បើយើងពុំបានដឹងចាស់ពីអត្ថប្រយោជន៍របស់ខ្ជាយទេ យើង ប្រហែលជាគិតថា ខ្ជាយមានប្រយោជន៍ ត្រឹមតែស្លប្រហើរស្លនំបញ្ចុក ឬអន្លក់ជ្រលក់ប្រហុកប៉ុណ្ណោះ ។ តែការបិតខ្ជាយមានប្រយោជន៍ផ្នែក
| |
សុខភាពខ្លាំងណាស់ រហូតត្រូវបានគេប្រដូចទៅនឹងមើមយិនស៊ិនទៀតផង ។ជាពិសេស ខ្ជាយ គឺជាឧសថមួយជួយដល់ជំងឺក្រលៀន និងជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺជាច្រើនទៀត ។ យើងដឹងហើយថា នៅពេលមានជំងឺក្រលៀនឬតម្រង នោមនឹងបណ្តាលឲ្យកើតមានអាការផ្សេងៗទៀតដូចជា ឈឺក្បាល ប្រកាំង ឈឺឆ្អឹង ស្ងួត បំពង់កក្តៅក្នុង និងអ្វីដែលគួរឲ្យខ្លាចនោះ គឺធ្វើឲ្យមនុស្សយើងឆាប់ចាស់។ ពេលនេះខេមរា សូមនាំមកនូវមេនុយភេសជ្ជៈទឹកខ្ជាយសម្រាប់ប៉ូវក្រលៀន និងទប់ស្កាត់ជំងឺមួយចំនួនទៀត។
គ្រឿងផ្សំ ខ្ជាយលាងទឹកឲ្យស្អាត កិនឲ្យល្អិត ដាក់លាយទឹកស្អាតពីរកែវត្រងយកកែទឹកទៅដាក់ លាយជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មារ ។ គុណសម្បត្តិ - ជួយប៉ូវឆ្អឹង ព្រោះសម្បូរកាល់ស្យូម ។ - ប៉ូវខួរក្បាល ព្រោះធ្វើឲ្យឈាមហូរទៅផ្គត់ផ្គង់ខួរក្បាលច្រើន ។ សម្រួលតុល្យភាពអ័រម៉ូន - សម្រួលតុល្យភាពសម្ពាធឈាម ។ - ព្យាបាលជំងឺក្រលៀន ជួយឲ្យក្រលៀនធ្វើការល្អ ។ - ការពារជំងឺរលាកបំពង់ក ឬកើតពិសនៅក្រពេញទីរ៉ូរីត ប៉ូវស្បូន - ការពារសក់ស្កូវ សក់ជ្រុះ - ការពារកុំឲ្យក្រពេញប្រូស្តាតរីកធំ ។ - កែបញ្ហក្លនលូន ។ ទស្សនាវដ្ដី ខេមរា ឆ្នាំទី០២ លេខ២០ ប្រចាំខែមករា ឆ្នាំ ២០០៩ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.