ភ្នំពេញ ៖
នៅសាលាវិទ្យាល័យព្រះស៊ីសុវត្ថិក្នុងសង្កាត់ផ្សារថ្មី៣
ខណ្ឌដូនពេញកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែ មករា ឆ្នាំ
២០១២នេះបានធ្វើពិធីស្ដីពីការអនុវត្តវិធានការទប់ស្កាត់និង
បង្ក្រាបសកម្មភាពក្មេងទំនើងក្រោមអធិបតីភាពលោកសុខសម្បត្តិ
អភិបាលខណ្ឌដូនពេញនិងលោក មូល ស៊ុយ ហេងនាយកសាលារួមទាំងអាជ្ញាធរសង្កាត់
លោក គ្រូអ្នកគ្រូនិងសិក្សានុសិស្សជាង៥០០០នាក់។
លោក
មូលស៊ុយហេង
នាយកសាលាវិទ្យាល័យស៊ីសុវត្ថិបានឲ្យដឹងថាវិទ្យាល័យស៊ីសុវត្ថិមាន
គ្រូចំនួន២៧០នាក់ក្នុងនោះគ្រូស្រី៩៩នាក់
សិស្សសរុបចំនួន៥២៨៥នាក់ស្រី២៤៥៥នាក់ចែកជា១១៥ថ្នាក់រៀន ២វេនជាលទ្ធផលឆ្នាំ
២០១០-២០១១ សិស្សប្រឡងជាប់សញ្ញាប័ត្របឋមភូមិ៦០០នាក់ស្មើនឹង៩២.៥៧ភាគរយ
ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ១៤៤៤នាក់ស្មើនឹង៩៨.៩០ភាគរយ សិស្សឆ្នើមផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី១២
ទទួលមេដាយមាសម្នាក់ និង និទ្ទេសA ១០នាក់ និទ្ទេសB
១៤៦នាក់ និទ្ទេសC ៤៥៨នាក់ និទ្ទេសD
៦១៥នាក់ និង និទ្ទេស E 216នាក់។
ក្នុងឱកាសនោះដែរលោក
សុខ សម្បត្តិអភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ផ្ដាំផ្ញើដល់ក្មួយៗ
សិស្សានុសិស្សទាំងអស់ឲ្យខិតខំរៀនសូត្រដើម្បីក្លាយខ្លួនជាសិស្សពូកែ
សិស្សឆ្នើម ដើម្បីអនាគតតទៅមុខសម្រាប់ជួយខ្លួនយើង
ក៏ដូចជាសង្គមជាតិផងដែរដែលត្រូវចៀសវាងនូវការប្រើប្រាស់គ្រឿងញៀន និង
ជាចៀសឲ្យផុតមិនតាំងខ្លួនជាក្មេងទំនើង ឬ បងតូចបងធំឡើយ។ ចំពោះនាយកសាលា
និងលោកគ្រូអ្នកគ្រូ បើមានសមត្ថភាពទប់ស្កាត់ឲ្យទាន់ពេលវេលា
ចៀសវាងមានបញ្ហាកាន់តែធំឡើង៕
ដកស្រង់ចេញពី៖KQUBE
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.