Justin Timberlake មានឈ្មោះពេញថា Justin Randall Timberlake កើតនៅថ្ងៃទី ៣១ ខែ មករាឆ្នាំ ១៩៨១។ គេជាតារាចម្រៀង អ្នកសរសេរបទចម្រៀង តារាសម្ដែង និង អ្នកជំនួយសញ្ជាតិអាមេរិក។ Justin Timberlake ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះ នៅពេលរូបគេចូលរួមជាបេក្ខភាពប្រកួតប្រជែងក្នុងកម្មវិធី Star Search និង បន្តចូលសម្ដែងក្នុងរឿងភាគទូរទស្សន៍ “The New Mickey Mouse Club” របស់ប៉ុស្តិ៍ទូរទស្សន៍ Disney Channel (កន្លែងដែលគេបានជួបជាមួយមិត្តរួមក្រុម JC Chasez) ។
Justin Timberlake ទទួលបានភាពល្បីល្បាញជាខ្លាំងនៅពេលរូបគេក្លាយជាតារាចម្រៀងនៅក្នុងក្រុមចម្រៀងបុរស N Sync ដែលផ្គត់ផ្គង់ហិរញ្ញវត្ថុដោយ Lou Pearlman។ ក្រៅពីប្រឡូកក្នុងអាជីពចម្រៀង តារារូបនេះក៏ប្រឡូកក្នុងអាជីពសម្ដែងផងដែរដោយក្នុងនោះគេបានសម្ដែងក្នុងរឿង The Social Network, Bad Teacher និង Friends with Benefits៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.