សហគមន៍ នីហ្សេរីយ៉ា លុបចោលការតវ៉ា តាមដងផ្លូវ ខណៈដែល កូដកម្មនៅតែបន្ត

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • អាប៊ូចា៖ មេដឹកនាំសភាការងារ បាននិយាយនៅថ្ងៃចន្ទ ទី១៦ ខែមករា នេះថា សហគមន៍នីហ្សេរីយ៉ា បានសម្រេចចិត្តលុបចោល ការតវ៉ាប្រឆាំងនៅតាមដងផ្លូវ ដោយសារតែពួកគេ មានការព្រួយបារម្ភ ចំពោះបញ្ហាសន្តិសុខ ប៉ុន្តែកាលពីសប្តាហ៍មុន មានការប្រឆាំងតវ៉ា នៅ ទូទាំងប្រទេស អំពីការតម្លើងតម្លៃប្រេងនេះ នៅតែបន្តធ្វើឡើងផងដែរ។

    យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ នេះថា ប្រធានសភាការងារ លោក អាប៊ូលវ៉ាហ៊ីដ អូម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាននានាថា ពួកយើងបានសម្រេចចិត្តនៅផ្ទះ ហើយពួកយើងបានលុបចោលការតវ៉ានៅតាមដងផ្លូវ និងដើម្បីធ្វើឲ្យប្រាកដថា ជនស្លូត ត្រង់ ទាំងអស់នោះមិនមានគ្រោះថ្នាក់អ្វីមួយឡើយ ដោយសារតែស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសនោះ។
    ចំពោះសំណួរដែលសួរថា ប្រសិនកូដកម្មនៅតែបន្ត លោក អូម៉ា បាននិយាយថា ប្រាកដហើយវានៅតែបន្ត ប៉ុន្តែគ្រាន់តែយើងពន្យាពេល នៃការធ្វើការតវ៉ាប្រឆាំង នៅតាមដងផ្លូវមួយរយៈប៉ុណ្ណោះ។
    លោកបាននិយាយថា សេចក្តីរាយការណ៍បានឲ្យដឹងអំពីភាពធ្ងន់ធ្ងរនៃប្រព័ន្ធសន្តិសុខ ដែលបង្ហាញថា មានភាពភវនីភាពខណៈពេលប្រជាជនបានចេញក្រៅផ្ទះ ដើម្បីធ្វើការតវ៉ាប្រឆាំង ចំពោះតម្លៃប្រេងឡើងខ្លាំងនោះ។
    Photo by DAP-News



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.