតថា តាមរបាយការណ៌ កម្ពុជាមានផ្ទៃដីដាំបន្លែប្រម៉ាណជា៥២.៧០០ហត។
ខេត្តដែលកំពុងផលិតបន្លែនៅកម្ពុជាគឺរួមមានកំពង់ចាម កណ្តាល កំពង់ឆ្នាំង តាកែវ និងកំពត។


Read More..

អត្រាផលិតផល​សរុប​ក្នុងស្រុក​សរុប(GDP)របស់​កម្ពុជា​នៅ​ឆ្នាំ ២០១១សរុបមានតម្លៃ​១៣.០០០លាន...


ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន  សែនបានមានប្រសាសន៍ នៅក្នុងពិធីប្រកួតទីក្រុងស្អាត កាលពីថ្ងៃ ទី២៧ខែកុម្ភះថា អត្រាផលិតផលសរុប ក្នុងស្រុកសរុប(GDP)របស់កម្ពុជា បានកើនឡើងដល់ប្រមាណ ១៣ ០០០ លានដុល្លារអាមេរិក។
សម្តេចបានបន្តទៀតថា សំរាប់អត្រាផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ៗបាន កើនដល់ ៩០៩ ដុល្លារអាមេរិក។
សម្តេចបានបន្តទៀតថា កំណើននេះគឺបានទទួលដោយសារគោលនយោបាយនិងស្ថេរភាព នៅក្នុងប្រទេសកម្ពុជា ។
កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចបានព្យាករណ៌ថា អត្រាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗនៅក្នុងឆ្នាំ២០១៣ ខាងមុខនេះរំពឹងថា នឹងទទួលបានរហូតដល់ទៅ១០០០ដុល្លារ។

Read More..

ការនាំចេញផលិតផលកសិកកម្មកម្ពុជាមានការកើនឡើងរហូត ដល់ទៅ៣៦៤លានដុល្លារ


ក្រសូងពាណិជ្ជកម្មបានអះអាងកាលពីពេល ថ្មីៗកន្លងទៅនេះថា កាលពីឆ្នាំ២០១១កន្លងទៅនេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារ អន្តរជាតិកើនរហូតដល់ទៅ១៣៦ ភាគរយនេះបើប្រៀបធៀបនឹងតួរលេខកាលពីឆ្នាំ២០១០។
ប្រភពដដែលនោះបានឲ្យដឹងថា ពេញមួយឆ្នាំ២០១១តម្លៃនៃការនាំចេញផលិតផល កសិកម្មដូចជាកៅស៊ូក្រែប អង្ករ ដំឡូងមី សណ្តែក ពូជ ម្រេច កាហ្វេនិងគ្រាប់ស្វាយចន្ទីជាដើម នោះ គឺមានតម្លៃ៣៦៤លានដុល្លារខណះដែលកាលពីឆ្នាំ២០១០គឺមានតម្លៃត្រឹមតែ១៥៤លានដុល្លារតែប៉ុណ្ណោះ។
ដៃគូវិស័យពាណិជ្ជកម្មផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាគឺថៃ វៀតណាម អាមេរិក អឺរ៉ុប ម៉ាឡេស៊ី សាំងហ្គាពួរ ចិន និងចិនតៃវ៉ាន់។

Read More..

ធនាគារ​ជប៉ុន Mitsubishi UFJ បើក​សម្ពោធ​ការិយាល័យ​តំណាង​នៅ​កម្ពុជា


ក្រុង​ភ្នំពេញៈ ធនាគារ​ធំ​ជាង​គេ​ទី​ពីរ​មក​ពី​ប្រទេស​ជប៉ុន Bank of Tokyo Mitsubishi UFJ បាន​បើក​ដំណើរ​ការ​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​កាល​ ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នេះ បន្ទាប់​ពី​ធនាគារ​នេះ បាន​ចាក​ចេញ​ពី​ព្រះ​រាជា​ណាចក្រ​នេះ​អស់​រយៈ​ពេល ​៣៥​ឆ្នាំ​ហើយ​នោះ។
លោក Masato Miyachi ប្រធាន​គ្រប់គ្រង​ទូទៅ​ប្រចាំ​ធនាគារ​ Tokyo Mitsubishi UFJ នៅ​តំបន់​អាស៊ី​ និង​នៅ​ប្រទេស​ចិន មាន​ប្រសាសន៍​ថា​ ធនាគារ Tokyo Mitsubishi UFJ បាន​បង្កើត​ការិយាល័យ​តំណាង​មួយ​នៅ​កម្ពុជា ហើយ​មក​ដល់​ឆ្នាំ​១៩៦៧ ក៏​បាន​បិទទ្វារ​វិញ បន្ទាប់​ពី​កម្ពុជា បាន​ប្រឈម​នឹង​បញ្ហា​ផ្ទៃ​ក្នុង​ជា​ច្រើន។ នៅ​ពេល​ថ្មីៗ ​នេះ ធនាគារ​នេះ មាន​ការិយាល័យ​តំណាង​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​ថៃ វៀតណាម ហើយ​ឥឡូវ​នេះ​ក៏​មាន​នៅ​កម្ពុជា​ដែរ​។
លោក​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ឥឡូវ យើង​បើក​ទំព័រ​ប្រវត្តិសាស្រ្ត​របស់​យើង​ឡើង​វិញ​តាម​រយៈ​ការ​បើក​ឡើង​ វិញ​នូវ​ការិយាល័យ​តំណាង​របស់​យើង​នៅ​ទីនេះ បន្ទាប់​ពី​យើង​សង្កេត​ឃើញ​ថា កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង ក្រោយ​នេះ​»។​
លោក បាន​បន្ត​ឲ្យ​ដឹង​ថា​៖​ «យើង​បាន​ប្តេជ្ញា​ចូល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ឲ្យ​មាន​កំណើន​ខ្ពស់ ហើយ​នៅ​ឆ្នាំ​នេះ កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា ប្រទេស​ផ្សេង​ទៀត នឹង​មាន​ចំណាប់​អារម្មណ៍​ចំពោះ​កម្ពុជា ដែល​ជា​ប្រទេស​មាន​ទី​តាំង​នៅ​ក្នុង​ភូមិ​ភាគ​កណ្តាល​នៃ​អនុ​តំបន់​ទន្លេ មេគង្គ»។
លោក​ស្រី​ នាវ ចាន់​ថាណា ទេសាភិបាល​រង​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ទទួល​ស្គាល់​ថា គិត​ត្រឹម​ចុង​ខែ​ធ្នូ កន្លង​ទៅ​នេះ កម្ពុជា​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ​៣២​ និង​ការិយាល័យ​តំណាង​របស់​ធនាគារ​បរទេស ​៤ ដែល​ការិយាល័យ​តំណាង​ ២ គឺជា​របស់​ធនាគារ​ធំៗ​មក​ពី​ប្រទេស​ជប៉ុន​។
លោក​ស្រី មាន​ប្រសាសន៍​ថា​៖​ «​ការិយាល័យ​តំណាង​របស់​ធនាគារ Tokyo Mitsubishi UFJ ដែល​ទើប​បើក​ដំណើរ​ការ​នេះ​មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​ទំនុក​ ចិត្ត​របស់​វិនិយោគិន​ជប៉ុន​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ​ ទេ​ ថែម​ទាំង​បង្ហាញ​នូវ​ទំនាក់​ទំនង​កាន់​តែ​រឹងមាំ​ថែម​ទៀត​រវាង​ប្រទេស​ទាំង ​ពីរ​»។​
លោក​ស្រី បាន​ឲ្យ​ដឹង​ទៀត​ថា ឧស្សាហកម្ម​ធនាគារ​របស់​កម្ពុជា កំពុង​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​។ នៅ​ចុង​ខែ​ធ្នូ​កន្លង​ទៅ​នេះ ប្រាក់​បញ្ញើ​សរុប​របស់​ធនាគារ​ពាណិជ្ជ បាន​កើន​ឡើង​ ២០,៤​ភាគ​រយ រីឯ​ប្រាក់​កម្ចី​វិញ បាន​កើន​ឡើង​ ៣៣,៤​ភាគរយ ហើយ​ប្រាក់​កម្ចី​មិន​ដំណើរការ (NPL) បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២,៤​ភាគ​រយ​។
លោក Masato Miyachi មាន​ប្រសាសន៍​ទៀត​ថា៖ «ការិយាល័យ​តំណាង​នេះ នឹង​បម្រើ​ការ​ជា​មជ្ឈមណ្ឌល​ផ្តល់​ព័ត៌មាន​របស់​វិនិយោគិន និង​ដើរ​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​មក​ បណ្តាក់​ទុន​នៅ​កម្ពុជា។ យើង​នឹង​ព្យាយាម​ដើម្បី​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន​ជប៉ុន​»។​
លោក​ស្រី នាវ ចាន់​ថាណា បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖​ «​យើង​សង្ឃឹម​ថា ធនាគារ Tokyo Mitsubishi UFJ នឹង​សម្រេច​បើក​សាខា​របស់​ខ្លួន​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​ នេះ ហើយ​ធនាគារ​នេះ នឹង​ក្លាយ​ជា​ដៃ​គូ​ដ៏​ល្អ​របស់​យើង និង​ជា​ប្រតិបត្តិករ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​សេវា​ និង​ផលិត​ផល​ល្អៗ ទៅ​ដល់​អតិថិជន​។ ធនាគារ​ Tokyo Mitsubishi UFJ នឹង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ធនាគារ​កាន់​តែ​រឹងមាំ តាម​រយៈ​ការ​ផ្តល់​បទ​ពិសោធ​ជា​ច្រើន​ឆ្នាំ​របស់​ខ្លួន និង​ផលិតផល​ថ្មីៗ ដល់​អតិថិជន​កម្ពុជា​»។​
ធនាគារ Smitomo Mitsui Banking Corporation (SMBC) ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​បី​របស់​ជប៉ុន ​បាន​បើក​ដំណើរ​ការ​ការិយាល័យ​តំណាង​របស់​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ សប្តាហ៍​មុន​។
ប្រធាន​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) មាន​ប្រសាសន៍​ថា ចំនួន​វិនិយោគិន​ជប៉ុន​នា​ពេល​ថ្មីៗ​នេះ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ពោល​គឺ​មាន​ពី​ ៥០ ទៅ​ ១០០​ក្រុម​ហ៊ុន​រហូត​មក​ដល់​ពេល​នេះ។
លោក​មាន​ប្រសាសន៍​បន្ត​ថា​៖​ «​ចំនួន​ក្រុមហ៊ុន​ជប៉ុន ដែល​បាន​វិនិយោគ​នៅ​កម្ពុជា បាន​និង​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​កើន​ឡើង​ពី ៥០ ទៅ​ ១០០​ក្រុមហ៊ុន​នាពេល​បច្បុបន្ន​ បើ​ទោះ​ជា​ចំនួន​ក្រុម​ហ៊ុន​វិនិយោគ​ជប៉ុន​នៅ​កម្ពុជា​ មាន​តិច​តួច​ បើ​ធៀប​នឹង​ចំនួន​ក្រុម​ហ៊ុន​វិនិយោគ​ជប៉ុន​នៅ​ប្រទេស​ថៃ និង​វៀតណាម​ក្តី។ យើង​សង្ឃឹម​ថា ចំនួន​ក្រុម​ហ៊ុន​វិនិយោគ​ជប៉ុន នឹង​បន្ត​កើន​ឡើង​កាន់​តែ​ច្រើន​ថែម​ទៀត​នាពេល​អនាគត​»។
យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា កម្ពុជា បាន​ទាក់ទាញ​គម្រោង​វិនិយោគ​ ៣​ពី​ប្រទេស​ជប៉ុន ដែល​មាន​ទំហំ​ត្រឹម​តែ ៦​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ កាល​ពី​ឆ្នាំ​មុន​៕​ source
Read More..

ពិព័រណ៍ពាណិជ្ជកម្មថៃដើមឆ្នាំ ២០១២ មានអ្នកទិញ ច្រើនជាងអ្នកមើល

ជាងរៀងរាល់លើក ពិព័រពាណិជ្ជកម្មថៃ តែងត្រូវបាន អ្នកនៅភ្នំពេញចាប់អារម្មណ៍ ដោយសារ
តែផលិតផលភាគច្រើន របស់ប្រទេសនេះ មានគុណភាពល្អ និងត្រូវបាន ប្រជាជនខ្មែរនិយម
ប្រើប្រាស់ បើទោះជាប្រទេសនេះធ្លាប់ និងកំពុងមានបញ្ហាព្រំដែនយ៉ាងធ្ងន់ធ្ងរជាមួយកម្ពុជា។

នៅដើមឆ្នាំនេះ ពិធីតាំងពិព័រណ៍ ពាណិជ្ជកម្មថៃ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី ១៦ កុម្ភៈ ដល់
ថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០១២ នៅមជ្ឈមណ្ឌល តាំងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្រុម
ហ៊ុនដែលចូលរួមធ្វើការ ពិព័រណ៍ផលិតផលលើកនេះត្រូវបានគេចែកចេញជា ៦ប្រភេទ រួម
ទាំងអស់គឺមានចំនួនប្រមាណជា ២២១ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុន និងផលិតផលជា
ច្រើនដែលកំពុងត្រូវបានគាំទ្រប្រើប្រាស់នៅកម្ពុជា ដូចជាផលិតផលថ្នាំដុសធ្មេញ colgate 
សំបកកង់ម៉ូតូ deestone និងភេសជ្ចៈ m150 ។ល។

ចាប់តាំងពីពេលបើកទ្វារនៅវេលាម៉ោង​ ០៩ព្រឹក យើងឃើញមានមនុស្សជាច្រើនបាននាំ
គ្នាជាក្រុមៗចូលមកទិញ ឬទស្សនាកំសាន្ដការតាំងពិព័រណ៍នេះ ប៉ុន្ដែតាមការសង្កេតមើល 
យើងជឿថា មនុស្សភាគច្រើនបានទិញរបស់របរប្រើប្រាស់ ច្រើនជាងមនុស្សមកទស្សនា
ប្រការនេះបានបង្ហាញថា ប្រជាជនខ្មែរនៅតែចូលចិត្តប្រើប្រាស់ផលិតផលរបស់ប្រទេសថៃ
ដូចកាលពីមុន៕

ជ្រុងមួយនៃពិធីពិព័រណ៍ផលិតផលថៃ

បុគ្គលិកម្នាក់កំពុងបង្ហាញអំពីសិល្បៈឆ្លាក់ផ្លែឈើ ដោយប្រើកាំបិតរបស់ក្រុមហ៊ុនខ្លួន





ម៉ូតូរាប់មិនអស់ដែលត្រូវបានផ្ញើរនៅក្បែរមជ្ឈមណ្ឌលតាំងពិព័រណ៍
Read More..

អេស៊ីលីដា គ្រោងសាងសង់ អគារស្នាក់ការ កម្ពស់ ២០ជាន់ និងបំពាក់ម៉ាស៊ីន ATM អាចដាក់ និងដកប្រាក់បាន ក្នុងឆ្នាំនេះ


ភ្នំពេញៈ ធនាគារអេស៊ីលីដា ក្នុងឆ្នាំ ២០១២ នេះ គ្រោងនឹងធ្វើការ សាងសង់ នូវអគារទីស្នាក់របស់ខ្លួន ដែលកម្ពស់ ២០ជាន់ រួមទាំងត្រៀម នាំចូលនូវម៉ាស៊ីន ATM ដែលអាចដាក់ប្រាក់ និងដកប្រាក់បានផងដែរ ។
ប្រធាននាយក ប្រតិបត្តិ នៃធនាគាអេស៊ីលីដា លោក អ៊ិន ចាន់នី បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១២ ថា ការសាងសង់ អគារទីស្នាក់ការកណ្តាល កម្ពស់ ២០ ជាន់ ទំហំជាង ៤ ម៉ឺនម៉ែត្រការ៉េ  គ្រោងនឹងចាប់ផ្តើមខែសីហា ឆ្នាំ ២០១២ ទីតាំងនៅពីក្រោយអគារ ទីស្នាក់ការកណ្តាលបច្ចុបន្ន ។ ហើយតាមការគ្រោងទុក អគារកម្ពស់ ២០ជាន់នេះ អាចសាងសង់រួចនៅខែតុលា ឆ្នាំ២០១៤ ។
លោកបន្តថា “យើងសង់អគារនេះ ដោយសារតម្រូវការរបស់យើង អាជីវកម្មរបស់យើង មានការលូតលាស់ខ្លាំង អតិថិជនរបស់យើង កើន ខ្លាំង (អតិថិជនជាង ១ លាននាក់) ហើយបុគ្គលិកយើង ក៏កើនឡើងច្រើន ។ យើងចង់ឲ្យបុគ្គលិកយើង មានកន្លែងបំពេញការងារ ស្រួល មានផាសុខភាព រួមទាំង ដើម្បីត្រៀមលក្ខណៈចូលរួមចំណែក អភិវឌ្ឍន៍ផ្សារមូលបត្រ ” ។
យ៉ាងណាក៏ដោយ លោក អ៊ិន ចាន់នី មិនអាចបញ្ជាក់ ពីទំហំទឹកប្រាក់ ដែលគ្រោងនឹងត្រូវចំណាយ ដើម្បីសាងសង់ អគារកម្ពស់ ២០ ជាន់ របស់ខ្លួនបានទេ ព្រោះមិនដេញថ្លៃរួច ។
ជាមួយគ្នានោះដែរ នៅខែមេសា ឆ្នាំ២០១២ នេះផងដែរ អេស៊ីលីដា គ្រោងនាំចូលនូវម៉ាស៊ីន ATM ប្រភេទថ្មីចំនួន ១៣ គ្រឿង នាំចូលពី ប្រទេសអាល្លឺម៉ង់ ដើម្បីដាក់បំពាក់នៅគ្រប់សាខា ក្នុងរាជធានីភ្នំពេញ ។ ម៉ាស៊ីន ATM ថ្មីនោះ អាចផ្តល់ភាពងាយស្រួល ដល់អតិថិជន អាច ដាក់ប្រាក់ និងដកប្រាក់បាន ។ នេះបើតាម ការអះអាង របស់លោក ប្រធាននាយកប្រតិបត្តិ ។
លោក អ៊ិន ចាន់នី បន្ថែមទៀតថា សព្វថ្ងៃអេស៊ីលីដា មានម៉ាស៊ីនអេធីអឹម(ATM)១៣៤ នៅទូទាំងប្រទេស ហើយ នៅជនបទ មានគម្រោង បន្ថែម ក្នុងមួយឆ្នាំ ចំនួន ៥០ គ្រឿងទៀត ជារៀងរាល់ឆ្នាំ ដែលអាចនិយាយបានថា ម៉ាស៊ីន អេធីអឹម នឹងធ្វើការបំពាក់ ទៅដល់ស្រុក.ឃុំ.ភូមិ ទូទាំងប្រទេស ដើម្បីបំពេញសេចក្តីត្រូវការ របស់ប្រជា ពលរដ្ឋ ៕ source
Photo by DAP-NEWS
Read More..

កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ច សហប្រតិបត្តិការ ពាណិជ្ជកម្ម


ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល កម្ពុជា-វៀតណាម បានអះអាងរួមគ្នា ពីការបន្តពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែខ្លាំងថែមទៀត ជាពិសេស វិស័យពាណិជ្ជកម្ម ដូចដែលសម្រេចបានប្រមាណ ២.៨០០ដុល្លារអាមេរិក នាឆ្នាំ២០១១ កន្លងទៅ ។
អនុប្រធាននាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក ឯក ថា បានមានប្រសសន៍ប្រាប់ អ្នកសារព័តមាន បន្ទាប់ពីកិច្ចជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី សុខ អាន ជាមួយគណៈប្រតិភូវៀតណាម ដឹកនាំដោយលោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ ថា ប្រទេសទាំងពីរនឹងបន្តពង្រឹង កិច្ចសហប្រតិបត្តិការ រវាងគ្នានិងគ្នា ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ចំពោះការវិនិយោគ និងពាណិជ្ជកម្ម ដើម្បីឈានទៅរកការរីកចម្រើន រវាងប្រជាជន និងប្រទេសទាំងពីរ ។
លោក ឯក ថា បានបន្តថា លោក Bui Quang Vinh រដ្ឋមន្ត្រីក្រសួងផែនការ នៃសារធារណរដ្ឋ សង្គមនិយមវៀតណាម បានស្នើដល់ភាគីកម្ពុជា សុំឲ្យមានការសហការ ជាមួយនិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) និងក្រសួងផែនការកម្ពុជា ជាមួយនិងក្រសួងផែនការរបស់ខ្លួន ដើម្បីលំហូរពាណិជ្ជកម្មរបស់ប្រទេស។
ការស្នើសុំរបស់រដ្ឋាភិបាលវៀតណាម ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីភាគីកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថា លោកសូមស្វាគមន៍ចំពោះទស្សនៈ របស់លោករដ្ឋមន្ត្រី Bui Quang Vinh ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ មានការរីកចម្រើននោះ។ លោក សុខ អាន អះអាងថា ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ ចំពោះវិស័យកសិកម្ម និងវិស័យទេសចរណ៍ ជាពិសេសទេសចណ៍បែបវប្បធម៌ជាដើម ហើយក្នុងមួយឆ្នាំៗភ្ងៀវទេសចរបរទេស មកកម្ពុជាកើនរហូតដល់ ២០ភាគរយ ៕ប្រភព
Photo by DAP-NEWS
Read More..

ក្រុមហ៊ុន iOne សម្ពោធសាខាទី៧ iOne Ratana នៅផ្សារទំនើប រតនាផ្លាហ្សា


ភ្នំពេញៈ ត្រឹមតែ រយៈពេល៥ខែ ប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុន នាំចូលផលិតផល Apple មកកាន់ទីផ្សារកម្ពុជា បើកសម្ពោធ សាខាទី៦ របស់ខ្លួន នៅផ្សារទំនើបសុវណ្ណា រួចមក នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមហ៊ុនក៏បានសម្ពោធ សាខាថ្មី មួយទៀត នៅផ្សារទំនើប រតនាផ្លាហ្សា ដែលជាសាខាទី៧ របស់ខ្លួន ដើម្បីឱ្យអតិថិជន ងាយស្រួលរកទិញ ផលិតផលរបស់ខ្លួន ក៏ដូចជាឆ្លើយតប នឹងតម្រូវការទីផ្សារ បច្ចេកវិទ្យាទាន់សម័យ ។
ទីតាំងសាខាថ្មី ដែលមានឈ្មោះថា iOne Ratana នេះ ត្រូវបានបើកសម្ពោធ នៅជាន់ផ្ទាល់ដី នៃផ្សារទំនើប រតនាផ្លាហ្សា ជាប់នឹងផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមាន ការចូលរួមដោយ លោក សុខ ផល និងលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា នៃអគ្គនាយកដ្ឋាន វិទ្យុ និងទូរទស្សន៍ បាយ័ន រួមទាំងភ្ញៀវកិត្តិយស ជាច្រើនកុះករ ។   
តំណាងក្រុមហ៊ុន iOne បានឱ្យដឹងថា ក្រុមហ៊ុនបង្កើតសាខាថ្មី  iOne Ratana នេះឡើង គឺដើម្បី បំពេញ តម្រូវការ និងផ្ដល់នូវភាពងាយស្រួល ឱ្យបានកាន់តែខ្លាំងថែមទៀត ទៅដល់អតិថិជន ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាសាខាថ្មីនេះ ត្រូវបាន ធ្វើការរៀបចំ យ៉ាងពិសេស ព្រមទាំងមាន បុគ្គលិកស្រស់ស្អាត ប្រកបទៅដោយ ភាពរួសរាយរាក់ទាក់ និងមានបទពិសោធន៍ខ្ពស់ ដើម្បីស្វាគមន៍ អតិថិជនគ្រប់គ្នា ។
តំណាងក្រុមហ៊ុន បានបន្ថែមទៀតថា សាខាថ្មីនេះ ក៏នឹងមានដាក់បង្ហាញ ផលិតផល Apple ថ្មីៗ ព្រមជាមួយ ឧបករណ៍ Accessories គ្រប់ប្រភេទ ។ មិនតែប៉ុណ្ណោះ iOne Ratana ក៏ជាហាង Apple Premium Reseller ធំទី៣ ក្នុងប្រទេសកម្ពុជាផងដែរ។
 អ្វីដែលពិសេសនោះ ទីតាំងថ្មី iOne Ratana ដែលស្ថិតនៅ រាជធានីភ្នំពេញ ប៉ែកខាងលិចនេះ នឹងជួយកាត់បន្ថយ នូវការចំណាយពេលវេលាច្រើន សម្រាប់ការធ្វើដំណើររបស់អតិថិជន នៅក្នុងការ ស្វែងរក ផលិតផលថ្មី របស់ Apple ដែលមាន គុណភាពខ្ពស់ និងមានការធានាត្រឹមត្រូវ ក៏ដូចជា បង្ហាញឱ្យឃើញ ពីភាពរីកចំរើន កាន់តែខ្លាំង និងការយកចិត្ដទុកដាក់ កាន់តែពិសេស បន្ថែមទៀត ពីសំណាក់ក្រុមហ៊ុន iOne ចំពោះអតិថិជន ទាំងអស់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
ពិធីសម្ពោធសាខាថ្មី នេះ ក្រុមហ៊ុន iOne មានរៀបចំនូវកម្មវិធី ពិសេសៗ ជាច្រើន ជូនទៅដល់ ភ្ញៀវកិត្ដិយសទាំងអស់ ដែលបានអញ្ជើញចូលរួម នៅក្នុងពិធី ដ៏មហាឧឡារឹកនេះ និង ការផ្ដល់នូវ Promotion ពិសេសៗ ពីក្រុមហ៊ុនiOne ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ នៅថ្ងៃដដែលនោះ រហូតដល់ ពេលល្ងាច ក្រុមហ៊ុន iOne ក៏មានធ្វើការលក់បញ្ចុះតម្លៃ យ៉ាងពិសេស (Amazing Sale) ទៅលើឧបករណ៍ជាច្រើន ប្រភេទផងដែរ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន iOne ហាក់ដូចជា លូតលាស់យ៉ាងខ្លាំង នារយៈពេល២ឆ្នាំ ចុងក្រោយនេះ ក៏ព្រោះតែiOne ជាក្រុមហ៊ុនធំតែមួយគត់ ដែលនាំចូល ផលិតផល Apple ដូចជាទូរស័ព្ទ iPhone iPad ,Macbook Air , Macbook Pro និងផលិតផលជាច្រើនទៀត ដែលសុទ្ធតែជាផលិតផល ដែលកំពុង ពេញនិយម នៅបច្ចឹមប្រទេស មកលក់នៅកម្ពុជា គិតរហូតមកដល់ ពេលនេះក្រុមហ៊ុន iOne មានសាខា រហូតដល់៧កន្លែងហើយ ដែល សាខាទី១ iOne Canadia នៅវិមានកាណាឌីយ៉ា ,សាខាទី២ iOne Monivong នៅអគារ លេខ៤៦៣ មហាវិថី ព្រះមុនីវង្ស ខាងត្បូងអតីតក្រសួងទេសចរណ៍, សាខាទី៣ iOne Service Center នៅអគារ លេខ៣៩៤-៣៩៦ តាមបណ្ដោយមហាវិថី ព្រះមុនីវង្ស , សាខាទី៤ iOne Preah Sihanouk ផ្ទះលេខ១៥៨ អគារ Lucky Burger ជាន់ទី២ បណ្ដោយផ្លូវព្រះសីហនុ ,សាខាទី៥ នៅខេត្ដសៀមរាប អគារលេខ AII 1776 ផ្លូវស៊ីសុវត្ថា មណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរៀប , សាខាទី៦ iOne Sovana នៅផ្សារសុវណ្ណា ដែលសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១១ និងសាខាទី៧ គឺសាខាថ្មី iOne Ratana នៅផ្សារទំនើបរតនាផ្លាហ្សា ដែលទើបតែ សម្ពោធនេះឯង ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

រដ្ឋាភិបាលពង្រឹង ការប្រមូល ចំណូលជាតិ ដើម្បីរក្សា កំណើនសេដ្ឋកិច្ច


ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ដាក់ចេញនៅយុទ្ឋសាស្រ្តស្តីពីការគ្រប់គ្រងបំណុល សាធារណៈក្នុងឆ្នាំ២០១១-២០១៨ ក្នុងទិសដៅពង្រឹងការ ប្រមូលចំណូលគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិធានា ស្ថិរភាព នៃការគ្រប់គ្រងថវិកា និង ម៉ាក្រូ សេដ្ឋកិច្ច និងរក្សាកំណើនសេដ្ឋកិច្ចរបស់ ជាតិ។
ការដាក់ចេញនូវយុទ្ឋសាស្រ្តគ្រប់គ្រង បំណុលសាធារណៈនៅពេលនេះ ធ្វើឡើង ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅ ថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុម័តនូវសេចក្តីព្រាងព្រះរាជ ក្រឹត្យស្តីពីការបង្កើតបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងឯកសារយុទ្ឋសាស្រ្តស្តីពីការគ្រប់ គ្រងបំណុលសាធារណៈឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨។
ការប្រជុំគណៈរដ្ឋមន្រ្តីបានលើកឡើង ថា ដើម្បីរក្សាបានចីរភាពកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែងក្នុងរង្វង់ពី៦ ភាគរយ-៧ភាគរយក្នុងមួយឆ្នាំ និងសម្រេចឲ្យបានចំណូលថវិកាជាតិក្នុងរង្វង់ពី១៣,៥ភាគរយ ទៅ១៥ភាគរយ នៃ GDP និងដើម្បីឈានទៅសម្រេចគោលដៅ នៃការកាត់បន្ថយភាព ក្រីក្រឲ្យបានយ៉ាងតិចជាង១ភាគរយក្នុងមួយឆ្នាំ។
នៅក្នុងកិច្ចប្រជុំនោះ ជំរុញឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិត្រូវបន្តខិតខំអនុវត្តគោល នយោបាយ និងគោលការណ៍ណៃនាំនានារបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ស្តីពីការ ប្រមូលចំណូលគ្រប់ប្រភេទ ដើម្បីជាគុណប្រយោជន៍ នៃថវិកាជាតិសំដៅធានាស្ថិរភាពនៃការគ្រប់គ្រងថវិកា និង ម៉ាក្រូសេដ្ឋកិច្ច។
ឯកសារយុទ្ធសាស្រ្តស្តីពីការគ្របគ្រង បំណុលសាធារណៈ២០១១-២០១៨ ត្រូវបានរៀបចំដោយក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ មានគោលដៅកៀងគរទុនហិរញ្ញវត្ថុ សម្រាប់បំពេញតម្រូវការហិរញ្ញប្បទានចំទិសដៅចំណាយ អទិភាពរបស់រាជរដ្ឋាភិបាលដោយ កម្រិតបន្ទុកសេវបំណុលរយៈពេលវែង និង ហានិភ័យ បំណុលទាំងក្នុងរយៈ ពេលខ្លី មធ្យម និងវែង ឲ្យស្ថិតក្នុងកម្រិតអប្បបរមា និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីធានាស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការ ទ្រទ្រង់ចីរភាពកំណើន និងការអភិឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជា ដើម្បីឈានទៅសម្រេចគោល ដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺភាពសុខដុមរមនាសង្គម និងសុខុមាលភាពរបស់ប្រជាជាន៕
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ការលក់​រថយន្តក្នុង​ប្រទេស​ជប៉ុន​កើន​ឡើង​៤០​ភាគរយ


រថយន្តជប៉ុន​ដែល​លក់ចេញ​​កើន​ឡើង​ជាង៤០​ភាគរយក្នុង​ខែមករា ឆ្នាំនេះ​ បន្ទាប់ពី​រដ្ឋា​​ភិ​បាល​ស្តារប្រាក់ជំនួយ​សម្រាប់​រថយន្ត​ការ​ពារ​បរិស្ថានឬ​រថយន្ត​មិត្តល្អនឹងបរិស្ថាន។ ការលក់រថយន្តដែល​មានកម្លាំងលើស​ពី ៦៦០cc​ មានចំនួន២៦៣.២៦៧​គ្រឿងក្នុងខែ មករា​ គឺ​កើនឡើង៤០,៧​ភាគរយ ធៀបជាមួយ​ឆ្នាំ​មុន ​នេះបើតាម ការ​ឱ្យ​ដឹ​ង​របស់​​សមា​គម​​ចែកចាយ​រថយន្ត​ជប៉ុន។ តួលេខ​លក់​ដាច់​ខ្លាំង​នោះ រួមមានរថយន្ត​​ប្រភេទ​ធំ​ដូចជា​រថ​យន្ត​ដឹក​ទំនិញ និងរថយន្ត​​ប៊ើសជា​ដើម ។
ខែមករា គឺជាការបញ្ចប់ការ​លក់ដំបូងបន្ទាប់ ពីរដ្ឋាភិបាលក្រុង​តូក្យូណែនាំជាថ្មីនូវ​ប្រាក់ជំនួយបន្ថែមសម្រាប់​រថយន្តមិត្តល្អ​នឹង​​បរិស្ថាន ដែល​បាន​កាត់​បន្ថយការប្រាក់រាប់​ម៉ឺនយ៉េន ពីតម្លៃ​ដើម​​​របស់​ពួកគេ ដើម្បីជួយពង្រីក​សកម្មភាព​ឧស្សាហ​​កម្ម​រថយន្ត។ រដ្ឋាភិបាលបាន​​ផ្តល់ប្រាក់​ជំនួយចំនួន១ សែនយ៉េន​សម្រាប់អ្នក​ដំណើរ​រថយន្តការពារ​បរិស្ថាន និងផ្តល់ប្រាក់​ជំនួយដល់​ទៅ​៩សែន​​យ៉េន​សម្រាប់​រថ​យន្តប៊ើស និងដឹក​ទំនិញ។
ក្រុមហ៊ុនតូយ៉ូតា គឺជាក្រុមហ៊ុនធំ​បំផុតដែល​ទទួលបានផល​ចំណេញច្រើនចំពោះ​ជំនួយនោះ ដោយសារការលក់​ចេញអស់១២៤.៦៣៣​គ្រឿង កើនឡើង​៤៧,១​ភាគរយ ធៀបនឹង​​ឆ្នាំ​មុន ។ ចំ​ណែកក្រុម​ហ៊ុនហុងដា និងអ៊ី​ស៊ុយ​ហ្សុយ​ ក៏កើន​ឡើងនូវ​​ការលក់ចេញពី៥៩,២​ភាគរយ និង​៦០,៦​ភាគ​រយដែរ ។ ក្នុងអំឡុងពេល​ដែល​​​ក្រុមហ៊ុន​ផលិត​រថ​យន្ត​ទទួលរង​​ផលប៉ះពាល់ពីគ្រោះ​រញ្ជួយដី រលក​យក្ស​ស៊ូ​ណាម៉ី និងគ្រោះទឹកជំនន់ក្នុង​ប្រទេសថៃ  បាន​រំខានដល់​ការ​ផ្គត់ផ្គង់ជាខ្លាំង នាំឲ្យក្រុមហ៊ុន​តូយ៉ូតា​​​ខាតបង់ រហូតបាត់បង់​តំណែងជាក្រុម​ហ៊ុន​ផលិតរថយន្តដែល​លក់ដាច់ច្រើន​ជាងគេ​បំផុតក្នុង​ពិភពលោក ៕
Read More..

ប្រធាន​ធនាគារ​នីហរ័ណ​ អាហរ័ណ ​នៃ​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ទទួល​យក​គម្រោង​អាទិភាព​របស់​កម្ពុជា​


P02-a-fullភ្នំពេញ​ ៖ ​នៅ​ពេល​អនុញ្ញាត​ឲ្យ​លោក​ LI RUOGU ​ប្រធាន​ធនាគារ​នីហរ័ណ ​អាហរ័ណ ​នៃ​សាធារណរដ្ឋ ​ប្រជាមានិត​ចិន​ ចូល​ជួប​សំដែង​ការគួរ​នៅ​វិមាន​សន្តិភាព ​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី ​១ ​ខែ កុ​ម្ភៈ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន ​បាន​ស្នើ​ឲ្យ​លោក​ LI ​ពិនិត្យមើល​គម្រោង​ចំនួន​ ៧ ​ដែល​សុទ្ធសឹងតែ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​និង ​គម្រោង​ធារាសាស្ត្រ ​ដែល​ភាគី​កម្ពុជា​បាន​លើក​ជូន​ភាគី​ ចិន​រួម​មក​ហើយ​នោះ​។
លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹងថា សម្តេចនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា មាន​គម្រោង ១ នៅក្នុង​គម្រោង​ទាំង ៧ នោះ ជា​គម្រោង​អាទិភាព​ជាងគេ ដែល នោះ​គឺ​គម្រោង​ផ្លូវជាតិ​លេខ ៦ ពី​ថ្នល់​កែវ​ដល់​ខេត្តសៀមរាប ដែលមាន​ផលប្រយោជន៍ខាង​សេដ្ឋកិច្ច ទេសចរណ៍ និង ជា​គម្រោង​ផ្លូវ​មុខមាត់​របស់​កម្ពុជា ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក LI ពិនិត្យ​ផ្តល់​អាទិភាព​ទៅលើ​គម្រោង​នេះ។
លោក​ជំនួយការ​ថ្លែងថា ដោយ​ឆ្លើយតប​នឹង​សំណើ​នេះ  លោក LI RUOGU បាន​ថ្លែងថា លោក​នឹង​ចាត់ទុក​គម្រោង​ផ្លូវជាតិ​លេខ ៦ នេះ​ជា​គម្រោង​អាទិភាព ហើយនឹង​ពិនិត្យមើល​គម្រោង​នេះ នៅពេល​វិលត្រឡប់​ទៅវិញ និង បាន​ធានា​អះអាងថា នៅក្នុង​ឆ្នាំ ២០១២ នេះ​នៅក្នុង​គម្រោង​ទាំង ៧ ដែល​បានលើកឡើង​នោះ​នឹង​មិនមាន​បញ្ហា​ទេ​សម្រាប់​ការផ្តល់ជូន​ដល់​កម្ពុជា​នោះ។លោក LI RUOGU បាន​ជំរាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នាពេលនេះ គឺ​ដើម្បី​ចុះហត្ថលេខា​លើ​គម្រោង​ចំនួន ៣ ដែល​នោះ​គឺ​គម្រោង​ផ្លូវ​លេខ ២១៤ ផ្លូវ​លេខ ៧៦ ខាងជើង និង គម្រោង​ប្រព័ន្ធធារាសាស្ត្រ។
លោក LI RUOGU បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា មូលនិធិ​ចិន-អាស៊ាន ដែលមាន​ទឹកប្រាក់​ចំនួន ៤ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះ ដើមឡើយ​មានកំណត់​សម្រាប់​ប្រ ទេស​និមួយៗលើក​គម្រោង​ស្នើសុំ ប៉ុន្តែ​នៅពេលនេះ​គឺ​ពុំមាន​កំណត់​ទៀត​ទេ ដែល​ប្រទេស​និមួយៗ អាច​លើក​គម្រោង​ស្នើសុំ​បាន។លោក LI បាន​ជំរាបជូន​សម្តេចនាយក​រដ្ឋមន្ត្រី​ថា កម្ពុជា​អាច​លើក គម្រោង​បន្ថែម​ដើម្បី​ស្នើ​ទា​កើ​ទាញយក​ឥណទាន​សម្បទាន​នេះ។
លោក អ៊ាង សុផល្លែត ថ្លែងថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ព័​ត៌ មាន​ពាក់ព័ន្ធ​នឹង​ការដក​កំណ​ត់នៃ​ឥណទាន​សម្បទាន​ផ្តល់​ដល់​ប្រទេស​អាស៊ាន​នេះ​និង​មានប្រសាសន៍ ថា កន្លងមក​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាមួយ​ចំណែក​ធំ​គឺ​ដោយសារ​មាន​ជំនួយ​របស់​ចិន ហើយ​បច្ចុប្បន្ន នេះ ហើយ​បច្ចុប្បន្ននេះ​កម្ពុជា ជា​ប្រទេសមួយ ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទន់ខ្សោយ​ជាងគេ​បំផុត​នៅ ក្នុង​អាស៊ាន ដូច្នេះ​សម្តេច​បាន​លោក  LI  គម្រោង​ទាំង ៧ នេះ៕ source
Read More..

ឆ្នាំ ២០១២ ចិន ផ្ដល់ជំនួយ ទឹកប្រាក់ ៥០០ លានដុល្លារ ដល់កម្ពុជា លើគម្រោង ៧


ភ្នំពេញ ៖ រដ្ឋាភិបាល នៃប្រទេសចិន បានអះអាងថា ខ្លួននឹងផ្ដល់ប្រាក់ចំនួន ៥០០ លានដុល្លារអាមេរិក មក កម្ពុជា លើគម្រោងចំនួន ៧ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស គម្រោងផ្លូវជាតិលេខ ៦ A ផ្លូវកែងពីខេត្ដ សៀមរាប ទៅតាមសំណើរបស់កម្ពុជា។
ការអះអាងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០១២ ក្នុងកិច្ចជំនួបមួយ រវាងសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងប្រធាននីហរ័ណ អាហរ័ណ នៃធនាគារជាតិ ប្រទេសចិន លោក Li Ruogu នៅវិមានសន្តិភាព ។
ជំនួយការផ្ទាល់ សម្តេចតេជោ លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ ប្រាប់ដល់ អ្នកសារព័ត៌មានថា ក្នុងដំណើរទស្សនកិច្ច របស់លោក Li Ruogu មកកម្ពុជានេះ គឺដើម្បីចុះហត្ថលេខា ទៅលើគម្រោងចំនួនបី ដែលរដ្ឋាភិបាលចិន បានសន្យាជាមួយនឹង កម្ពុជានោះ គឺមានផ្លូវលេខ ២១៤ ផ្លូវលេខ ៧៦ និងប្រព័ន្ធធារាសាស្រ្ត ។
នៅក្នុងកិច្ចជំនួប ប្រហែលជាងមួយម៉ោងនោះ លោក Li Ruogu ក៏បានផ្តល់ឱកាស ឲ្យកម្ពុជាលើគម្រោង បន្ថែមទៀត ដើម្បី ស្នើសុំដល់រដ្ឋាភិបាលខ្លួន ទាក់ទាញយកឥណទានសម្បទានចិន ចំពោះ (មូលនិធិចិនអាស៊ាន) ដែលមានគម្រោង ទឹកប្រាក់ចំនួន ៤.០០០ លានដុល្លារអាមេរិក សម្រាប់ផ្តល់ជូនដល់បណ្តាប្រទេសអាស៊ាននីមួយ ៗ សម្រាប់គម្រោងស្នើសុំ របស់ពូកគេ ។ ប៉ុន្តែ នាពេលបច្ចុប្បន្ន ពុំមានការកំណត់នោះទេ ។
ជាមួយគ្នានោះផងដែរ លោក Li Ruogu ក៏បានអះអាងថា ខ្លួននឹងជួយដល់កម្ពុជា លើគម្រោងចំនួន ៧ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងឆ្នាំ ២០១២ នេះ ដែលកម្ពុជា បានលើកជូនដល់ប្រទេសចិន កាលពីកន្លងទៅនោះ ។
លោក អ៊ាង  សុផល្លែត បានមានប្រសាសន៍ ដោយស្រង់សម្តីលោក Li Ruogu ថា” ឯកឧត្កម Li Ruogu បានមានប្រសាសន៍ ថា នឹងចាត់ទុកគម្រោងផ្លូវជាតិលេខ ៦ នេះ ជាគំរូអាទិភាព ហើយលោកនឹងពិនិត្យមើល គម្រោងនេះពេលដែលត្រឡប់ទៅវិញហើយបានធានាអះអាង នៅក្នុងឆ្នាំ២០១២ នេះ លើគម្រោងទាំង ៧ ដែលបានលើកឡើងនោះ នឹងមិនមានបញ្ហាទេ សម្រាប់ ផ្តល់ជូន ដល់កម្ពុជា ”។
សូមបញ្ជាក់ថា លោក Li Ruogu និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ នឹងចុះ ហត្ថលេខា លើគម្រោងទាំងបី គឺមានផ្លូវលេខ ២១២ ផ្លូវលេខ៧៦ និងប្រព័ន្ធធារាសាស្ត្រ នៅរសៀលថ្ងៃទី0២ ខែកុម្ភៈ ឆ្នាំ២០១២ នេះ នាទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ source
Photo by DAP-NEWS
Photo by DAP-NEWS
Read More..

ម្រេច​កំពត​ឡើង​ថ្លៃ​ក្នុង​ឆ្នាំ​២០១២


ម្រេច​កំពត ឡើង​ថ្លៃ នៅ​គ្រា​ដែល​ម្រេច​នៅ​តាម​បណ្ដា​ខេត្ត​ដទៃ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ជួប​បញ្ហា​ខ្វះ​ទីផ្សារ ឬ​មិន​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​បាន។
RFA/Ouk Savborey
មិថុនា-២០១០: សមាជិក​សមាគម​ម្រេច​កំពត លោក ងួន ព្រឿង ចាក់​ម្រេច​ដែល​ប្រមូល​ផល​បាន​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បក់​ ដើម្បី​សម្អាត​ម្រេច នៅ​ភូមិ​ចំការបី ស្រុក​ដំណាក់ចង្អើរ ខែត្រ​កែប។
សមាគម​ម្រេច​កំពត​នឹង​ដំឡើង​ថ្លៃ​ម្រេច​ខ្មៅ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១២ ពី​តម្លៃ ៨​ដុល្លារ ដល់​១០​ដុល្លារ ក្នុង​មួយ​គីឡូក្រាម។
ប្រធាន​សមាគម​ម្រេច​កំពត លោក ងួន ឡាយ បាន​អះអាង​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​កុម្ភៈ ថា​ការ​ដំឡើង​ថ្លៃ​នេះ ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​កាល​ពី​ចុង​ខែ​មករា ស្ដីពី​ការ​បូក​សរុប​ការ​ប្រមូល​ផល​ម្រេច ឆ្នាំ​២០១១។ រី​ឯ​ម្រេច​ក្រហម និង​ម្រេច​ស សមាគម​នៅ​រក្សា​តម្លៃ​ដដែល គឺ​១៥​ដុល្លារ ក្នុង​១​គីឡូក្រាម ដូច​ឆ្នាំ​២០១១។
ប្រធាន​សមាគម​ម្រេច​កំពត​រូប​នេះ បាន​បន្ថែម​ថា សមាគម​អាច​ដំឡើង​ថ្លៃ​ម្រេច​បាន​តម្លៃ​ខ្ពស់ ពី​១​ឆ្នាំ ទៅ​មួយ​ឆ្នាំ​នេះ ក៏​ដោយ​សារ​តែ​កសិករ​បាន​ចង​ក្រង​គ្នា​ជា​សមាគម ដើម្បី​គ្រប់គ្រង​តម្លៃ។ ទី​២ ទំនិញ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ទី​៣ ម្រេច​កំពត​រក្សា​បាន​នូវ​គុណភាព និង​រស់​ជាតិ។ ទី​៤ អ្នក​បញ្ជា​ទិញ​មាន​កាន់​តែ​ច្រើន​ ដែល​អ្នក​ដាំ​ម្រេច​កំពត​មិន​អាច​ផ្គត់ផ្គង់​តាម​ការ​កំណត់​ទិញ​ពី​ក្រៅ​ប្រទេស ៖ "ឈ្មោះ​ម្រេច​កំពត​បាន​យើង​ដាំ​បាន​តែ​នៅ​ក្នុង​ខេត្ត​កែប មាន​២​ស្រុក ខេត្ត​កំពត បាន​៤​ស្រុក តែ​ប៉ុណ្ណឹង។ តែ​តំបន់​ក្រៅ​ពី​នោះ យើង​មិន​អាច​យក​មក​ចែក​ជា​មួយ​ម្រេច​កំពត​បាន​ទេ។ ផលិតផល​ម្រេច​កំពត គឺ​ជា​ផលិតផល​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​អ៊ីចឹង"។
អ្នក​ដាំ​ម្រេច​នៅ​ស្រុក​កំពត់​ត្រាច លោក ហឹម យ៉ន ថ្លែង​ថា ដោយ​សារ​តែ​ម្រេច​កំពត​បាន​ឡើង​ថ្លៃ​ក្នុង​ឆ្នាំ​២០១២ នេះ គាត់​បាន​ពង្រីក​ជន្លង់​ដាំ​ម្រេច​ថែម​ជាង ១​ពាន់​ជន្លង់។ បច្ចុប្បន្ន​លោក​មាន​ជន្លង់​ម្រេច ដែល​កំពុង​ប្រមូល​ផល​អាច​លក់​បាន​តែ​ចំនួន ៧០០​ជន្លង់ ហើយ​កាល​ពី​ឆ្នាំ​២០១១ កន្លង​មក លោក​ប្រមូល​ផល​ម្រេច​បាន​ជាង ៣​តោន​ទេ ក្នុង​៧០០​ជន្លង់​នោះ។ ហេតុ​នេះ​គាត់​ត្រូវ​បង្កើន​ការ​ដាំ​ម្រេច​ឲ្យ​បាន​ជិត ២០០​ជន្លង់​ទៀត ដើម្បី​លក់​ក្នុង​តម្លៃ​តាម​សមាគម​កំណត់។
លោក​អះអាង​ដែរ ថា​បាន​ជា​ម្រេច​កំពត​មាន​តម្លៃ​ខ្ពស់​ជាង​ម្រេច​ដាំ​នៅ​ខេត្ត​ដទៃ ពី​ព្រោះ​ភូមិសាស្ត្រ​ខេត្ត​កំពត​នៅ​ជាប់​សមុទ្ទ ធ្វើ​ឲ្យ​រស់​ជាតិ​ម្រេច​ឈ្ងុយ និង​ហិល​ខ្លាំង ហើយ​ម្រេច​ខេត្ត​កំពត​មាន​ក្រុម​ជំនាញ​មក​ពី​ប្រទេស​បារាំង​ចុះ​ត្រួត​ពិនិត្យ​គុណ​ភាព​ម្រេច តម្រូវ​តាម​ស្តង់ដារ​ផ្សារ​ពិភព​លោក​កំណត់ ៖ "ព្រោះ​យើង​ផលិត​ផល​ភូមិ​មួយ យើង​មិន​អាច​ប្រើ​ជាតិ​គីមី ដល់​ពេល​គេ​ពិនិត្យ​ទៅ​តាម​ស្តង់ដារ​អន្តរ​ជាតិ យើង​ប៉ះពាល់​នូវ​សុខភាព អ៊ីចឹង​ម្រេច​យើង​អាច​ថោក​ទៅ​វិញ"។
លោក ងួន ព្រឿង កសិករ​ដាំ​ម្រេច​ខេត្ត​កែប ស្រុក​ដំណាក់​ចង្អើរ​ឲ្យ​ដឹង​ថា ម្រេច​របស់​គាត់​ដែល​អាច​ប្រមូល​ផល​បាន​ក្នុង​ឆ្នាំ​២០១១ មាន​ចំនួន៤០០​ជន្លង់ ក្នុង​នោះ​គាត់​អាច​ប្រមូល​គ្រាប់​ម្រេច​លក់​បាន​ចំនួន ៨០០​គីឡូ។ នៅ​ឆ្នាំ​២០១២ សមាគម​ម្រេច​ដំឡើង​ថ្លៃ​ម្រេច​ពី ៨​ដុល្លារ ទៅ​១០​ដុល្លារ។ ហេតុ​នេះ​គាត់​កំពុង​ពង្រីក​ការ​ដាំ​ពូជ​ម្រេច​ទុក​សម្រាប់​លក់​ឲ្យ​បាន ៧០០​ជន្លង់​បន្ថែម​លើ​ជន្លង់​ដែល​មាន​ស្រាប់ ចំនួន​៤០០​ជន្លង់។ ឥឡូវ​នេះ​គាត់​កំពុង​ផ្សាំ​ទង​ម្រេច​បាន ២០០​ជន្លង់​ហើយ ៖ "ឆ្នាំ​នេះ​សមាគម​នេះ​ផលិត​បាន​ជុំវិញ ២០​តោន​ជាង។ ប៉ុណ្ណឹង​ក៏​មិន​អាច​តម្រូវ​ទីផ្សារ​បាន​ទេ ព្រោះ​ទីផ្សារ​វា​ត្រូវ​ការ​រាប់​ពាន់​តោន​នោះ"។
ស្រប​ពេល​ដែល​សមាគម​ម្រេច​កំពត​មិន​អាច​រក​ផល​ម្រេច​លក់​គ្រប់​តាម​ការ​បញ្ជា​ទិញ​ពី​បរទេស​បាន កសិករ​នៅ​ភូមិ​ដា និង​ភូមិ​បង្គៅ ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ត្អូញ​ថា ម្រេច​បាន​ចុះ​ថោក​ជាង​ឆ្នាំ​មុន ពី​៣​ម៉ឺន ១​ពាន់​រៀល មក​នៅ​ត្រឹ ២​ម៉ឺន ៦​ពាន់​រៀល ក្នុង​១​គីឡូ។
លោក សុផុន នៅ​ភូមិ​បង្គៅ ថ្លែង​ថា គាត់​ដាំ​ម្រេច​ប្រើ​ជី​ធម្មជាតិ​លាយ​ជា​មួយ​និង​ថ្នាំ​កសិកម្ម បាញ់​សម្លាប់​សត្វ​ល្អិត​រោម​ផ្កា​ម្រេច ទើប​តម្លៃ​ម្រេច​កំពង់ចាម​មិន​បាន​ថ្លៃ​ដូច​នៅ​ខេត្ត​កំពត ៖ "ប៉ុន្តែ​រាល់​ថ្ងៃ​នឹង វា​ទិញ ២​ម៉ឺន ៥​ពាន់​រៀល ក្នុង​១​គីឡូ អា​យើង​ទើប​ដល់ ១​គីឡូ ២​គីឡូ​នឹង"។
លោក ខែម ហេង នៅ​ភូមិ​ដា ខេត្ត​កំពង់ចាម ឲ្យ​ដឹង​ថា ទោះ​បី​ម្រេច​ក្នុង​ឃុំ​ដា​កំពុង​ចុះ​ថ្លៃ​ជាង ១​ដុល្លារ ក្នុង​១​គីឡូ នៅ​ដើម​ឆ្នាំ​២០១២ គាត់​នៅ​តែ​បង្កើន​ការ​ដាំ​ម្រេច​ពី ៣០០០​ជន្លង់ ហិកតារ ទៅ ៤០០០​ជន្លង់ ពី​ព្រោះ​តម្រូវ​ការ​ម្រេច​កើន​ឡើង​ក្នុង​ពិភព​លោក៕ ប្រភព
Read More..