ស្លាប់៣ នាក់ របួស ជាង ១០ នាក់ នៅខណ្ឌមានជ័យ ក្នុងថ្ងៃចូលឆ្នាំចិន

Posted on
  • Monday, January 23, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ តាមសេចក្តី រាយការណ៍ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង១០ នាក់ រងរបួស ធ្ងន់ ដោយឡែក៣ នាក់ ទៀតបាត់បង់ជីវិត ក្នុងហេតុកាណ៍គ្រោះថ្នាក់ចរាចរ ៣ ករណី ក្នុងខណ្ឌមានជ័យ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។
    សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ករណីទី១. យុវជនពីរនាក់ បានជិះម៉ូតូជ្រុលចង្កូត ដួលដោយខ្លួនឯង បណ្តាលឲ្យអ្នករួមដំណើរម្នាក់បោកក្បាលស្លាប់ ស្ថិតនៅចំណុច មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌមានជ័យ នៅរសៀលម៉ោង៣ ថ្ងៃទី២២ ខែមករា។ សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា លោក ហ៊ឹម សុផាន់ណា អាយុ២៣ ឆ្នាំ ស្នាក់នៅម្តុំអូរបែកក្អម ជាអ្នកបើកបរ រងរបួសធ្ងន់ បន្ទាប់ពីជ្រុលចង្កូតដួលដោយខ្លួនឯង ចំណែក លោក ស៊ុប ទីន អាយុ២៥ ឆ្នាំ បានស្លាប់ៗភ្លាមៗ ក្រោយពីដួលម៉ូតូ។
    សេចក្តីរាយការណ៍ទី២ បានឲ្យដឹងថា មនុស្ស៣ នាក់ រងរបួសធ្ងន់ និងម្នាក់ទៀត បាត់បង់ជីវិត ខណៈដែលកំពុងជិះក្នុងកាប៊ីនរថយន្ត ហ៊ីយ៉ាន់ដាយ ហើយជួបគ្រោះថ្នាក់ចរាចរ ជាមួយ និងរថយន្ត CRV នៅមុខប៉ុស្តិ៍នគរបាលព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌមានជ័យ នៅម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី២២ ខែមករា។
    សេចក្តីរាយការណ៍បន្តថា លោក ពុំ អូន អាយុ២០ ឆ្នាំ, លោក ពុំ ទុយ អាយុ៣០ ឆ្នាំ, លោក ប៉ួយ អាយុ ២០ ឆ្នាំ និងលោក ព៉ែ អាយុ២១ ឆ្នាំ សុទ្ធតែរងរបួសធ្ងន់ ហើយម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត។ មនុស្សទាំង៤ នាក់ នោះ បានជិះក្នុង ការប៊ីនរថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ឃ-២៣៤៧-ភព២ បន្ទាប់ក៏បានជួបគ្រោះថ្នាក់ ចរាចរជាមួយរថយន្ត CRV ពាក់ស្លាកលេខ ភ្នំពេញ 2F-4795 ដែលបើកបរដោយ លោក ប៉ៃ នី អាយុ៦៥ ឆ្នាំ ជាជាងដែក ស្នាក់នៅច្បារអំពៅ។
    ដោយឡែកសេចក្តីរាយការណ៍ទី៣ បានឲ្យដឹងថា មន្រ្តីយោធាម្នាក់ បានស្លាប់ភ្លាមៗ ខណៈដែរ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរ នៅចំណុច ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ នៅម៉ោង១៩ និង៣០ នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០១២។
    សេចក្តីរាយការណ៍បានបញ្ជាក់ថា លោក ជា សារ៉ាយ អាយុ៣១ ឆ្នាំ ជាយោធា ដែលបាត់បង់ជីវិតនេះ ជាអ្នកបើកបរ ម៉ូតូ ម៉ាកគុប សេ៥០ ចំណែកយោធា ម្នាក់ទៀតជាដៃគូរនោះ រងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរជាមួយនិងម៉ូតូ សាន់យ៉ាន់ នៅពេល ឆ្លងថ្នល់ បណ្តាលឲ្យអ្នកបើកបរ និងអ្នកជិះម៉ូតូ ទាំងពីរនាក់ រងរបួសធ្ងន់ដូរគ្នា។
    គួរបញ្ជាក់ផងដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរទាំង៣ ករណី នេះភាគច្រើន កើតចេញពីការ ធ្វេសប្រហែស និងដួលដោយខ្លួនឯង ម្យ៉ាងទៀតគ្រោះថ្នាក់ទាំងអស់នេះសុទ្ធសឹងតែកើតឡើង នៅលើផ្លូវជាតិលេខ១ ។ source
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.