នាងAlana Seebarran វ័យ ២៤ ឆ្នាំដែលមកពីរដ្ឋឯករាជ្យ Guyana បានគ្រងមកុដ Miss India Worldwide 2012 ដែលប្រារព្ធប្រចាំឆ្នាំជាលើកទី២៣ នៅក្នុងទីក្រុង Paramaribo ប្រទេស Suriname កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២។
នៅក្នុងការប្រកួតប្រជែងសម្ផស្ស Miss India Worldwide 2012 មានការចូលរួមពីបេក្ខនារីមានដើមកំណើតជាជនជាតិឥណ្ឌាមកពីប្រទេសផ្សេងៗគ្នាចំនួន ៣៥ ប្រទេសលើកលែងប្រទេសឥណ្ឌា។ Alana Seebarran បានគ្រងតំណែងជាកញ្ញាឯក Miss India Worldwide 2012 ដោយសារនាងបានទទួលពិន្ទុខ្ពស់ក្នុងការប្រកួតទេពកោសល្យ និង ការប្រកួតឆ្លើយសំនួរ។ Alana Seebarranវ័យ ២៤ ឆ្នាំជានិស្សិតផ្នែកទីផ្សារមកពីសាកលវិទ្យាល័យ York University ប្រទេសកាណាដា។ នាងក៏ជាអ្នករាំដ៏ជោគជ័យម្នាក់ដែលបានបង្រៀនក្បាច់រាំ classical របស់ឥណ្ឌា។ គ្រួសាររបស់នាងរស់នៅក្នុងរដ្ឋឯករាជ្យ Guyana (ស្ថិតក្នុងឧបទ្វីបអាមេរិកខាងត្បូង)។
កញ្ញាឯក Miss India Worldwide 2012 – (ពីឆ្វេងទៅស្តាំ) Olivia Rose(លេខ ៣), Alana Seebarran(បវរកញ្ញាឯក), Anvita Sudarshan(លេខ ២)
ចំណែកឯលេខ ២ បានទៅលើបវរកញ្ញាឥណ្ឌាដែលមកពីប្រទេស Kuwait នាង Anvita Sudarshan និង លេខ ៣ បានទៅលើបវរកញ្ញាឥណ្ឌានាង Olivia Rose Bourrillon មកពីប្រទេសអូស្ត្រាលីវ័យ ១៨ឆ្នាំ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.