ភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ នៅអគ្គបញ្ជាការនៃខ.ភ.ម. ត្រូវបានរៀបចំពិធីបំពាក់ឋានន្ដរស័ក្ដិ និងផ្លាស់ប្ដូរមុខតំណែងជូននាយទាហាន ជាន់ខ្ពស់៥រូប ក្រោមអធិបតីភាពលោក នាយឧត្ដមសេនីយ៍ប៉ុល សារឿន អគ្គមេ បញ្ជាការនៃខ.ភ.ម. ព្រមទាំងមានការ ចូលរួមពីនាយទាហានជាន់ខ្ពស់ជាច្រើន រូបទៀត។
ក្នុងព្រះរាជក្រឹត្យ និងអនុក្រឹត្យតែង តាំងផ្លាស់ប្ដូរនិងបំពាក់ឋានន្ដរស័ក្ដិនា ពេលនោះ លោកឧត្ដមសេនីយ៍ឯក សុខ ភាព ជាអនុរដ្ឋលេខាធិការក្រសួងការ ពារជាតិ, លោកនាយឧត្ដមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង និងជានាយក នាយកដ្ឋានស្រាវជ្រាវចារកិច្ចយោធា, លោកឧត្ដមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះនិងជានាយក ទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ, លោកឧត្ដមសេនីយ៍ទោ ង៉ែត ចាន់ថុន ជានាយរងសេនាធិការចម្រុះបំពាក់ ឋានន្ដរស័ក្ដិថ្នាក់វសេនីយ៍ឯកជូនលោក វរសេនីយ៍ទោ ហ៊ុន ម៉ានិត ជានាយករង នាយកដ្ឋានស្រាវជ្រាវចារកិច្ចអគ្គបញ្ជា ការនៃខ.ភ.ម.។
ក្នុងមតិសំណេះសំណាលជាមួយនាយ ទាហានជាន់ខ្ពស់ នាឱកាសនោះ លោក នាយឧត្ដមសេនីយ៍ប៉ុល សារឿន ក្នុងនាម លោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជា ការនៃខ.ភ.ម. បានសម្ដែងនូវអំណរគុណ និងសេចក្ដីកោតសរសើរនូវស្នាដៃដែល អស់លោកសម្រេចបាន នាពេលកន្លង មកនេះ ក្នុងការអនុវត្ដនូវតួនាទីនិងភារ កិច្ចជំនាញលើការងារគ្រប់គ្រងដឹកនាំ បញ្ជារបស់ស្ថាប័នទាំងពីរ គឺទីចាត់ការ ការងារព្រំដែន និងនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចយោធា ដែលបានសហការអនុវត្ដ សម្រេចភារកិច្ចជាច្រើន ដែលថ្នាក់លើ ប្រគល់ឱ្យ។ ពិសេសចំពោះបញ្ហាដែល ប្រឈមនៅតាមខ្សែបន្ទាត់ព្រំដែន ធ្វើឱ្យ មាតុភូមិយើងរក្សាបាននូវសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋជានិរន្ដរ៍។
លោកនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជា ការនៃខ.ភ.ម.បន្ដទៀតថា ដើម្បីឆ្លើយ តបនឹងសកម្មភាពដ៏មានសារៈសំខាន់ នេះ រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការនៃខ.ភ.ម.បានយកចិត្ដទុក ដាក់រៀបចំតែងតាំងមុខតំណែងជូននាយ ទាហានជាន់ខ្ពស់ ដែលមានស្នាដៃនិង អនុវត្ដតាមផែនការកែទម្រង់របស់ខ.ភ. ម. សំដៅរៀបចំនិងកសាងកងឯកភាព ឱ្យមានការវិវឌ្ឍន៍ឆ្ពោះទៅមុខ បម្រើឱ្យ កិច្ចការពារជាតិ និងស្របតាមការរីក ចម្រើនរបស់សហគមន៍ក្នុងតំបន់។ ក្នុង ន័យនេះ ក្រោយពីបានទទួលការតែងតាំង មុខតំណែងថ្មី ខ្ញុំមានសុទិដ្ឋិនិយមជានិច្ច ដល់អស់លោក និងរួមសាមគ្គីផ្ទៃក្នុង បន្ដខិតខំទទួលខុសត្រូវខ្ពស់ ក្នុងតួនាទីនិង ភារកិច្ចដែលអគ្គបញ្ជាការក្រសួងការ ពារជាតិ និងរាជរដ្ឋាភិបាលប្រគល់ឱ្យ ៕
source

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.