ខេត្ដកំពង់ស្ពឺ ៖ គ្រួសារជនជាតិបារាំង ដែលមានសមាជិក៥រូបបានបាត់ខ្លួនអស់ រយៈពេលជាង៣ខែ មិនឃើញចេញចូល ផ្ទះដូចសព្វដងបានធ្វើឱ្យប្រជាពលរដ្ឋ រស់នៅជិតខាងងឿងឆ្ងល់ រហូតមកដល់ ពេលនេះគេបានប្រទះឃើញរថយន្ដ១គ្រឿង នៅក្នុងទឹកស្រះក្រោយផ្ទះរបស់ក្រុមបុរស ជនជាតិបារាំងមានប្រពន្ធខ្មែរ កាលពី ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ម្សិល មិញនេះ ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងនៅមុន ពេលមិនទាន់ស្រង់រថយន្ដចេញពីស្រះថា រថយន្ដដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិ ប្រទះឃើញនេះ គឺក្រោយពីទឹកស្រះស្រក លេចចេញដំបូលរថយន្ដ ហើយក៏រាយ ការណ៍ឱ្យសមត្ថកិច្ច ។
មន្ដ្រីខាងលើបានបញ្ជាក់ថា ក្រោយ ពីសេចក្ដីរាយការណ៍ការប្រទះឃើញ រថយន្ដ សមត្ថកិច្ចបានដាក់ម៉ាស៊ីនបូម ទឹកចេញពីស្រះដើម្បីស្ទូចរថយន្ដយក ឡើងមកគោកធ្វើការត្រួតពិនិត្យ ។
ករណីខាងលើនេះ សមត្ថកិច្ចចម្រុះ ខេត្ដកំពង់ស្ពឺ ដែលចុះទៅស្រង់រថយន្ដ ឡើងពីស្រះ មិនបានសន្និដ្ឋានឱ្យដឹងពី ការស្លាប់ក្រុមគ្រួសារជនជាតិបារាំងទាំង ៥រូបនេះ បណ្ដាលមកពីមូលហេតុអ្វីនៅ ឡើយទេ ខណៈដែលគេសង្កេតឃើញ មានតំណាងស្ថានទូតបារាំងក៏ចូលរួម ត្រួតពិនិត្យករណីនេះដែរ ។
អ្នកភូមិបាននិយាយថា សាកសព ដែលយកចេញពីរថយន្ដ៩៩ភាគរយ ជា សាកសពគ្រួសារបុរសជនជាតិបារាំង ព្រោះរថយន្ដដែលសមត្ថកិច្ចស្រង់មក នេះ គឺជារថយន្ដដែលពួកគេបានជិះកាល ពីនៅរស់ ។ នៅកន្លែងកើតហេតុ អ្នក ចោមរោមមើលបានអះអាងថា ករណី នេះជាអំពើប្លន់សម្លាប់យកទ្រព្យសម្បត្ដិ របស់ជនរងគ្រោះ ដែលមុនពេលប្លន់ ជនល្មើសអាចចាប់ជនរងគ្រោះទាំង គ្រួសារចង រួចញាត់ចូលក្នុងរថយន្ដរុញ ទម្លាក់ទៅក្នុងស្រះទឹក ។
នៅកន្លែងស្រង់រថយន្ដ សមត្ថកិច្ច បានស្រង់យកលលាដ៍ក្បាលមនុស្សម្ដង មួយៗមកលាងទឹក និងបានប្រទះឃើញ ចំណងនៅក្នុងរថយន្ដផងដែរ ។ អ្នកខ្លះ ទៀតបាននិយាយថា អាចមិនមែនជា ករណីប្លន់ក៏ថាបាន ប្រសិនបើសមត្ថកិច្ច រកឃើញនៅក្នុងរថយន្ដមានសោដែល អាចជាការធ្វើឃាតដោយខ្លួនឯង ដោយ បុរសជនជាតិបារាំងចាប់ចងកូនទាំង៤ ដាក់ចូលទៅក្នុងរថយន្ដ រួចបើកទម្លាក់ ទឹកស្រះ ។ ទោះជាមានការសន្និដ្ឋានខុសៗ គ្នាក៏ដោយ នៅល្ងាចថ្ងៃទី១៤ ខែមករា សមត្ថកិច្ចចម្រុះខេត្ដកំពង់ស្ពឺ ក៏នៅតែ ពុំទាន់សន្និដ្ឋានបានជាក់លាក់ថា ការ ស្លាប់របស់ពួកគេ បណ្ដាលមកពីករណី ប្លន់សម្លាប់ ឬក៏ជាករណីអត្ដឃាតកម្ម ជាក្រុម ។
សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុង រថយន្ដក៏ឃើញកោដ្ឋដាក់ធាតុបុរសជន ជាតិបារាំងនោះដែរ ។ ចំណុចនេះកាន់ តែធ្វើឱ្យសង្ស័យថា មរណភាពគ្រួសារ នេះដោយសារការធ្វើអត្ដឃាត ។ រីឯ មូលហេតុដែលនាំឱ្យមានការធ្វើអត្ដ ឃាតនេះយ៉ាងណានោះ មិនទាន់ដឹងទេ ។
សាកសពត្រូវបានសមត្ថកិច្ចរកឃើញ លលាដ៍ក្បាលទាំង៥ ហើយក្នុងចំណោម លលាដ៍ក្បាលទាំង៥ សមត្ថកិច្ចបានរក ឃើញលលាដ៍ក្បាល១នៅក្នុងវ៉ាលិស និងមានចំណងដែលគេសង្ស័យថា សាក សពជាកូនពៅក្នុងគ្រួសារ ។
គួរបញ្ជាក់ថា គ្រួសារជនជាតិបារាំង ដែលមានភរិយាជាជនជាតិខ្មែរនេះ រស់ នៅភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារ មន ខេត្ដកំពង់ស្ពឺ បានបាត់ខ្លួនពីផ្ទះទាំង៥ នាក់ដោយពុំដឹងមូលហេតុ ចាប់តាំងពី ថ្ងៃកាន់បិណ្ឌទី២ ក្នុងអំឡុងខែកញ្ញា ដោយ ផ្ទះ២កន្លែងរបស់ពួកគេរស់នៅបានបិទ ទ្វារចោលរហូតមានក្រុមចោរចូលលួច ទ្រព្យសម្បត្ដិទៀតផង ។
គេនៅចាំបានថា កាលពីថ្ងៃទី២ ខែ មករា ឆ្នាំ២០១២ វេលាម៉ោង៩ លោក សេង ចំរើនរិទ្ធ មន្ដ្រីសាលាដំបូងខេត្ដ កំពង់ស្ពឺ អមជាមួយនឹងលោកវរសេនីយ៍ ឯក សំ សាមួន ស្នងការរងខេត្ដកំពង់ស្ពឺ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតបានចុះទៅ ឆែកឆេរផ្ទះរបស់ជនជាតិបារាំងខាងលើ ប្រយោជន៍ដើម្បីស្វែងរកមូលហេតុថា តើម្ចាស់ផ្ទះបាត់ខ្លួនទៅណា ។
ក្រោយ ពេលឆែកឆេរក្នុងគេហដ្ឋានទាំង២ សមត្ថកិច្ចមិនបានរកឃើញជនទាំង៥ នាក់នេះទេ ដោយឃើញតែសម្ភារប្រើ ប្រាស់មួយចំនួននៅសេសសល់ និងមាន ស្នាមដានជើងមនុស្សជាប់នឹងឥដ្ឋ ហើយ ត្រូវបាននគរបាលសន្និដ្ឋានថា ជាដាន ជើងក្រុមចោរចូលតាមបង្អួចដើម្បីលួច យកទ្រព្យសម្បត្ដិក្នុងផ្ទះ ។ កាលណោះ សមត្ថកិច្ចបានរកឃើញនៅក្នុងផ្ទះមាន រូបថតចំនួន២ដាក់នៅក្នុងស៊ុម ហើយ បានចម្លងចែកចាយឱ្យក្រុមអ្នកយកព័ត៌ មានដើម្បីជួយចុះផ្សាយពីដំណឹងបាត់ខ្លួន ពួកគេទាំង៥ផងដែរ ។
ជាមួយនឹងការ បាត់ខ្លួនដោយពុំដឹងមូលហេតុនេះ សាក្សី ២រូប គឺលោកប៊ិន គឹមហេង អាយុ៤៧ឆ្នាំ ជាអ្នកភូមិជាមួយ និងលោកអ៊ុំ ហឿន ជា មេភូមិទួលធ្នង់ បានប្រាប់ថា ក្រុមគ្រួសារ បារាំងដែលបានបាត់ខ្លួនមានឈ្មោះ ១- កុមារាឈួន យ័ន្ដ អាយុ៩ឆ្នាំ, ២-កុមារី ឈួន រស្មី អាយុ៨ឆ្នាំ, ៣-ឈួន វ៉ាន់ អាយុ៦ឆ្នាំ កុមារទាំង៣ជាជនជាតិខ្មែរ ដែលម្ដាយពពោះជាមួយប្ដីមុន ។ ៤-លោកឡូ រ៉ង់ ជនជាតិបារាំង(ប្ដីក្រោយ) និង៥-កុមារាមីកាអែល កូនកាត់បារាំង- ខ្មែរជាមួយនឹងម្ដាយកុមារទាំង៣ខាងលើ ។
គួរបញ្ជាក់ថា ម្ដាយកុមារទាំង៤ខាង លើបានស្លាប់យូរណាស់មកហើយ ពោល គឺបុរសជនជាតិបារាំងឈ្មោះឡូរ៉ង់ ជាអ្នក មើលក្មេងៗទាំងនោះមុនពេលបាត់ខ្លួន ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.