ជនស៊ីវិល និងទាហានស៊ីរីយ៉ាងតិច៥៩នាក់ទៀតបានត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នានានាកាលពីថ្ងៃទី២៦ កុម្ភៈ ជាថ្ងៃបោះប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មី ដែលនឹងអាចឱ្យលោកប្រធានាធិបតីបាចាអាល់អាសាដ រក្សាអំណាចរហូតដល់ឆ្នាំ២០២៨។ ការវាយប្រហាររបស់កងយោធាប្រឆាំងសង្កាត់នានាកាន់កាប់ដោយពួកបះបោរនៅទីក្រុងហូម បានសម្លាប់ជនស៊ីវិល១២នាក់ ហើយជនស៊ីវិល៣នាក់ទៀតស្លាប់នៅទីក្រុងដាម៉ាស់ ពេលកងកម្លាំងសន្តិសុខបាញ់ប្រហារលើបាតុកម្មមួយ ។
នេះជាការអះអាងរបស់ក្រុមសិទ្ធិមនុស្សប្រឆាំងស៊ីរីមួយ។ យោងតាមអង្គការប្រឆាំងនេះមានមូលដ្ឋាននៅអង់គ្លេសថា ជនស៊ីវិល២១នាក់ទៀត និងសមាជិក២៣នាក់ នៃ កងកម្លាំងសន្តិសុខបានត្រូវស្លាប់កាលពីថ្ងៃទី២៦ កុម្ភៈ ក្នុងអំពើហិង្សានៅតាមកន្លែងផ្សេងៗទៀតរបស់ប្រទេស។ ការបោះប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីដែលធ្វើពហិការដោយពួកប្រឆាំង បើតាមលោកអាសាដ ថា នឹងអាចឱ្យមានការបោះឆ្នោតសភាពហុបក្សនិយមក្នុងរយៈពេល៣ខែទៀត។
ក្រសួងមហាផ្ទៃស៊ីរីទទួលស្គាល់ដោយប្រយោលថា អំពើហិង្សាទាំងឡាយធ្វើឱ្យស្ទះដល់ការបោះប្រជាមតិ ។ ក្រសួងនេះអះអាងថា ការបោះប្រជាមតិលើរដ្ឋធម្មនុញ្ញថ្មីប្រព្រឹត្តទៅធម្មតានៅបណ្តាខេត្តភាគច្រើន ដោយពលរដ្ឋជាច្រើននាំគ្នាទៅបោះលើកលែងតែក្នុងតំបន់មួយចំនួន ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.