តើប្រិយមិត្តធ្លាប់ស្រមៃទេថា នឹងមានលាភចូលដោយមិនដឹងខ្លួន? អាចថា គាត់ហេងក៏ថា បានដែរ ដែលគ្រូបង្រៀនជនជាតិឥណ្ឌាម្នាក់នេះ មានសំណាងទទួលបានប្រាក់យ៉ាងច្រើន ដោយមិនដឹងខ្លួន គឺរហូតដល់១០ ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន Weirdasiannewsបានឲ្យដឹងនាពេលថ្មីៗនេះថា លោក Parijat Saha ជាគ្រូបង្រៀនជនជាតិឥណ្ឌា រស់នៅក្នុងទីក្រុង Balurghat នៃរដ្ឋ West Bengal មានប្រាក់ក្នុងគណនីធនគារកើនឡើងមិនគួរឲ្យជឿរហូតដល់ ១០ ពាន់លានដុល្លារអាមេរិក។
លោក Saha មានប្រាក់ខែប្រមាណជា ៧០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ជាធម្មតា លោកតែងតែទៅឆែកមើលគណនីរបស់លោកក្នុងធនាគាររដ្ឋឥណ្ឌា ដើម្បីផ្ទៀងផ្ទាត់ការប្រាក់ទទួលបានសរុបប្រមាណ ២០០ ដុល្លារអាមេរិកក្នុងមួយខែ។ គាត់មិនបានបញ្ជាក់ថា ប្រាក់ដាក់បញ្ញើនៅក្នុងធនាគារនោះមានប៉ុន្មាននោះទេ។
នៅពេលដែលគាត់ឆែក ក្នុងគណនីរបស់គាត់ចុងក្រោយ គឺសឹងតែមិនគួរឲ្យជឿសោះថា ព្រោះថាប្រាក់ក្នុងគណនីរបស់លោក កើនឡើងរហូតដល់ ១០ ពាន់លានដុល្លារអាមេរិក។
គ្រូបង្រៀនវ័យ ៤២ ឆ្នាំរូបនេះ តក់ស្លុតយ៉ាងខ្លាំង ហើយក៏បានទូរស័ព្ទប្រាក់មិត្តភក្តិលោក ដែលកំពុងបម្រើការនៅធនាគារនោះ ឲ្យជូនដំណឹងដល់ធនាគារពីបញ្ហានេះ។
ចំណែក ធនាគារមិនទាន់បានផ្តល់ការពន្យល់ពីបញ្ហានេះនៅឡើយ ប៉ុន្តែប្រាក់នេះមិនអាចដកចេញពីគណនីបានឡើយ ដោយត្រូវបានធនាគារបិទជាបណ្ដោះអាសន្ន។
យោងតាម International Business Times បានឲ្យដឹងដែរថា ធនាគាររដ្ឋឥណ្ឌា គឺជាស្ថាប័នធនាគារ និងហិរញ្ញវត្ថុ ដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសឥណ្ឌា។ សមតុល្យគណនី ១០ ពាន់លានដុល្លារ របស់លោក Saha មានទឹកប្រាក់ប្រហាក់ប្រហែល នឹងថវិកាអប់រំប្រចាំឆ្នាំ ទាំងមូលរបស់ឥណ្ឌាដែលមានចំនួន ១១,៥ ពាន់លានដុល្លារអាមេរិក៕
ប្រភព និងរូបភាព៖ weirdasiannews
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.