តម្លៃ​មាស​កើន​ឡើង​ខណៈ​ក្តី​បារម្ភ​ពី​វិបតិ្ត​អឺរ៉ុប​ធ្វើ​ឲ្យ​មាន​តម្រូវ​ការ​ខ្ពស់

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ក្រុង ​ឡុងដ៍ៈ តមៃ្ល​មាស​បាន​កើន​ឡើង​នៅ​ទីក្រុង​ឡុងដ៍​ដោយ​សារ​ក្តី​បារម្ភ​អំពី​ វិបត្តិ​បំណុល​អឺរ៉ុប​ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​លោហៈ​ដ៏​មាន​តម្លៃ​ នេះ ជា​ទ្រព្យ​សុវត្ថិភាព​។
    រូបិយប័ណ្ណ​អឺរ៉ូ​គឺ​មាន​កម្រិត​ទាប​រយៈ ​ពេល​១៦​ខែ បើ​ធៀប​ទៅ​នឹង​ដុល្លារ​អាមេរិក បន្ទាប់​ពី​ភ្នាក់ងារ វាយ​តម្លៃ​ចំណាត់​ថ្នាក់ Standard & Poor ទម្លាក់​ចំណាត់​ថ្នាក់​ឥណទាន​បារំាង និង​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​ចំនួន​៨​ផ្សេង​ទៀត​។ ​ តម្រូវ​ការ​មាស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ​ពី​ឥណ្ឌា ជា​អ្នក​ទិញ​បំផុត​របស់​ពិភពលោក ​មាន​លក្ខណៈ​ខ្លាំង​បំផុត គិត​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​។ ​នេះ​បើ​តាម UBS​។  មាស​គីឡូ​សម្រាប់​ការ​ទិញ លក់​ភ្លាម​ៗ​បាន​កើន​ឡើង ៦,០៧​ដុល្លារ​ ឬ ​០,៤​ភាគរយ​រហូត​ដល់​១ ៦៤៥,០៧​ដុល្លារ​ក្នុង​មួយ​អោន (២៨​,៣៥​ក្រាម) នៅ​ទីក្រុង​ឡុង​ដ៍​កាល​ពី​ថ្ងៃ​ចន្ទ​។ ​តម្លៃ​មាស​បាន​កើន​ឡើង​១,៣​ភាគ​រយ កាល​ពី​សប្តាហ៍​មុន​ ដែល​នេះ​ជា​ការ​កើន​ឡើង​លើក​ទី​ពីរ​បន្ត​បន្ទាប់​គ្នា​។ ​មាស​សម្រាប់​ការ​ទិញ​នៅ​ខែ​កុម្ភៈ​កើន​ឡើង ០,៩​ភាគ​រយ​នៅ​តម្លៃ​ ១ ៦៤៥,២០ នៅ​ទីក្រុង​ញូវយ៉ក។
    លោក Edel Tully អ្នក​វិភាគ​នៅ​ក្រុម​ហ៊ុន UBS ​នៅ​ទីក្រុង​ឡុងដ៍​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​ថា​៖ «​មាស​មាន​ប្រតិកម្ម​ទៅ​នឹង​ដំណើរ​វត្តរបស់​អឺរ៉ូ​នេះ​នៅ​ក្នុង​ផ្លូវ ត្រឹមត្រូវ»៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.