សញ្ញាភ្លើងស្តុបនៅត្រង់ស្តុបទួលគោកពីមុនគឺភ្លើងខៀវ អាចធ្វើចរាចរបានតែទៅមុខនិងបត់ស្ដាំតែប៉ុណ្ណោះ។ ចំពោះការបត់ឆ្វេងលុះត្រាតែភ្លើងខៀវទៅត្រង់ និង ភ្លើងខៀវបត់ស្ដាំត្រូវបានបញ្ឈប់សិន។តែសម្រាប់ពេលនេះសញ្ញាភ្លើងស្តុបនៅស្តុបមួយនេះត្រូវបានផ្លាស់ប្ដូរហើយពោលគឺសញ្ញាភ្លើងពណ៌ខៀវ អ្នកដំណើរអាចធ្វើចរាចររបត់ឆ្វេងក៏បានបត់ស្ដាំក៏បាន ហើយធ្វើដំណើរទៅត្រង់ក៏បាន។ ការផ្លាស់ប្ដូរសញ្ញាភ្លើងស្ដុបនេះត្រូវបានគេមើលឃើញថា ចរាចរនៅត្រង់ស្តុបមួយនេះមានភាពធូរស្រាលជាងមុន បានមួយកម្រិតធំ។
លោក សាំង ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា ស្តុបទួលគោកនេះ ត្រូវបានផ្លាស់ប្ដូរភ្លើងសញ្ញាកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១២ តាមគំនិតរបស់លោកកែបជុតិមា អភិបាលរាជធានីភ្នំពេញ ហើយការផ្លាស់ប្ដូរសញ្ញាភ្លើងស្តុបនេះគ្រាន់តែសម្រួលសាកល្បងប៉ុណ្ណោះ បើទទួលបានជោគជ័យយើងនឹងបន្តការកែសម្រួលសញ្ញាភ្លើងស្តុបនេះនៅស្តុបផ្សេងៗទៀតឲ្យបានដូចស្តុបទួលគោកនេះដែរ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.