ខេត្តព្រះសីហនុ៖
កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១២ នាវាទេសចរណ៍២គ្រឿង នាំភ្ញៀវទេសចរណ៍ ចម្រុះជាតិសាសន៍ជិត២.០០០នាក់បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុដើម្បីធ្វើទស្សនកិច្ចរយៈពេល១ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ស៊ី ណូ មន្ដ្រីនាយកដ្ឋានចលនានាវា និងកណ្ណធារ បានប្រាប់ ភ្នាក់ងារ នគរវត្ដឱ្យដឹងថា នាវា Zaandam មានបណ្ដោយ២៣៧,៩៥ម៉ែត្រ ទទឹង ៣២,២៤ ម៉ែត្រ។ នាវានេះ មានភ្ញៀវសរុបចំនួន ១.៤៦១នាក់មាន៣៨សញ្ជាតិក្នុងនោះ សញ្ជាតិដែលច្រើនជាងគេមានអូស្ដ្រាលី៤៥២នាក់ អាមេរិក៣៦៩នាក់ អង់គ្លេស ២១៥នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងៗទៀត។ នាវានេះបានធ្វើដំណើរ មកពីប្រទេសថៃចូលមកកម្ពុជានិងមានគំរោងចាកចេញនៅវេលាម៉ោង៥រសៀល ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ។
នាវាទី២ មានឈ្មោះ SEA
BOURNPRIDE សញ្ជាតិ BAHAMAS មានបណ្ដោយ ១៣៣,៤ម៉ែត្រ ទទឹង១៩ម៉ែត្រមានភ្ញៀវសរុប១៥៨នាក់ នាវិក១៧១នាក់ ។ នាវា នេះមានភ្ញៀវ១៣សញ្ជាតិក្នុងនោះមានសញ្ជាតិអាមេរិក អូស្ដ្រាលី អង់គ្លេស និង សញ្ជាតិផ្សេងៗទៀត ។
នាវានេះបាននាំភ្ញៀវចាកចេញពីវៀតណាមចូលមកទស្សនកិច្ចនៅកម្ពុជា និង គ្រោងចេញពីកម្ពុជាវិញ ឆ្ពោះទៅកាន់ប្រទេសថៃនៅថ្ងៃដដែល ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.