ខេត្ដក្រចេះ ៖ សង្ឃព្រះជន្ម១៨ឆ្នាំ១អង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនស្នើសុំទៅមន្ទីរធម្មការ និងសាសនាផ្សឹកដោះស្បង់ជីវរ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយសារតែសង្ឃខាងលើប្រព្រឹត្ដមិនគប្បី លួចឆាន់ស្រាចាយស៊ាងអ៊ី ស្រវឹង ហើយលបវាយសង្ឃដូចគ្នាបណ្ដាលឱ្យរបួសដេរ៧ថ្នេរ ។ ហេតុការណ៍បែបនេះកើតឡើងកាលពីវេលម៉ាង៩និង១៥នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១២ ស្ថិតនៅក្នុងវត្ដ គន្ធាទីបារ៉ាម(វត្ដចុងកោះ)ស្ថិតក្នុងភូមិ ចុងកោះ សង្កាត់កោះទ្រង ក្រុង-ខេត្ដ ក្រចេះ ។ បើតាមការបញ្ជាក់ពីសមត្ថ កិច្ចឱ្យដឹងថា សង្ឃដែលស្រវឹងស្រាមាន ជាតិអាល់កុលខ្ពស់ ព្រះនាមឈួន តូតាល់ ព្រះជន្ម១៨វស្សា ទើបតែបួសរៀនបាន១ វស្សា មានទីលំនៅភូមិចុងកោះ សង្កាត់ កោះទ្រង ក្រុងក្រចេះ ។ ចំណែកឯសង្ឃ ដែលរងរបួសដេរ៧ថ្នេរព្រះនាមពៅ គឹម សាំង ព្រះជន្ម៣៣វស្សា គង់នៅជាមួយ សង្ឃឈួន តូតាល់ នោះដែរ ។
លោកផាន់ សេរី នាយប៉ុស្ដិ៍នគរបាល សង្កាត់កោះទ្រង បានឱ្យដឹងថា មុនពេល កើតហេតុ ព្រះសង្ឃពៅ គឹមសាំង បាន និមន្ដទៅយកកុំព្យូទ័រលេបថប ដែលដាក់ បញ្ចូលថ្មនៅផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ដែលមានទីតាំងក្បែរវត្ដ ។ ពេលព្រះសង្ឃ ពៅ គឹមសាំង និមន្ដត្រឡប់មកវិញ គ្រាន់តែចូលផុតខ្លោងទ្វារវត្ដបានចម្ងាយ ប្រហែល១៣ម៉ែត្រ ស្រាប់តែព្រះសង្ឃ ឈួន តូតាល់ ដែលពួនស្ទាក់ធ្វើសកម្ម ភាពយកបន្ទះរនាបគ្រែធ្វើពីឈើប្រវែង ជិត១ម៉ែត្រវាយទៅលើព្រះសង្ឃពៅ គឹម សាំង ពីក្រោយត្រូវចំព្រះកេស បណ្ដាល ឱ្យបែកហូរឈាមធ្លាក់កុំព្យូទ័រយួរដៃទៅ លើដី ។ ពេលនោះសង្ឃឈួន តូតាល់ ក៏ រើសយកកុំព្យូទ័រទៅលាក់ទុកកប់នៅ ក្រោមខ្សាច់នៅមាត់ទន្លេ ហើយរត់មក សឹងលើកុដិដូចគ្មានរឿងអីកើតឡើង ។
លោកនាយប៉ុស្ដិ៍ ខាន់ សេរី បានឱ្យដឹង ទៀតថា ក្រោយពីទទួលព័ត៌មាន លោក និងសហការីបានចុះទៅដល់កន្លែងកើត ហេតុ ហើយកំណត់មុខសញ្ញាក៏បានហៅ ព្រះសង្ឃឈួន តូតាល់ មកសាកសួររក ខុសត្រូវ ។ គ្រាន់តែក្រុមសមត្ថកិច្ចចូល ដល់កុដិភ្លាម ព្រះសង្ឃឈួន តូតាល់ ចេញមកទាំងខ្លួនទទេដោយទាំងក្លិនស្រា ហួងជេរតិះដៀលដល់សមត្ថកិច្ចថា មក រំខានការសឹងរបស់ព្រះសង្ឃ ។ មិនតែ ប៉ុណ្ណោះថែមទាំងប្រើសម្ដីមិនសមរម្យ ដល់សមត្ថកិច្ចទៀតផង ។
បើទោះបីជាយ៉ាងណាក៏ដោយ លោក មេប៉ុស្ដិ៍ និងសហការីបានសុំគោលការណ៍ ទៅមន្ទីរធម្មការ និងសាសនានាំសង្ឃ ឈួន តូតាល់ មកសួរនាំ ។ ដោយមាន ការឯកភាពពីមន្ទីរធម្មការ និងសាសនា បានអនុញ្ញាតឱ្យផ្សឹកព្រះសង្ឃឈួន តូតាល់ នោះដើម្បីឱ្យសមត្ថកិច្ចចាត់ការ ។
ក្រោយការសាកសួរ អន្ទិតឈួន តូតាល់ បានសារភាពថា ខ្លួនពិតជាបាន ទទួលទានស្រាចាយស៊ាងអ៊ី និងមាន បំណងដណ្ដើមយកកុំព្យូទ័រពីព្រះសង្ឃពៅ គឹមសាំង ប្រាកដមែន ។
បើតាមលោកនាយប៉ុស្ដិ៍សង្កាត់កោះ ទ្រង បានឱ្យដឹងថា កាលពីឆ្នាំទៅពេល ដែលមិនទាន់បួស ឈួន តូតាល់ ត្រូវបាន សមត្ថកិច្ចចាប់ព្រមានកោរសក់ម្ដងរួច មកហើយ ដោយសារតែជននេះទាញ ផ្គាក់ប៉ុនប៉ងកាប់ម្ដាយសម្លាប់ ។ លោក ធ្លាប់ទាំងបានចាប់បោចសក់អន្ទិត ឈួន តូតាល់ នេះព្រមានកុំឱ្យប្រព្រឹត្ដអំពើ ផ្ដេសផ្ដាសលើម្ដាយទៀតផង ។
បច្ចុប្បន្នជនបង្កហេតុឈួន តូតាល់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕

0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.