តាមការសិក្សាស្រាវជ្រាវអស់រយះពេល១៣ឆ្នាំរបស់ប្រទេស ហុល្លង់ បានរកឃើញថា ការផឹកតែឬការហ្វេពីរបីពែងក្នុងមួយថ្ងៃ ទំនងជាជួយការពារប្រឆាំងជំងឺបេះដូង ។
| |
អ្នកដែលបានផឹកតែច្រើនជាង៥ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយការកើតជំងឺបេះដូង បាន១ភាគ៣នេះបើយោងតានការសិក្សានេះដែលធ្វើឡើងលើមនុស្ស ចំនួន៤០.០០០នាក់។
ការផឹកកាហ្វេរវាងពី២ទៅ៤ពែងក្នុងមួយថ្ងៃ ក៏អាចជួយកាត់បន្ថយអត្រានៃការកើត ជំងឺនេះផងដែរ ។ ខណៈដែលប្រសិទ្ធភាពការពារនេះឈប់មាន ទោះជាផឹកកាហ្វេច្រើនជាង៤ពែងក្នុង មួយថ្ងៃក្តី ក៏អ្នកផឹកវាច្រើនទំនងជាមិនស្លាប់ដោយមូលហេតុណាមួយ ដោយរួមទាំងជំងឺ ដាច់សរសៃឈាមក្នុងខួរក្បាល និង ជំងឺមហារីកជាជាងអ្នកដែលតមមិនផឹកវា ។ ការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តីរបស់សមាគមសុខភាពអាមេរិករកឃើញ ថាអ្នកដែលផឹកកាហ្វេរវាងពី២ទៅ៤ពែងក្នុងមួយថ្ងៃ ប្រឈមនឹងគ្រោះថ្នាក់នៃជំងឺនេះមាន កម្រិតទាបគឺត្រឹមតែ២០ភាគប៉ុណ្ណោះ ។ ប៉ុន្តែការជក់បារីក្នុងពេលផឹកកាហ្វេមិនអាចទទួលផលប្រយោជន៍អ្វីទាំងអស់ហើយ ការផឹកតែច្រើនដោយអង្គុយមើលទូរស្សន៍ច្រើនម៉ោងដោយមិនហាត់ប្រាណនោះក៏ទំនង ជាមិនមានផលប្រយោជន៍ផងដែរដល់ការជួយការពារអ្នកពីជំងឺបេះដូង ៕ កាសែត កម្ពុជាថ្មី ឆ្នាំទី១៨ លេខ ៥២២៩ ថ្ងៃអាទិត្យ-ច័ន្ទ ទី ២០-២១ ខែ មិថុនា ឆ្នាំ ២០១០ |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.