Hoang Thi Thuy បេក្ខនារីមកពីខេត្ត Thanh Hoa បានក្លាយជាបេក្ខនារីជយលាភីដោយយកឈ្នះបេក្ខនារី Le Thi Thuy និង Tra My នៅយប់ប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Vietnam’s Next Top Model 2011 នាថ្ងៃទី ៨ មករា ឆ្នាំ ២០១២ នៅទីក្រុងហូជីមិញ។
Supermodel Tyra Banks និង Hoang Thi Thuy
វគ្គផ្ដាច់ព្រ័ត្របានចាប់ផ្តើមនៅម៉ោង ៨ ដល់ ម៉ោង ១១ យប់ នៅ Phan Dinh Hung Sports House ក្នុងទីក្រុងហូជីមិញ។ កំពូលបេក្ខនារីបីរូបដូចជា Hoang Thi Thuy, Le Thi Thuy និងNguyen Thi Tra My បានប្រកួតគ្នាជាពីរផ្នែកដោយ មួយពួកគេត្រូវដើរបង្ហាញម៉ូដ និង មួយទៀតត្រូវថតនៅមុខកាមេរ៉ា។
បេក្ខនារី Le Thi Thuy ត្រូវជម្រុះចេញនៅក្នុងវគ្គដើរបង្ហាញម៉ូដ ក្រោយមក Tra My ក៏ត្រូវជម្រុះក្នុងវគ្គថតរូបបន្តទៀត ដែលនេះជាហេតុធ្វើឲ្យបេក្ខភាពជយលាភីបានទៅលើនាង Hoang Thi Thuy។ លទ្ធផលដែល Hoang Thi Thuy បានទទួលបានធ្វើឲ្យទស្សនិកជនរាប់រយនាក់អបអរសាទរហ៊ោកញ្ឆៀវយ៉ាងខ្លាំង។
Hoang Thi Thuy វ័យ ១៨ ឆ្នាំបាននិយាយថា Vietnam’s Next Top Model គឺគ្រាន់ជាជំហានដំបូងក្នុងអាជីពជាតារាម៉ូដែលប៉ុណ្ណោះ។ នាងនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឈ្នះការប្រកួតប្រជែងហ្វេសសិនក្នុងស្រុក និង បន្តចូលក្នុងពិភពលោកទៀត។
ក្រៅពីទទួលបានទឹកប្រាក់ជិត ៥០. ០០០ ដុល្លារអាមេរិកក្នុងការចុះកុងត្រាជាមួយ BeU Model Management Hoang Thi Thuy នឹងទទួលបានទឹកប្រាក់ជិត ១០.០០០ ដុល្លារអាមេរិកបន្ថែមទៀតពីទស្សនាវដ្ដី Her World។ លើសពីនេះ នាងនឹងមានឱកាសបង្ហាញខ្លួននៅក្របមុខនៃការផ្សព្វផ្សាយជាសាធារណៈ និង បានហ្វឹកហាត់វគ្គដើរម៉ូដនៅក្នុងប្រទេសបារាំង។
Hoang Thi Thuy គឺជានិស្សិតឆ្នាំទី ២ នៃសាកលវិទ្យាល័យស្ថាបត្យកម្មទីក្រុងហាណូយ៕
Hoang Thi Thuy
Tra My (លេខ ២)
Le Thi Thuy (លេខ បី)
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.