ក្រុមឆរបោក ដ៏សកម្ម និងល្បិចខ្ពស់ ជាប់អន្ទាក់ប៉ូលិស ៧មករា

ភ្នំពេញ៖ នៅវេលាម៉ោង ២០៖៣០នាទី យប់ថ្ងៃទី ១៦ មករា ឆ្នាំំ ២០១២ ក្រុមខ្ទើយ ឆរបោកដ៏សកម្ម និងល្បិចខ្ពស់ ត្រូវបានជាប់អន្ទាក់ប៉ូលិសខណ្ឌ ៧មករា បន្ទាប់ពីបានធ្វើសកម្មភាព មិនបានសម្រេចស្ថិតនៅតាម បណ្តោយផ្លូវ ២១៥ សង្កាត់មិត្តភាព រាជធានីភ្នំពេញ ។
តាមព័ត៌មានបានអោយដឹងថា ក្រុមឆរបោកនេះ គឺធ្វើសកម្មភាព ដូចជាស្គាល់យើង ហើយបបួលស៊ីផឹក រួចដាក់ថ្នាំ រឺក៏ចូលលួចរបស់របរ នៅក្នុងរថយន្ត ។ បន្ទាប់ពីសមត្ថកិច្ចចាប់ ក្រុមឆរបោក បាន២នាក់ហើយ ក៏មានបក្ខពួក៤នាក់ទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ ។
នៅចំពោះមុខក្រុមសារព័ត៌មាន ជនល្មើស២នាក់ ឈ្មោះ រូហ្សា និង ជា ចាន់សុភាព អាយុ ២២ឆ្នាំ បានសារភាពប្រាប់ថា ខ្លួនបានប្រព្រឹត្តអំពើបែបនេះ ជាច្រើនលើក ច្រើនសារហើយ ទើបតែពេលនេះជាប់អន្ទាក់សមត្ថកិច្ច ។
អ្វីដែលគួរអោយចាប់អារម្មណ៌នោះ នៅពេលសមត្ថកិច្ចកំពុងចាប់ឃាត់ខ្លួន ជនល្មើស ស្រាប់តែបុរសម្នាក់ ធ្លាប់ចាញ់បោក ក្រុមនោះ ជិះរថយន្តកាត់ឃើញ ក៏បានចុះមកប្តឹងសមត្ថកិច្ចភ្លាមៗតែម្តង ។
តាមសម្តីបុរសដែល ធ្លាប់ចាញ់បោក ឈ្មោះ ម៉ម យាន្ត បាននិយាយថា កាលពីចុងខែ ធ្នូ ឆ្នាំំ២០១១ រូបគាត់ចាញ់បោកក្រុមនេះអស់លុយ ប្រមាណ ៤០០០ដុល្លារ រួមនឹងទូរស័ព្ទ អាយហ្វូន ១គ្រឿងផងដែរ ។



0 comments:

Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.