ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ តូតាល់មួយកន្លែង ដែលមានទីតាំង ទល់មុខមន្ទីរពេទ្យ សែនសុខ ស្ថិតតាម បណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី រងការរិះគន់ ពីអ្នករស់នៅជិតខាង និងអ្នកធ្វើ ដំណើរឆ្លងកាត់ផ្លូវនេះ ស្ទើរគ្រប់គ្នាថា ម្ចាស់ស្ថានីយមួយនេះ បានសង់រំលោភចូល ចំណែកផ្លូវ សាធារណៈទាំងបំពាន មិនតែប៉ុណ្ណោះ បានយកដុំថ្ម ដាក់លើចិញ្ចើមផ្លូវទៀត ធ្វើឱ្យផ្លូវ កាន់តែ ចង្អៀត ហើយបង្កការកកស្ទះ ជាញឹកញាប់ ។
ចំណែកអាជ្ញាធរវិញ គេមិនឃើញមានវិធានការណាមួយ ចំពោះការសង់ស្ថានីយ រំលោភលើផ្លូវ សាធារណៈនេះទេ នេះមិនទាន់គិត ដល់បញ្ហាបច្ចេកទេស កន្លែងផ្ទុកប្រេងរាប់ពាន់លីត្រ ហើយទីតាំង នៅគៀក ជាប់នឹងផ្ទះប្រជាពលរដ្ឋ រាប់សិបគ្រួសារទៀតផង ប្រសិនបើមានអគ្គិភយ័ ជាយថាហេតុ មិនដឹងថា ខាងណាជាអ្នទទួលខុសត្រូវ ឱ្យប្រាកដទេ។ ដោយមានសេចក្ដីព្រួយបារម្ភ នូវបញ្ហាអគ្គិ ភយ័ជាចម្បង អ្នករស់នៅក្បែរស្ថានីយប្រេងតូតាល់ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស លោក ឃួង ស្រេង អភិបាលខណ្ឌសែនសុខ មេត្ដាជួយចុះពិនិត្យ ស្ថានភាពពិត នៅកន្លែងស្ថានីយ ប្រេងនេះ ទើបបានដឹងច្បាស់ និងស្នើសុំឱ្យលោកអភិបាល បិទស្ថានីយមួយនេះចោល ទើបជាការ កក់ក្ដៅដល់អ្នករស់នៅក្បែរខាង ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.