ជម្លោះដណ្ដើមដី រវាងព្រះសង្ឃ វត្ដច្បារ អំពៅ និងម្ចាស់បុរី ស៊ីធីហោស៍ កំពុងធ្វើឱ្យអាជ្ញាធរ ពាក់ព័ន្ធឈឺក្បាល

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ ជម្លោះដណ្ដើមដី រវាងក្រុម ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ដ រាប់រយ គ្រួសារ របស់វត្ដច្បារអំពៅ ស្ថិតនៅក្នុង ខណ្ឌមានជ័យ ជាមួយម្ចាស់បុរី ស៊ីធីហោស៍ របស់លោក ជៀង ញ៉ិប បាន និងកំពុងធ្វើ ឱ្យអាជ្ញាធរខណ្ឌមានជ័យ និងអាជ្ញាធរមូល ដ្ឋាន កំពុងឈឺក្បាលយ៉ាងខ្លាំង ហើយ ជម្លោះដណ្ដើមដីខាងលើនេះ នឹងអាចបញ្ចប់ ទៅបាន ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រុមមន្ដ្រីសុរិយោដី ត្រូវចេញ មុខមកបកស្រាយ និងអារកាត់ រាល់ឯកសារនានា ដែលខ្លួនបានដឹងឮ និងចុះហត្ថលេខាយល់ព្រម ឱ្យទៅភាគីម្ខាង ។
    ជម្លោះដីមួយនេះ បានកើតឡើងតាំងពី ឆ្នាំ ២០០៥ ដែលអូសបន្លាយរហូតមកដល់ ឆ្នាំ ២០១២ នេះ មិនទាន់ត្រូវបានដោះ ស្រាយនៅឡើយទេ បើទោះបីអាជ្ញាធរ ខណ្ឌមានជ័យ ដឹកនាំដោយលោក អភិបាលខណ្ឌ គួច ចំរើន បានបើកកិច្ចប្រជុំ ដើរតួជាអ្នកសម្របសម្រួល ទៅភាគីទាំង ពីរ ទាំងវត្ដ ដឹកនាំដោយព្រះចៅអធិការ ហោ សុខុន និងម្ចាស់បុរី លោក ជៀង ញ៉ិប ក៏ដោយ ប៉ុន្ដែ នៅតែបរាជ័យ ។
    ជម្លោះខាងលើនេះ បានរីករាលដាល ដោយមានការដាក់ពាក្យបណ្ដឹង ពីភាគី ម្ចាស់បុរី ទៅសាលាដំបូង រាជធានីភ្នំពេញ ដោយសំអាងថា ទំហំផ្ទៃដីដែលខ្លួនកំពុង ចាក់ដីលុប និងកំពុងធ្វើក្លឹបហាត់ប្រាណ នា ពេលបច្ចុប្បន្ននេះ គឺសុទ្ធតែជាកម្មសិទ្ធិស្រប ច្បាប់ទាំងអស់ បន្ទាប់ពីមន្ដ្រីសុរិយោដីបាន ចុះហត្ថលេខាយល់ព្រម និងទទួលស្គាល់ ហើយពាក្យបណ្ដឹង របស់ភាគីម្ចាស់បុរីនេះ បានធ្វើឱ្យតុលាការ សម្រេចចេញដីការក្សា ការពារ ព្រំដីបុរី និងវត្ដទៀតផង ។ ប៉ុន្ដែ ការចុះអនុវត្ដ ដីការក្សាការពាររបស់ព្រះ រាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំ ពេញ លោក មាស ច័ន្ទពិសិដ្ឋ កាលពីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ដោយមាន ការចូលរួម ពីអាជ្ញាធរខណ្ឌមានជ័យ ដឹកនាំ ដោយលោក ហ៊ុយ សារុន អមដោយកម្លាំង សមត្ថកិច្ចប្រមាណ ៦០នាក់នោះ មិនទទួល បានជោគជ័យឡើយ បន្ទាប់ពីព្រះសង្ឃ ចំនួន ៧០អង្គ ដែលដឹកនាំដោយព្រះចៅ អធិការវត្ដ ព្រះតេជគុណ ហោ សុខុន ចុះ ទៅហាមឃាត់ និងរារាំង មិនឱ្យអនុវត្ដដីកា រក្សាការពារខាងលើនេះ ។
    បន្ទាប់មកលោក មាស ច័ន្ទពិសិដ្ឋ បានដកថយ ដោយប្រាប់ មកព្រះសង្ឃថា ទុកពេល ១៥ថ្ងៃ ឱ្យព្រះ សង្ឃប្ដឹងជំទាស់ ទៅកាន់សាលាឧទ្ធរណ៍ ។ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១២ នេះ ព្រះតេជគុណ ហោ សុខុន បានរៀប រាប់ជម្លោះខាងលើនេះ ដល់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ដែលបានចុះទៅយកព័ត៌មាន ផ្ទាល់នៅទីនោះ ។ នៅចំពោះមុខលោក សយ សុភាព ព្រះតេជគុណ ហោ សុខុន បានមានសង្ឃដីកាថា ស្រះទឹកដែលត្រូវ បានម្ចាស់បុរី លោក ជៀក ញ៉ិប ចាក់ដី បំពេញជាង ១ម៉ឺនហិកតានេះ គឺជាកម្មសិទ្ធិ របស់វត្ដច្បារអំពៅយ៉ាងពិតប្រាកដ ដោយ សារតែស្រះទឹកមួយនេះ បានកកើតឡើង តាំងពីឆ្នាំ ១៩៤៣ ដែលនៅពេលនោះ អតីតព្រះគ្រូព្រះចៅអធិការ ព្រះនាម សឹង ផុន ហៅ ឆ្អែត បានដឹកនាំពុទ្ធបរិស័ទសាង សង់ព្រះវិហារ ដោយប្រើកម្លាំងមនុស្សទូល ដី សែងដី រែកដី កណ្ដៀតដី និងអូសរទេះ ជាដើម ។
    ព្រះតេជគុណបានមានសង្ឃដីកា បន្ដទៀតថា បន្ទាប់មកនៅឆ្នាំ១៩៧២ អតីតព្រះចៅអធិការ គុជ វ៉ង់ បានដឹកនាំ ពុទ្ធបរិស័ទជីកដីនៅក្នុងស្រះនេះ តាមរយៈ ការទូលដី កណ្ដៀតដី រែកដី អូសរទេះ និង សែងជាដើម ដើម្បីយកទៅធ្វើព្រះវិហារ ដូច្នេះហើយ បានជាស្រះមានទំហំធំ ហើយ មានផ្ទៃក្រឡាជាង ២ម៉ឺនម៉ែត្រការ៉េ (រាក់ ប៉ុន្ដែ មានទំហំធំ)។ ព្រះចៅអធិការវត្ដ ព្រះតេជគុណ ហោ សុខុន បានរៀបរាប់ ទៀតថា បន្ទាប់មកក្នុងឆ្នាំ ១៩៨៤ វត្ដច្បារ អំពៅត្រូវបានដឹកនាំ ដោយព្រះចៅអធិការ ឈឹម កេត ដែលបានដឹកនាំព្រះសង្ឃ និង ពុត្ធបរិស័ទកសាងកុដិ សាលាឆាន់ និង ខ្លោងទ្វារ រហូតដល់ឆ្នាំ ២០០៨ ព្រះអង្គក៏ ទទួលអាណិកធម្ម ដោយសារអាពាធ ។
    ព្រះអង្គបានមានសង្ឃដីកាទៀតថា ក្នុង អំឡុងពេលដែល ព្រះតេជគុណ ឈឹម កេត ធ្វើជាចៅអធិការវត្ដនោះ ម្ចាស់បុរីលោក ជៀង ញ៉ិប បានចាប់ផ្ដើមរំលោភដីវត្ដ ដោយចាក់ដីបំពេញស្រះ លុះដល់អំឡុងខែ មេសា ឆ្នាំ២០១១ ម្ចាស់បុរីរូបនេះនៅតែ បន្ដចាក់ដីលុបបឹង ដោយគ្មានខ្លាចការហាម ឃាត់ របស់ព្រះសង្ឃនោះឡើយ ប៉ុន្ដែ ការ ព្យាយាមម្ដងហើយម្ដងទៀត មិនទាន់បាន សម្រេចជាស្ថាពរនោះទេ ដោយសារតែមាន ការរារាំងរបស់ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្ដច្បារអំពៅបច្ចុប្បន្ន ។
    ព្រះតេជគុណ ហោ សុខុន បានចោទ ប្រកាន់ ម្ចាស់បុរីរំលោភខុសច្បាប់ ដោយ ឡែកខាងភាគីវត្ដវិញ គឺមានការគាំទ្រ និង ផ្ដិតមេដៃពីសំណាក់ពុទ្ធបរិស័ទជាច្រើន ដែលបញ្ជាក់ថា ស្រះទំហំជាង ២ម៉ឺនម៉ែត្រ ការ៉េ ជាកម្មសិទ្ធិរបស់វត្ត ប៉ុន្ដែ ត្រូវបាន ម្ចាស់បុរី រំលោភចាក់ដីទាំងយប់ទាំងថ្ងៃ អស់ជាង ១ម៉ឺនម៉ែត្រការ៉េទៅហើយ ។
    សម្រាប់ការរៀបរាប់ និងការលើក ឡើង របស់ព្រះចៅអធិការវត្ដខាងលើនេះ  ត្រូវបានម្ចាស់បុរីលោក ជៀង ញ៉ិប មិន អាចទទួលយកបានឡើយ ដោយលោកអះ អាងថា លោកបានទិញដីនេះ តាំងពីឆ្នាំ ១៩៩១-៩២ ហើយធ្វើប័ណ្ណកម្មសិទ្ធិនៅ អំឡុងឆ្នាំ ១៩៩៣ ពីមន្ដ្រីសុរិយោដី ។ តែ ទោះជាយ៉ាងណា ម្ចាស់បុរីរូបនេះនិយាយ មិនច្បាស់លាស់នោះឡើយ ពីដំណើរការ និងទិញដីនៅតំបន់នេះ ដោយលើកដដែលៗ ថា បើចង់ដឹងរឿងទាំងអស់នេះច្បាស់ត្រូវ ទៅសួរខាងសុរិយោដី ។
    ភាពមិនច្បាស់លាស់ នៃការរៀបរាប់ឱ្យ លំអិត ពីការទិញដី នៅតំបន់នេះ និងការ ធ្វើប័ណ្ណកម្មសិទ្ធិ ដោយមានការបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន ក្នុងអំឡុងឆ្នាំ ១៩៩៣ របស់ម្ចាស់បុរីខាងលើនេះ អាចបញ្ជាក់បាន ថា បញ្ហានេះនៅមានភាពមិនប្រក្រតីជាច្រើន ដូច្នេះអ្នកដែលអាចចេញមកបកស្រាយ និង ពន្យល់ឱ្យបានច្បាស់ គឺជាក្រុមមន្ដ្រីសុរិយោ ដី ដែលបានចុះហត្ថលេខាលក់ដីឱ្យម្ចាស់ បុរីរូបនេះ ។
    ព្រះតេជគុណ ហោ សុខុន បានមាន សង្ឃដីកាទៀតថា ព្រះអង្គមិនបានដឹងពិត ប្រាកដថា ម្ចាស់បុរីទិញដីទាំង និងធ្វើប័ណ្ណ កម្មសិទ្ធិ តាមវិធីណាឡើយ ពោលភាគីវត្ដ មិនដែលបានឯកភាពនោះឡើយ ចំពោះ បញ្ហាខាងលើនេះ ។
    យ៉ាងណាក៏ដោយ លោក ជៀង ញ៉ិប បានបញ្ជាក់ថា លោកបានធ្វើអ្វីៗទៅតាម ផ្លូវច្បាប់ ហើយបើច្បាប់អនុញ្ញាតកាត់ដីឱ្យ លោកត្រឹមណា លោកនឹងទទួលយកដោយ ពុំមានការប្រកែកឡើយ ។
    មជ្ឈដ្ឋានមួយចំនួនសង្ឃឹមថា អាជ្ញាធរ ពាក់ព័ន្ធ ជាពិសេសមន្ដ្រីសុរិយោដីត្រូវចេញ មកបកស្រាយ និងពន្យល់ឱ្យបានច្បាស់ពី ដំណើររឿងដីខាងលើនេះ តើជាកម្មសិទ្ធិ របស់វត្ដ ឬជាកម្មសិទ្ធិរបស់ម្ចាស់បុរី ដែល បានទិញស្របច្បាប់នោះ បើពុំដូច្នេះទេ ជម្លោះដណ្ដើមដីរវាងព្រះសង្ឃ និងប្រជា ពលរដ្ឋ អាចនឹងរីកធំឡើង ធ្វើឱ្យអាជ្ញាធរ ខណ្ឌមានជ័យបច្ចុប្បន្ន ឈឺក្បាលកាន់តែ ខ្លាំង ដោយសារតែមិនអាចដោះស្រាយបាន បើទោះបីបើកកិច្ចប្រជុំ ធ្វើការសម្រប សម្រួលអស់រយៈពេល ៤ដងមកហើយ កាលពីអំឡុងខែមេសា ឆ្នាំ២០១១ ។
    យោងតាមប្រជាពលរដ្ឋ ដែលបានចូល រួមជីកដីក្នុងស្រះ យកទៅធ្វើព្រះវិហារ កាលពីអតីតកាលនោះ ក៏បានចេញមកការ ពារថា ដីខាងលើនេះជាកម្មសិទ្ធិរបស់វត្ដ ច្បារអំពៅ មិនមែនរបស់ម្ចាស់បុរីឈ្មោះ ជៀក ញ៉ិប នោះឡើយ ។ ប្រជាពលរដ្ឋ ដែលមានវ័យចំណាស់ខាងលើនេះ បាន ចោទ ម្ចាស់បុរីថា បាន និងកំពុងរំលោភដី វត្ដ ។  តែទោះជាយ៉ាងណា ដំណោះស្រាយ ចុងក្រោយ ដែលអាចទទួលយកបានពី សំណាក់ភាគីទាំងពីរ នឹងលេចឡើងនៅ ពេលអាជ្ញាធរពាក់ព័ន្ធក្នុងរឿងនេះ ជាពិសេស ក្រុមមន្ដ្រីសុរិយោដីបង្ហាញវត្ដ មានមកពន្យល់ឱ្យក្បោះក្បាយ ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.