នគរបាលស្រុកស្អាង បង្ក្រាបអ្នកប្រើប្រាស់ គ្រឿងញៀនបាន ជាបន្ដបន្ទាប់

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels: ,

  • ខេត្ដកណ្ដាល ៖ នគរបាលស្រុកស្អាង ចាប់ផ្ដើមបញ្ចេញសកម្មភាព ដ៏ក្ដៅគគុកចំពោះអ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន ជាបន្ដបន្ទាប់ ជាក់ស្ដែងនៅ រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ នគរបាល ចុះបង្ក្រាបទីតាំងមួយកន្លែងចាប់បានពីរនាក់ ម្នាក់ជាប្រើប្រាស់ និងម្នាក់ទៀតជាអ្នកផ្ដល់ទីតាំងឱ្យប្រើដល់យប់ថ្ងៃខែ ដដែល ដេញតាមប្រមាញ់មួយកន្លែងទៀត ចាប់បានម្នាក់ទៀត និង២នាក់រត់គេចខ្លួនរួច ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១២ ស្ថិតនៅក្នុងរោងចំការតាម៉ុក ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល ។
    ប្រភពព័ត៌មានពីនគរបាល ស្រុកស្អាងបានឱ្យដឹងថា ជនរងសង្ស័យមានឈ្មោះ ង៉ូ វ៉ាន់ស៊ី ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរជាកសិករត្រូវនគរបាលឃាត់ខ្លួន ម្នាក់ទៀតមានឈ្មោះ ឡូញ ជានិត ភេទប្រុសអាយុ២៩ឆ្នាំ មានមុខរបរកសិករ រត់គេចខ្លួន និងម្នាក់ទៀតឈ្មោះ ឆាយ ឆ្លូត ភេទ ប្រុស អាយុ២៤ឆ្នាំ មានមុខរបរ ជាកសិករ រត់គេចខ្លួនបាត់ អ្នកទាំងបីរស់នៅក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្ដកណ្ដាល។ ក្នុងនោះនគរបាលដកហូតបានវត្ថុតាងមួយចំនួនថង់ ប្លាស្ទិក ជាកញ្ចប់ម៉ាទឹកកកប្រើប្រាស់រួម១ និងឧបករណ៍សម្រាប់ធ្វើ សកម្មភាពពេលជក់មួយចំនួនទៀត ។
    ប្រភពព័ត៌មានបានឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យឈ្មោះ ង៉ូ វ៉ាន់ស៊ី បានទៅទិញម៉ាទឹកកកពីស្ដ្រីម្នាក់ ដោយមិនស្គាល់អត្ដសញ្ញាណនោះទេ នៅម្ដុំវត្ដឈូកលាប ក្នុងតម្លៃ ៣៥.០០០រៀល រួចហើយក៏នាំគ្នាគេទាំងបីនាក់ ទៅជក់នៅម្ដុំរោងចំការតាម៉ុក ដោយក្រុមនេះ ជាមុខសញ្ញាប្រើប្រាស់តាំងពីយូរណាស់មក ហើយ នគរបាលប៉ុស្ដិ៍ស្វាយប្រទាល ក៏បានតាមដានឃើញសកម្មភាពជាក់ស្ដែង ក៏ឡោមព័ទ្ធចាប់បានម្នាក់ រីឯពីរនាក់ទៀតរត់គេចខ្លួនបាត់ ។
    បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការចាត់ការទៅតាមច្បាប់ ៕ប្រភព
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.