វិធីសាស្រ្ត ៨ យ៉ាង ជួយបង្កើន ថាមពល ដល់សរីរាង្គ

Posted on
  • Saturday, January 14, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ មានពេលខ្លះ អ្នកដូចជាមានអារម្មណ៍ អស់កម្លាំង ទោះបីជាអ្នកបានគេងលក់ ៨ ម៉ោង និង បរិភោគបានគ្រប់គ្រាន់ យ៉ាងណាក៏ដោយ ។ តាមទស្សនៈរបស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ ពីមូលហេតុ ដើម្បីលើកឡើង នូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន ។
    ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះ យោបល់ជាមួយគ្រូពេទ្យ  អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នក មិនមាន បញ្ហាអ្វីគួរឲ្យព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញា នឿយហត់គួរឲ្យព្រួយបារម្ភដែរ ។ ដើម្បីជំនះ ឲ្យបាន នូវការនឿយហត់ ខ្ជិលច្រអូស អាស្រ័យដោយថាមពល ប្រើប្រាស់មិនសមស្រប អ្នកអាចអនុវត្ត នូវសកម្មភាពទាំង ៨ យ៉ាងដូចខាងក្រោមនេះ :
    ១ -ដកដង្ហើមឲ្យវែងៗ :សកម្មភាពនេះ  មានឥទ្ធិពលរារាំង ដល់ចង្វាក់បេះដូង មិនឲ្យដើរញាប់ បន្ធូរបន្ថយ ភាពតានតឹងក្នុងអារម្មណ៍ ។ អ្នកគប្បីដក ដង្ហើមវែងៗ ឲ្យបានពី ១០ ទៅ ១៥ ដង ក្នុងមួយថ្ងៃ ពិសេសពេលដែលអ្នក មានអារម្មណ៍តានតឹង ។ តាមរយៈសកម្មភាពនេះ អ្នក អាចស្រូបខ្យល់ ចូលពេញដើមទ្រូង បន្ទាប់មកបញ្ចេញខ្យល់វិញ សន្សឹមៗ ។
    ២- ស្រគត់ស្រគំ :មនុស្សជាច្រើន ប្រើប្រាស់នូវភាព ស្រគត់ស្រគំ ដើម្បីជាការសម្រាកលម្ហែកាយ បំបាត់ភាពនឿហត់ ។  អ្នកអាចរកកន្លែងណា មួយស្ងាត់ បិទភ្នែកឲ្យជិត និងប្រមូលផ្តុំអារម្មណ៍ឲ្យមូល ហើយបើអ្នក មានការស្មុគស្មាញឡើងវិញ អ្នកអាចធ្វើរបៀបនេះ សាជាថ្មីឡើងវិញ។
    ៣- ការសន្តូកយ៉ាងយឺត :ភាពសន្តូកត្រង់ ក៏នាំមកនូវប្រសិទ្ធភាព ដូចការដកដង្ហើមវែងៗដែរ ។ វាជួយឲ្យសាច់ដុំ មិនសូវមានភាព ជាប់ឈាមរត់ស្រួល ថែមទាំងដឹកនាំអុកស៊ីសែន ចូលទៅក្នុងខួរក្បាល ។ ប៉ុន្តែ អ្នកគួរតែធ្វើសកម្មភាព ស្រាលៗ ដូចជាការកន្ធែកជើង រួចសន្តូកទៅមុខ ហើយដាក់ដៃទាំងពីរចូលចន្លោះភ្លៅ រួចងើបចុះឡើងៗ ឲ្យបានច្រើនដង ។
    ៤- ត្រូវគោរពតាម នាឡិកា សរីសាស្រ្ត នៃសរីរាង្គ :មនុស្សមួយចំនួន មានអារម្មណ៍ ដូចជា មានកម្លាំងនៅពេលព្រឹក  ផ្ទុយទៅវិញ មនុស្សមួយចំនួនទៀត មានកម្លាំងនៅពេលយប់។ យោងទៅតាម ការបកស្រាយរបស់លោក Kuntzleman ដែលជាអ្នកស្រាវជ្រាវ បានឲ្យដឹងថា បើរាល់ពេលភ្ញាក់ពីដំណេក អ្នក ត្រូវតែបង្កើនថាមពល ឲ្យសរីរាង្គ តាមរយៈការប្រើតែ ឬកាហ្វេ ដើម្បីស្តារសុខភាពនោះ អ្នកស្ថិតក្នុងជំពូក មនុស្សមិនមាន អំណោយផល នៅពេលព្រឹក ។
    ៥-បរិភោគតិច តែបរិភោគជាប់ជាប្រចាំ :ខួរក្បាល បានបង្វែរទិស មករកប្រដាប់រំលាយអាហារ បង្កនូវភាពខ្ជិលច្រអូស ។ អ្នកជំនាញការមួយចំនួនជឿជាក់ថា បើមានការ រៀបចំ ពេលហូបចុកជា ៥ ទៅ ៦ ពេលតូចៗនោះ បរិមាណស្ករក្នុងឈាម និងមានស្ថិរភាពពេញមួយថ្ងៃ ។ អំពីរចនាសម្ព័ន្ធអាហារ គួរចៀសវាងអាហារ ដែលមានជាតិខ្លាញ់ច្រើន ព្រោះធ្វើឲ្យការរំលាយអាហារយឺត និងធ្វើឲ្យមានស្ថានភាពកង្វះខាត ឈាមរយៈ ពេលយូរនៅក្នុងខួរក្បាល ។
    ៦- បង្កើនការរងនូវពន្លឺព្រះអាទិត្យ :ពន្លឺព្រះអាទិត្យ  អាចភ្ញោចសរីរាង្គ ឲ្យបញ្ចេញសារជាតិ Melatonine ដែលជាប្រភេទ អ័រម៉ូដម្យ៉ាងជួយសម្របសម្រួលដល់នាឡិកាសរីរាង្គក្នុងសរីរាង្គ ។ ពេលពន្លឺទទួលមិនគ្រប់គ្រាន់ មានអ្នកខ្លះ មានអារម្មណ៍ថយចុះ ដែលជាប្រភេទ ស្រគត់ស្រគំម្យ៉ាង អាចនាំសរីរាង្គ ឈានទៅដល់ ភាពនឿយហត់ ។
    ៧- ឈរឲ្យត្រង់ខ្លូន :ស្របតាមលោក Joseph Sweere ដែលជាអ្នកជំនាញ ខាងព្យាបាលរោគ តាមវិធីម៉ាស្សានៅ Bloomington រដ្ឋ Minnsota សហរដ្ឋអាមេរិក បានឲ្យដឹងថា បើអ្នកចូលចិត្ត ដើរចំកោងខ្នង ទីប្រជុំទម្ងន់របស់អ្នក មិនស្ថិតនៅចំណុចកណ្តាលទៀតទេ។ ប្រការនេះ ធ្វើឲ្យគេត្រូវចំណាយថាមពល យ៉ាងច្រើន ដើម្បីរក្សាតុល្យភាព ។ លោកអ្នកបានឲ្យដឹងទៀតថា របស់ធ្ងន់បំផុត ដែល អ្នកត្រូវតែទ្រទ្រង់វា គឺសរីរាង្គរបស់អ្នក ។ ហេតុនេះហើយ បើជានិច្ចកាល ត្រូវឈរឲ្យត្រង់នោះ ទីប្រជុំទម្ងន់ វាស្ថិតនៅចំណុចកណ្តាល ហើយក៏មិនមានអារម្មណ៍ នឿយហត់ប៉ុន្មានដែរ ។ នារីទាំងឡាយ គួរតែបោះបង់ចោល ទម្លាប់ស្ពាយលើស្មា នូវរបស់ ធ្ងន់ៗ ឬពាក់ស្បែកជើងកែងខ្ពស់ ព្រោះទម្លាប់នេះ ធ្វើឲ្យទីប្រជុំទម្ងន់ របស់អ្នក មិនស្ថិតនៅចំចំណុចកណ្តាល ជាហេតុធ្វើឲ្យអ្នក ច្រើនតែអស់កម្លាំង ។
    ៨- ពិនិត្យអំពីទម្លាប់ក្នុងការដេក :សំណួរជាច្រើន តែងតែចោទឡើងថា តើដេកប៉ុន្មានម៉ោង ទើបវាគ្រប់គ្រាន់ ? ចម្លើយ គឺអាស្រ័យលើមនុស្សម្នាក់ៗ ។ បើតាម អ្នកស្រាវជ្រាវម្នាក់ លោក Mark Mahowald នាយកមជ្ឈមណ្ឌល ស្រាវជ្រាវអំពីការចុះខ្សោយ នៃដំណេកនៅ Minnestosa សហ រដ្ឋអាមេរិក បានឲ្យដឹងថា បើទៅដេកដោយចិត្តមិនចង់ ឬទៅដោយយឺតជាងធម្មតានោះ អ្នកនឹងមិនទទួលបាន នួវដំណេកដ៏ ស្កប់ស្កល់មួយឡើយ ។ ក្នុងករណីនេះ គេត្រូវតែខិតខំដេក ដោយបង្កើនម៉ោង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយមក ទើបពួក គេទៅត្រួតពិនិត្យ ស្ថានភាពសុខភាពរបស់ខ្លួន ។ បើលទ្ធផលបង្ហាញឲ្យឃើញថា ការដេកក្នុងរយៈពេល ៨ ម៉ោង និង ៤៥នាទី វានឹងជួយឲ្យអ្នក មានអារម្មណ៍ភ្លឺថ្លាជាង ។ អ្នកក៏អាចប្តូរទម្លាប់ ពីការផឹកកាហ្វេ មកជាការផឹកទឹកមីណេរ៉ាល់ ឬក៏ប្តូរការស្ពាយរបស់លើស្មាធ្ងន់ៗ មកជារបស់ស្រាលៗជាងមុន ។ មិនតែប៉ុណ្ណោះ អ្នកគួរតែអាំងថ្ងៃ ឲ្យបានច្រើន ដែលវានឹងនាំមកនូវភាពភ្លឺ ស្វាងដល់អ្នកជាក់ជាមិនខាន ។ បើដូច្នោះបានន័យថា អ្នកអាចធ្វើជាម្ចាស់លើ នាឡិកាសរីសាស្រ្ត របស់សរីរាង្គខ្លួនអ្នកបាន ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.