ជប៉ុនផ្តល់ជាង ៨ម៉ឺនដុល្លារ សម្រាប់សាងសង់ ផ្លូវកសិកម្មក្នុង ខេត្តបាត់ដំបង

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានផ្តល់ទឹក ប្រាក់សរុបចំនួន ៨៦.១៦៦ដុល្លារអាមេរិក ដល់អង្គការ Good Earth Japan (ជី អ៊ី ជេ) សម្រាប់គម្រោង សាងសង់ផ្លូវកសិកម្ម ដើម្បីជួយសម្រួលដល់ ប្រជាកសិករដឹកជញ្ជូន កសិផលនៅភូមិអណើ្តក១១ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ម៉ាសាហ៊្វូមី គូរ៉ូគី បានមានប្រសាសន៍នៅក្នុងពិធី   ចុះហត្ថលេខាផ្តល់ជំនួយ ឧត្ថម្ភសម្រាប់គម្រោង ជំនួយអង្គការក្រៅរដ្ឋាភិបាល ជប៉ុនសាងសង់ផ្លូវកសិកម្ម ឱ្យដឹងនៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១២នេះថា កាលពីឆ្នាំ២០០៨ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជួយគាំទ្រ បោសសំអាតមីន ប្រមាណ២៤០ហិកតា ហើយអង្គការGood Earth Japan បានជួយកែប្រែដីទាំង នោះឱ្យក្លាយទៅ ជាដីកសិកម្ម និងផ្តល់បច្ចេកទេស ព្រមទាំងហេដ្ឋារចនា សម្ព័ន្ធផងដែរ។
    ប៉ុន្តែ ពាក់ព័ន្ធនឹងផ្លូវល្អ សម្រាប់ដឹកកសិផលនោះ នៅភូមិអណើ្តក១១ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានការខ្វះខាតនៅឡើយ ដែលជាឧបសគ្គដល់កសិករ ក្នុងការទទួលផល ពីវិស័យកសិកម្មនោះ ទើបរដ្ឋាភិបាលជប៉ុនផ្តល់ទឹកប្រាក់ ជាង៨ម៉ឺនដុល្លារកសាងផ្លូវកសិកម្ម។
    លោក ម៉ាសាហ៊្វូមី គូរ៉ូគី បានលើកឡើងថា “តាមរយៈការអនុវត្តគម្រោង ដែលជាជំនួយអភិវឌ្ឍផ្លូវការ របស់ជប៉ុននោះ ប្រសិទ្ធិភាពនៃការងារកសិកម្ម និងការចែកចាយ កសិផល នឹងកើនឡើង ហើយ ខ្ញុំសង្ឃឹមថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ការ កាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅក្នុងតំបន់ជាង៨០០នាក់”។
    តំណាងអង្គការ Good Earth Japan (ជី អ៊ី ជេ) លោក ម៉ូរី តេស៊ឺអ៊ុ បានមានប្រសាសន៍នៅក្នុង ឱកាសនោះផងដែរថា អង្គការ ជី អ៊ី ជេ បានជួយឧបត្ថម្ភប្រជាជន ដែលរស់នៅលើដីបោស សំអាតមីនចាប់តាំងពីឆ្នាំ២០០៧មកម្លេះ ហើយខ្លួនបានបណ្តុះបណ្តាល កសិកម្មដល់ប្រជាជន និងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដោយមានការសហការ ជាមួយមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។
    លោក ម៉ូរី តេស៊ឺអ៊ុ បានលើកឡើងថា “ ការស្ថាបនាក្នុងតំបន់ ដាច់ស្រយាល មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាជំនួយ ក្នុងការលើកស្ទួយការ រស់នៅរបស់ប្រជាកសិករ ហើយវាកាន់តែធ្វើឱ្យ សមិទ្ធិផលជោគជ័យ ថែមទៀត ដោយសារតែ ជំនួយរបស់ជប៉ុន”។
    លោកតំណាងអង្គការ ជី អ៊ី ជេ បានគួសបញ្ជាក់ថែមទៀតថា លោក នឹងជំរុញការកសាង ផ្លូវនេះឱ្យមានស្តង់ដាល្អ ដើម្បីបម្រើដល់ វិស័យកសិកម្ម ហើយលោក នឹងធ្វើការពន្យល់ ដល់ប្រជាជនឱ្យចេះ ថែរក្សាផ្លូវនោះផងដែរ។
    គួរបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ១៥លានដុល្លារអាមេរិកដល់គម្រោង៦៤ របស់អង្គការក្រៅរដ្ឋាភិបាល ជប៉ុនដែលផ្តោតសំខាន់ទៅ លើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល និងសកម្មភាពបោសសំអាតមីន៕
    Photo by DAP-NEWS
    Photo by DAP-NEWS

    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.