បាងកក៖ រដ្ឋមន្ត្រីក្រសួងការងារថៃ កំពុងធ្វើរបាយការណ៍ជួយសង្គ្រោះ ចំពោះប្រជាជនថៃ ដែលបាត់បង់ការងារធ្វើ ដោយទឹកជំនាន់យ៉ាងខ្លាំង ក្នុងប្រទេសថៃ កាលពីឆ្នាំមុន ។
យោងតាមទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា នេះថា រដ្ឋមន្ត្រីក្រសួងការងារ លោក Phadermchai Sasomsub បាននិយាយនៅថ្ងៃ ថ្ងៃអាទិត្យ ទី២៩ ខែមករា នេះថា «នាយកដ្ឋានការពារកម្លាំងពលកម្ម និងសុខភាពជាតិ មានផែនការប្រមូលទិន្នន័យទៅលើ ចំនួនប្រជាពលរដ្ឋ ដែលបាត់បង់ការងារ របស់ពួកគេ និងចំនួនមុខរបរ ដែលទទួលរងផលប៉ះពាល់ ដោយសារទឹកជំនន់» ។
យោងតាមទិន្នន័យដំបូង ដែលទទួលបាន ដោយរដ្ឋមន្ត្រីក្រសួងការងារ បានឲ្យដឹងថា មានប្រជាពលរដ្ឋមួយចំនួន បានសម្រេចចិត្តធ្វើពាណិជ្ជកម្ម ដោយខ្លួនឯង ពីព្រោះថា ពួកគេមិនមានជំនឿថា ស្ថានភាពកន្លែងធ្វើការងាររបស់គេ ពីមុនអាចដំណើរការទៅមុខបាននោះទេ ។
ការធ្វើរបាយការណ៍ស្រង់ទិន្នន័យ អ្នកអត់ការងារធ្វើ ក្នុងគោលបំណងចង់ដឹងថា តើមានស្ថានភាពលំបាកអ្វីខ្លះ បានកើតឡើងនៅក្នុងទីផ្សារការងាររបស់ប្រទេសថៃ ដើម្បីយកចំនួននេះ ទៅផ្គូរផ្គងជាមួយប្រភេទការងារ ដែលទើបតែបង្កើតឡើងសម្រាប់ប្រជាជន ។.
គួររំលឹកថា គ្រោះទឹកជំនន់ដ៏ធំ ដែលមានមិនធ្លាប់មានអស់រយៈពេលជិត ៥០ឆ្នាំមកហើយ កាលពីឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ បានធ្វើឲ្យប្រជាជនជាង ៦០០.០០០នាក់ បានប្រឈមមុខ នឹងការបាត់បង់ការងារធ្វើ ថែមទាំងបាត់បង់មុខរបររាប់ពាន់ប្រភេទទៀតផង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.