ភ្នំពេញៈ អគ្គស្នងការរង នៃអគ្គស្នងការនគរបាលជាតិកម្ពុជា លោក ម៉ៅ ច័ន្ទដារ៉ា បានជំរុញឲ្យបណ្តាស្នងការ និងស្នងការរង នគរបាលទូទាំង ខេត្តរាជធានី ទាំងអស់ ត្រូវតែយកចិត្តទុកដាក់ និងចេះឲ្យបានគ្រប់គ្នា នូវប្រព័ន្ធបច្ចេកវិទ្យា ដើម្បីផ្តល់ភាពងាយស្រួលត្រឹមត្រូវ និងឆាប់រហ័ស ដល់ការងាររបស់ខ្លួន។
ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុប ដកពិសោធន៍ការងារ កត់ត្រាទិន្នន័យបទល្មើស ការងារប្រចាំ បញ្ជាការងារបូកសរុប វាយតម្លៃសភាពការណ៍ ពង្រឹងការងាររបាយការណ៍ ស្ថិតិ និងការងារគេហទំព័រនគរបាលជាតិ (www.police.gov.kh) នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២។
លោក ម៉ៅ ច័ន្ទដារ៉ា បន្តថា បច្ចេកវិទ្យា គឺជាប្រព័ន្ធមួយ សម្រាប់ផ្តល់ភាពងាយស្រួល ដល់ការងាររបស់នគរបាល ក្នុងការកត់ត្រា នូវព្រឹត្តិការណ៍ និងបទល្មើសផ្សេង បានយ៉ាងឆាប់រហ័ស និងមិនច្របូកច្របល់ថែមទៀតផង។ “ក្នុងនាមយើង ជាថ្នាក់ដឹកនាំ ជាពិសេសមេប៉ូលិសនៅតាមខេត្តនីមួយៗ
ប្រសិនបើក្តាប់មិនបានទិន្នន័យនេះទេ ការវិភាគដាក់នូវផែនការ ក៏មិនត្រឹមត្រូវដែរ…ប្រសិនបើមិនបានយកចិត្តទុកដាក់ទេ ការងារវានឹងមិនដើរនោះទេ”។
ជាមួយនឹងការអំពាវនាវនេះ អគ្គស្នងការរង នគរបាលជាតិរូបនេះ ក៏បានស្តីបន្ទោស និងសរសើរផងដែរ ចំពោះស្នងការមួយចំនួន ដែលមិនយកចិត្តទុកដាក់ និងបានយកចិត្តទុកដាក់ នូវប្រព័ន្ធដ៏ទំនើបនេះ។ មិនតែប៉ុណ្ណោះ លោក ក៏បានរិះគន់ និងស្តីបន្ទោសយ៉ាងចាស់ដៃ ចំពោះស្នងការខ្លះ ដូចជាស្នងការ នៅខេត្តព្រៃវែង និងខេត្តមួយចំនួនទៀតជាដើម ថាមានរបស់ហើយមិនប្រើប្រាស់ និងមិនយកចិត្តទុកដាក់ បែរជាយកទៅចាក់សោចោលទៅវិញ បណ្តាលឲ្យការងារ ច្របូកច្របល់ យឺតយ៉ាវនោះ។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោកក៏បានកោតសរសើរ ដល់ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ផងដែរ ដែលលោកបានយកចិត្ត ទុកដាក់ និងចេះប្រើប្រាស់ នូវប្រព័ន្ធបានយ៉ាងល្អ និងផ្តល់ការងារ បានយ៉ាងឆាប់រហ័ស តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ។
សូមបញ្ជាក់ថា ការបូកសរុប នៃសេចក្តីសម្រេចការងារ តាមរយៈគេហទំព័រនេះ គឺជាការងារប្រចាំ បញ្ជានៅតាមបណ្តា ស្នងការទូទាំងខេត្តក្រុង។ វាជាគោលការណ៍ ហើយនិងជាទស្សនៈថ្មី របស់អគ្គស្នងការនគរបាលជាតិកម្ពុជា ដើម្បីបង្កើនកិត្យានុភាព និងកិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាជំរុញ ឲ្យនគរបាលជាតិ អនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ហើយនិងចូលរួម បំរើការងារសាធារណៈ ជូនប្រជាពលរដ្ឋ ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដូចជាគោលនយោបាយភូមិឃុំ មានសុវត្ថិភាពជាដើម៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.