វ័យ​១០២​ឆ្នាំ នៅតែ​ទស្សន៍ទាយ​ឆុត​ដដែល​

Posted on
  • Wednesday, January 18, 2012
  • by
  • angco.co
  • in
  • Labels:
  • បន្ទាយមានជ័យ: ​មាន​វ័យ​ ១០២​ឆ្នាំ ​ទៅ​ហើយ លោកតា​នៅតែ​ល្បី​ខ្លាំងពូកែ​ហើយ​អតិថិជន​មក​ពី​គ្រប់ទិសទី នៅ​តែ​មក​ពឹង​ពរ​រក​លោករ​តា ឲ្យជួយ​ទស្សន៍ទាយ និង​ប្រសិទ្ធី​កន្សែង​យន្ត​ជា​ហូរហែរ ដូច​កាលពី​ក្មេង ។​
    ​    ​លោកតា សរ ហុង​ឃុន ហៅ ងោ រស់នៅ​ភូមិ​ប្រឡាយ​ហ្លួង​លើ ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។

    ​    ​លោក​តាងោ បាន​និយាយថា តា​មាន​ស្រុកកំណើត​នៅ​ឯ​ប្រទេស​ចិន ។ ពេល​តា​មាន​អាយុ ៣​ខែ ត្រូវ​ម្តាយ​ឪពុក​បី​ចុះ​កប៉ាល់ ធ្វើដំណើរ​អស់​រយៈពេល ១ ខែ​កន្លះ ទើប​មក​ដល់​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ។ ក្រោយ​ពី​រស់នៅ និង​ប្រកបមុខរបរ​រកស៊ី​លក់ដូរ​នៅ​ភ្នំពេញ បាន​ប៉ុន្មាន​ឆ្នាំ ម្តាយ​ឪពុក​តា​ក៏​បាន​ចាកចេញ ទៅ​រស់នៅ​ក្រុង​សេរី​សោភ័ណ ខេត្ត​បាត់ដំបង (​សព្វថ្ងៃ​ខេត្ត​បន្ទាយមានជ័យ​) វិញ ។

    ​    ​លោក​តាងោ បន្តទៀតថា តា​ពី​ការ​ភ្នែក​មើល​អ្វី​មិន​ឃើញ​តាំង​ពី​កំណើត​មក​ម្លេះ ។ ដូច្នោះ​ហើយ កាល​តា​មាន​អាយុ​១០​ឆ្នាំ ឪពុក​ក៏​បាន​យក​តា​ទៅ​ផ្ញើរ​នឹង​គ្រូ​ចិន​សែ​ម្នាក់ ឲ្យជួយ​បង្ហាត់បង្រៀន​ទស្សន៍ទា​យ​តាមរយៈ​ការ​ស្តាប់​សំឡេង និង​ចាប់​ជីព​ចរ ។​
    ​    ​ក្រោយ​ពី​រៀន​ចេះ​ចប់​សព្វគ្រប់​ហើយ គាត់​ក៏​ចាប់ផ្តើម​ធ្វើ​ជា​គ្រូទាយ​យ៉ាង​ពូកែ​សក្ក័សិ​ទ្ធិ ហើយ​ក៏​ចេះតែ​ល្បី​ឈ្មោះ​បោះ​សំឡេង ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ជិត​ឆ្ងាយ​ផ្សេងៗ​ជាច្រើន​ទៀត រហូត​ដល់​សម័យ​ខ្មែរក្រហម​ក៏​ដាច់​អាជីព​នេះ ។

    ​    ​លោកតា​បន្តថា ក្រោយ​ថ្ងៃ​រំដោះ​៧ មករា តា​ក៏​ចាប់ផ្តើម​អាជីព​ជា​គ្រូទាយ​បន្តទៀត ដោយ​អ្នកស្រី​ហ៊ុន កែវ សព្វថ្ងៃ​មាន​អាយុ ៦១​ឆ្នាំ ជា​អ្នកមើលការខុសត្រូវ ទុក​ដូច​ឪពុក​បង្កើត ។ 
    ​    ​លោក​តាងោ បញ្ជាក់ទៀតថា សព្វថ្ងៃ​តា​មាន​វ័យ ១០២ ឆ្នាំ​ហើយ ដូច្នោះ​ការ​ទស្សន៍ទាយ​អាច​ពូកែស័ក្កិ​សិទ្ធិ​ត្រឹមតែ ៩០ ភាគរយ​ប៉ុណ្ណោះ ប៉ុន្តែ អតិថិជន​មក​គ្រប់ទិសទី នៅតែ​ជឿជាក់​លើ​ថ្វីមាត់​លោកតា​ដដែល ។ ចំណែកឯ​ប្រាក់​កំណល់គ្រូ​វិញ គឺ​យោង​ទៅតាម​ជីវភាព​របស់​អតិថិជន​ម្នាក់ៗ ពោល​គឺ បើ​ជា​អ្នកក្រ ត្រូវដាក់​បន្តិចបន្តួច តែ​បើ​អ្នក​មាន​ជីវភា​ពធូធា​រវិញ យក​ច្រើន​បន្តិច ហើយ​បើ​ជា​អ្នក​មាន​ស្តុកស្តម្ភ​យក ១ ម៉ឹន​បាត ឬ ៣០០ ដុល្លារ ។ ទោះបីជា​ភ្នែក​ពិការ​ពី​កំណើត​មក​ក៏​ពិតមែន លោកតា​ប្រកប​អាជីព​គ្រូទាយ​នេះ អាចមាន​លទ្ធភាព​រក​លុយ​មក​សង់​ផ្ទះ​យ៉ាង​ស្តុកស្តម្ភ  សម្រាប់​ស្នាក់នៅ​និង​ទ​ទូល​អតិថិជន​យ៉ាង​សមរម្យ ។​

    ​    ​លោកតា​បន្ថែមទៀតថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​តា​ទស្សន៍ទាយ​ឆុត ពូកែស័​កិ្កសិទ្ធិ​នេះ គឺ​ដោយសារ​តា​រៀនសូត្រ​តាំងពី​ក្មេង និង​មាន​ស្តេច​ខ្មោច​តាម​ជួយ​ថែរក្សា​ផងដែរ ។​
    ​    ​ដោយឡែក​អ្នកស្រី​ហ៊ុន កែវ ដែលជា​អ្នក​មើល​ថែរក្សា​លោក​តាសរ ហុង​ឃុន ហៅ​ងោ ទុក​ដូចជា​ឪពុក​បង្កើត​នោះ បាន​និយាយថា លោកតា​មាន​សុខភាព​រឹងប៉ឹង​ដូច​ធម្មតា មិន​មាន​ការ​វង្វេង​ភ្លេចភ្លាំង​អ្វី​ឡើយ ហើយ​នៅតែ​ពូកែ​ឆុត​ស័ក្កិសិទ្ធិ ក្នុង​ការ​ទស្សន៍ទាយ និង​ធ្វើ​កន្សែង​យន្ត ដល់​អតិថិជន​ដែល​ចេះតែ​នាំគ្នា​មក​ជា​ហូរហែរ ដូច​មុន​ដដែល ប៉ុន្តែ​ចូល​មក​ដល់​ឆ្នាំ​២០១០​នោះ លោក​តារាង​ធ្ងន់ត្រចៀក ស្តាប់​មិនសូវ​ឮ​ច្បាស់​ដូច​មុន​ទេ ។​

    ​    ​អ្នកស្រី​បញ្ជាក់ទៀតថា កាលពី​ប៉ុន្មាន​ខែ​មុន​នេះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ចិន្តា អាយុ ៣៧​ឆ្នាំ ធ្លាប់​រកស៊ី​លក់​ផ្កា​ឲ្យ​អតិថិជន បាន​រត់​ទៅ​ភ្នំពេញ ហើយ​និយាយ​ថា លោក​តាងោ វង្វេងវង្វាន់​ភ័ន្ត​ស្មារតី ទាយ​មិន​ឆុត​ពូកែ​ដូច​មុន​ទៀត​ទេ ។ ការពិត​ស្ត្រី​ម្នាក់​នោះ មានគំនិត​អាក្រក់ លូច​ប្រាក់​កំណល់គ្រូ​អស់​មួយចំនួន ហើយ​គេចខ្លួន​បាត់ រួច​ដើរ​ឃោសនា​មូល​បង្កាច់​កេរ្តិ៍ឈ្មោះ​លោកតា​ទៀតថា លោកតា​វង្វេង​ភ្លេចភ្លាំង​ទាយ​លែង​ឆុត​ទៅវិញ ។​

    ​    ​លោក​វ៉ែន ស​ចំរើន អាយុ ៣៩​ឆ្នាំ ជា​អាជីវករ​លក់​សម្លៀកបំពាក់ នៅ​ផ្សារ​រោង​ក្លឿ បានឲ្យដឹងថា ខ្ញុំ​ធ្លាប់បាន​មក​រក​ឲ្យ​លោកតា​ទស្សន៍ទាយ ពី​ការប្រកប​មុខរប​ររ​ក​ស៊ី ជោគ​ជាតា​រាសី ធ្វើ​កន្សែង​យន្ត​ដាក់​កន្លែង​របស់​ខ្ញុំ​ជាច្រើន​លើក​រួចមកហើយ ។ ពេល​លោក​តា​ប្រាប់​ឲ្យធ្វើ​យ៉ាងម៉េច ខ្ញុំ​ធ្វើ​តាម​បណ្តាំ​គាត់​ជានិច្ច ធ្វើឲ្យ​ជីវភាព​រស់នៅ ក៏ដូចជា​ការប្រកបរ​បរ​រកស៊ី​របស់​ខ្ញុំ បាន​ធូរធារ កាក់កប​និង​សុខ​សប្បាយ​រហូត ។​
    ​    ​អ្នកស្រី​សុខ ឃាង អាយុ ៣១​ឆ្នាំ មក​ពី​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា ខ្ញុំ​បាន​មក​ឲ្យ​លោកតា ជួយ​ទស្សន៍ទាយ និង​លើក​រាសី​ចំនួន ៣ ដង​រួចមកហើយ ដោយ​លោក​តា​ប្រាប់ថា ជីវភាព​ខ្ញុំ នឹង​បាន​ធូរធារ សម្បូរ​សប្បាយ​ជាក់​ជាមិនខាន ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ ។ ឥឡូវនេះ​ដូច​មាត់​លោកតា​ថា​មែន ។ ពី​មុន​ខ្ញុំ​បាន​យក​ប្រាក់​កំណល់គ្រូ​មក​ជូន​លោកតា​ចំនួន ១ ម៉ឺន​បាត តែ​ពេល​នេះ​យកប្រាក់​កំណល់គ្រូ​ថែម​ទ្វេដង សម្រាប់​ជួន​លោក​តាងោ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.