អ៊ីស្រាអែលបាននិយាយថានឹងបង្ក្រាបការវាយប្រហារតាមអ៊ីនធឺណិត ឲ្យដូចអ្វីដែលខ្លួនបានធ្វើដើម្បីបង្ក្រាបពួកភេរវជនហិង្សាដូច្នោះដែរ។ ការប្តេជ្ញានេះធ្វើឡើងបន្ទាប់ពីមានការវាយលុកលួចយកទិន្នន័យ Credit card របស់ប្រជាជនអ៊ីស្រាអែល។ នេះដោយយោងតាមគេហទំព័រ BBC។
Hacker ម្នាក់ឈ្មោះ OxOmar ដែលបានអះអាងថាជាប្រជាជនអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថា បានចេញផ្សាយព័ត៌មានឯកជនជាច្រើន។ ក្រុមហ៊ុន Credit Card បានឲ្យដឹងថាយ៉ាងហោចណាស់ Credit Card ប្រមាណ ៦.០០០ ត្រូវបានលាតត្រដាង។ តាមរបាយការណ៍មួយបានអះអាងថា OxOmar អាចជាយុវជនវ័យ ១៩ ឆ្នាំរស់នៅក្នុងប្រទេសម៉ិកស៊ីកូ។
ការវាយប្រហារតាមអ៊ីនធឺណិតគឺជាការធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព ដូចគ្នាទៅនឹងអំពើរបស់ភេរវជនដែរ ដូច្នេះត្រូវតែចាត់វិធានការណ៍ដូចគ្នា។ នេះជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេស Danny Ayalon។ លោកបានបន្ថែមថា អ៊ីស្រាអែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីតបតចំពោះសកម្មភាពបែបនេះ ហើយគ្មានភ្នាក់ងារណាមួយ ឬ Hacker ណាម្នាក់អាចរួចខ្លួនពីការសងសឹកឡើយ។
គួរបញ្ជាក់ថាលោក Ayalon បានដឹងពីរបាយការណ៍ដែលថា OxOmar អាចកំពុងរស់នៅប្រទេសម៉ិកស៊ីកូហើយ ប៉ុន្តែមិនទាន់បានសុំការសហការពីអាជ្ញាធរម៉ិកស៊ីកូនៅឡើយទេ។
ប្រិយមិត្តសាកគិតមើល តើអ៊ីស្រាអែលនឹងអាចធ្វើបានដូចមាត់ទេ?
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.