តំណាងរាស្រ្ត បក្សភឿថៃ គាំទ្របេក្ខភាព

Posted on
  • Friday, January 13, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    បាងកក៖ អ្នកតំណាងរាស្រ្ត បក្សភឿថៃ ធ្វើការជំរុញឲ្យ មេដឹកនាំក្រុម អាវក្រហម ពីររូបដ៏មាន ប្រជាប្រិយ ភាពគឺលោក ចាតុផន ព្រំផាន និង លោក ណាត្ថាវុធ សៃក្លឿ ជារដ្ឋមន្រ្តី បន្ទាប់មានព័ត៌មានថា រដ្ឋាភិបាល ត្រៀមធ្វើការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តីនៅចុងខែ មករា ខាងមុខនេះ។
    យោងតាងសារព័ត៌មាន INN នៅថ្ងៃ សុក្រ ទី ១៣ ខែ មករា នេះបានឲ្យដឹងថា លោក កកែវ ភិគុលថង តំណាង រាស្រ្ត បក្សភឿថៃ បានលើកឡើង បន្ទាប់ពីមានព័ត៌មានថា រដ្ឋាភិបាល ត្រៀមធ្វើការ ផ្លាស់ប្តូរ គណៈរដ្ឋមន្រ្តីនាអំឡុងចុង មករា ខាងមុខនេះថា រដ្ឋាភិបាលធ្វើការផ្លាស់ប្តូរតំណែង រដ្ឋមន្រ្តីណាមួយនោះ នៅមិនទាន់ មានភាពច្បាស់លាស់នៅឡើយទេ ដោយអាស្រ័យទៅលើការ សម្រេចចិត្ត របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីតែប៉ុណ្ណោះ។
    លោក កែវ បានបន្តថា កន្លងមករដ្ឋាភិបាល បានតាមដានលទ្ធផល ការងាររដ្ឋមន្រ្តីនិមួយៗ យ៉ាងយក ចិត្ត ដាក់មុននឹងធ្វើការផ្លាស់ប្តូរ គណៈរដ្ឋមន្រ្តី ។ ចំណែកក្រុមអាវក្រហម ទូទាំងប្រទេស ចង់ឃើញមេដឹកនាំ របស់ខ្លួនអង្អុយកៅអី រដ្ឋមន្រ្តី ជាពិសេសលោក ចាតុផន និង លោក ណាត្ថាវុធ ជា មេដឹកនាំក្រុមអាវក្រហម ដ៏មានប្រជាប្រិយភាព ព្រោះកន្លងមកអ្នកទាំងពីរ បានបំពេញកាតព្វកិច្ចយ៉ាងសំខាន់ក្នុងការជំរុញឲ្យបក្សភឿថៃ បានទទូល ជ័យជំនះ ក្នុងការបោះឆ្នោតសកលកាលថ្ងៃទី ៣ ខែ កក្កដា កន្លងមក ដូច្នេះហើយរដ្ឋាភិបាល គ្មានហេតុផលអ្វីមិនឲ្យ ក្រុមអាវក្រហម អង្គុយកៅអ៊ីរដ្ឋមន្ត្រីនោះទេ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.