ថ្ងៃ​សែន​ចូល​​ឆ្នាំ​​ចិន​-វៀត​ណាម​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បី​ករណី​​នៅ​កំពង់​ឆ្នាំង​ ៤​នាក់​របួស​ធ្ងន់


ខេត្តកំពង់ឆ្នាំង ៖ ត្រឹមតែ​​មួយ​ថ្ងៃ​គឺថ្ងៃ​សែន​ចូល​​ឆ្នាំ​ចិន​-វៀតណាម​​មាន​ករណី​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​ធ្ងន់​ធ្ងរ​​ចំនួន​៣​ករណី​​បាន​កើតឡើង​​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កំពង់ឆ្នាំង បណ្តាល​ឱ្យ​​រថយន្ត​ចំនួន​៣​គ្រឿង​ខូច​ខាត​យ៉ាង​ដំណំ​ និង​មួយ​គ្រឿង​​ទៀត​ខូច​ខាត​ស្រាល ​ហើយ​​បង្ក​ឱ្យ​​មនុស្ស​៤​នាក់​របួស​ធ្ងន់ និង​ច្រើន​នាក់​ទៀត​របួស​ស្រាល ។
យោង​តាម​​របាយ​ការណ៍​​រប​ស់​នគរបាល​​បាន​ឱ្យ​ដឹង​ថា ករណី​១ កើត​​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​ល្ងាច​ថ្ងៃទី ២២ មករា តាម​​ប​ណ្តោយ​​ផ្លូវ​ជាតិ​​លេខ​៥ ត្រូវ​ចំណុច​ផ្លូវ​​កោង ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ ឃុំ​ត្រពាំង​​ចាន់ ស្រុក​បរិបូណ៍ ។ ​ក្នុង​គ្រោះ​ថ្នាក់​​នេះ​រថយន្ត​ម៉ាក​កូរ៉ូឡា​ស៊េរី​២០០៣ ​ពណ៌ស្ករ ​បើក​​បរ​ដោយ​​​បុរស​ឈ្មោះ​​ច័ន្ទ ​បូរ៉ា អាយុ​​៣១​ឆ្នាំ មាន​លំនៅ​​ភូមិ​ទឹក​ល្អក់​២ សង្កាត់​​ទឹក​​ល្អក់ ខណ្ឌទួល​គោក ​បាន​ទៅ​បុក​​នឹង​រថយន្ត​ម៉ាក​​ឡិចស៊ីស RX-300 ​ពណ៌ខ្មៅ ​បើ​ក​បរ​ដោយ​​ឈ្មោះ​លួង ​សេង អាយុ​៣១​ឆ្នាំ ​រស់​នៅ​ភូមិ​ផ្សារ ឃុំ​អន្លុង​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍​សាត់ ។ ប្រភព​​ដដែល​បាន​បន្ត​ថា ​មុន​ពេល​កើត​ហេតុ​​រថយន្ត​ម៉ាក​កូរ៉ូឡា​បាន​ធ្វើ​ដំណើរ​​​ពី​ភ្នំពេញ ទៅ​ពោធិ៍សាត់ ​លុះ​មក​ដល់​ចំណុច​​កើត​ហេតុ​ជា​​ផ្លូវ​កោង​បត់​ឆ្វេង​ស្រាប់តែ​​រថយន្ត​​បាន​បុក​រថយន្ត​ឡិចស៊ីស​យ៉ាងពេញ​ទំហឹង​តែ​ម្តង​បណ្តាល​ឱ្យ​​​ឡិចសីុស​ក្រឡាប់​​៣-៤​ត្រឡប់ ។ ឯ​មនុស្ស​ជិះ​​ក្នុង​រថយន្ត​ឡិច​ស៊ីស​មាន​៤​នាក់​ក្នុង​នោះ​២​នាក់​របួស​ធ្ងន់ និង​២​នាក់​របួស​ស្រាល។ ចំណែក​​​អ្នក​​​ជិះ​​ក្នុង​រថយន្តកូរ៉ូ​ឡា​ គេ​មិន​ដឹង​មាន​ប៉ុន្មាន​​នាក់​ទេ​ ប៉ុន្តែ​​​មាន​ម្នាក់របួស​ស្រាល គឺ​អ្នក​បើក​បរ​​ដែល​បាន​ចូល​ព្យា​បាល​​នៅ​មណ្ឌល​សុខ​ភាព ឃុំ​ត្រពាំង​ចាន់ ។ រថយន្តទាំងពីរ​ខូចខ្ទេច​​​ផ្នែក​ខាង​មុខ​ទាំង​ស្រុង ។
ឯ​ករណី​ទី​២ ​គឺ បាន​​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ចំណុចភូមិ​ពន្លៃ ​ឃុំ​ពន្លៃ ​ស្រុក​បរិបូណ៍​ ដដែល គឺ រថយន្ត​​ទួរីស​ពណ៌ស្លែ ​បើក​បរ​ដោយ​ឈ្មោះ​ប៉ែន ហួត អាយុ​៣២​ឆ្នាំ ​រស់នៅភូមិ​ជើង​ខ្នា ឃុំ​ពន្លៃ ​ស្រុក​បរិបូណ៍ ​បាន​បុក​នឹង​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ ​​ប្រភេទ​​យីឌុប ​បើក​បរ​ដោយ​ឈ្មោះ​​ជ័រ ភា អាយុ​​២៦ឆ្នាំ ​រស់​នៅ​​​ក្រុង​ប៉ៃលិន ​។ រថយន្ត​​ទាំង​ពីរ​​បើក​បរ​ក្នុង​​ទិស​ដៅ​​​បញ្ច្រាស​​គ្នា​។ ក្រោយ​​ពេល​បុក​​រថយន្ត​ទួរីស​ខូច​​ខ្ទេច​​មួយ​កំណាត់​​​មុខ ចំណែក​​រថយន្ត​យី​ឌុប​ គឺខូច​ខាត​ស្រាល​ ។ ហេតុ​ការណ៍ ​នេះ​អ្នក​បើក​បរ​រថយន្ត​ទួរីស​​​ និង​អ្នក​ជិះ​ជា​មួយ​របួស​​ស្រាល ។
ដោយ​ឡែក​​ករណី​ទី៣ គឺម៉ូតូ​បុក​ជា​មួយ​ម៉ូតូ​​បាន​កើតឡើងកាលពីវេលា​ម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​២២ ​នៅ​ចំណុច​​អូរ​រោង ឃុំ​ជ្រៃបាក់ ស្រុ​ករលា​​ប្អៀរ បណ្តាល​ឱ្យ​​របួស​ធ្ងន់​ទាំង​ពីរ​នាក់​គឺ​ឈ្មោះ​អ៊ុច ​សាម៉ោល អាយុ​៤០ឆ្នាំ ជិះ​​ម៉ូតូ​ម៉ាក​​សង់​​កូរ៉េ​​។ ចំណែក​ស្ត្រី​ជិះ​ម៉ូតូ​​គុប​៥០ ឈ្មោះ​​អ៊ឹម ស្រ៊ន ​អាយុ​៣៧ឆ្នាំ របួស​បាក់​​ភ្លៅ​ម្ខាងធ្ងន់ធ្ងរ​ដែរ៕   ប្រភព



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.